ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មភ្លើងឆេះដ៏ធំសម្បើមបានវាយប្រហារពិធីមង្គលការ ក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក

1 ឆ្នាំ មុន

ភ្លើង​បាន​ឆាបឆេះ​ ក្នុងកម្មវិធី​មង្គលការ​មួយ​កន្លែងនៅ​ទី​ក្រុង Nineveh ភាគ​ខាងជើងប្រទេស​អ៊ីរ៉ាក់ មានទីតាំងនៅក្នុង​សហគមន៍​គ្រិស្តសាសនា Hamdaniya។ ក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១០០នាក់ និងជាង…

ភ្លើង​បាន​ឆាបឆេះ​ ក្នុងកម្មវិធី​មង្គលការ​មួយ​កន្លែងនៅ​ទី​ក្រុង Nineveh ភាគ​ខាងជើងប្រទេស​អ៊ីរ៉ាក់ មានទីតាំងនៅក្នុង​សហគមន៍​គ្រិស្តសាសនា Hamdaniya។ ក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១០០នាក់ និងជាង ១៥០នាក់បានរងរបួស។  នេះបើយោងតាមការចុះផ្សាយរបស់ aljazeera នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ប្រតិបត្តិការពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីវាបានឆាបឆេះ ដោយជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទាំងប្រទេស ដើម្បីព្យាបាល។ អាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង។ 

គេបានចាត់ទុកថាការឆាបឆេះជាសោកនាដកម្មដ៏ធំសម្បើមដែលមិនត្រូវបានរំពឹងទុកថាអាចកើតឡើង ​សម្រាប់​សហគមន៍​ក្រោយប្រទេសនេះទើបតែ​ត្រលប់​មកវិញ​ពី​ការបំផ្លិចបំផ្លាញ​ជាច្រើន​ឆ្នាំ​៕