ចាប់ខ្លួនពាណិជ្ជករម្នាក់ពាក់ព័ន្ធករណីចាយសែកស្អុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន ស ត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីបទ(មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន)ពោលគីប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ចាយសែកស្អុយ) ដែលជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី ។
ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។
តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ ចាន់ថា តុវរូវចូលបង្ហាញខ្នួននៅ អយ្យការអមសាលាដំបូងខេត្តរតនគិរី ឲ្យបានមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ៅ សំណាង ភេទស្រី អាយុ៣៩ ឆ្នាំ ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌខេត្តរតនគី រី ដើម្បីយកចាត់ទៅបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ