ដីកាបង្គាប់ឱ្យនាំខ្លួនស្ត្រីពាណិជ្ជករម្នាក់ពាក់ព័ន្ធករណីអតីតបងថ្លៃប្តឹងចេញសែកស្អុយជាង៣ម៉ឺនដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវ ជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុ ចបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសមត្តកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ពាក់ព័ន្ធករណី.អតីតបងថ្លៃប្តឹងរឿងចេញសែកស្អុយ ដែលមានទឹកប្រាក់ចំនួន៣៥.០០០ដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។
ជនត្រូវចោទមានឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ មុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៥៤E1 ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ចតុ មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមសមត្តកិច្ចបានបង្ហើបឲ្យដឹងថា ជនសង្ស័យខាងលើនេះគឺមានដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន តាមអំណាចសាលក្រម ចេញដោយលោក ធ្វាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។ សាលក្រមនោះបានសម្រេ ច ៖
១-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល២ ឆ្នាំ ពីបទ.មិនបំពេញកាត ព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្ការទូទាត់សងប្រាក់ ។
២-ឲ្យជនជាប់ចោទសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៥ ០០០ ដុល្លារអាមេរិក និងសំណងជម្ងឺចិត្តចំនួន ១០ លានរៀល ការទាមទារលើសពីនេះច្រានចោល ។
៣-បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ជឿន សុធី ភេទស្រី ដើម្បីអនុវត្តទោសខាងលើក្នុងពន្ធនាគារតាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយកំបាំងមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ។
ក្រោយពីចាបខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ