ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំងស្រុង រួមទាំង​ជីវិត​​មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់ផង​

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖​ ផ្ទះ​១​ខ្នង​សាងសង់​ពី​ឈើ​ខាងលើ​ និង​បន្ទប់​ថ្ម​ក្រោម ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ទាំង​ស្រុង ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត​នោះ​ គឺ​បណ្ដាល​ឲ្យ​បុរស​ចំណាស់​ដែល​ជា​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់​នៅ​ក្នុង​អ​ណ្អា​ត​ភ្លើង​ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ គឺនៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ ។…

រាជធានី​ភ្នំពេញ ​៖​ ផ្ទះ​១​ខ្នង​សាងសង់​ពី​ឈើ​ខាងលើ​ និង​បន្ទប់​ថ្ម​ក្រោម ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ទាំង​ស្រុង ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត​នោះ​ គឺ​បណ្ដាល​ឲ្យ​បុរស​ចំណាស់​ដែល​ជា​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់​នៅ​ក្នុង​អ​ណ្អា​ត​ភ្លើង​ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ គឺនៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ម្ចាស់ផ្ទះ​ដែល​ស្លាប់​នោះ​ ឈ្មោះ ឡា​ច សា​ម៉ុ​ន អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ ចំណែកឯ​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ​ជា​ប្រភេទ​សំណង់​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ហើយ​ទ្រព្យសម្បត្តិ​ និង​សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​បុរស​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ ប៉ុន្តែ​បន្ទប់​គាត់​អត់​ជាប់​សោ​ទេ​ គឺ​បិទ​តែ​ទ្វារ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​បាន​បិទទ្វារ​ខាង​មុខ​ខ្ទាស់​គន្លឹះ​ជាប់ ចំណែក​សមាជិកគ្រួសារ​ផ្សេង​ទៀត​បាន​ដេក​នៅ​ក្នុង​បន្ទប់​ខាងក្រោម ។ ​លុះដល់​ពេល​កើត​ហេតុ​ ស្រាប់តែ​មាន​ភ្លើង​ឆេះ​ចេញពី​ផ្នែក​ជញ្ជាំង​ខាងក្រោយ​ខាងលើ​ផ្ទះ ភ្លាម​ៗ​នោះ​កូន​ៗ​បាន​នាំ​គ្នា​ឡើង​ទៅ​ស្រែកហៅ​ដាស់​បុរស​រង​គ្រោះ​ដែល​ជា​ឪពុក​ឲ្យ​ក្រោក និង​យក​សោ​ទៅ​ចាក់​ទ្វារ​ដើម្បី​ជួយ​ឪពុក​ដែរ​ ។ ប៉ុន្តែ​ដោយសារ​តែ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​ចាក់​មិន​បាន​រហូត​អ្នក​ភូមិ​ជួយ​គាស់​ទ្វារ​នោះ​ទៀត​នៅ​គាស់​ពុំ​បាន ហើយ​បុរស​ជា​ឪពុក​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម​បំផុត​ ។

ឧប្បត្តិហេតុ​គ្រោះ​អគ្គិភ័យ​នេះ​ នៅ​ពុំ​ទាន់​មានការ​អះអាង​ឲ្យ​បាន​ច្បាស់​ថា​ បណ្ដាល​មក​ពី​មូល
​ហេ​តុ​អ្វី​នៅឡើយ​ទេ ដោយ​ប្រភព​មួយ​បាន​សង្ស័យ​ថា បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​អុជ​ទៀន និង​ធូប​សែន​នំ​ព្រះ​ខែ ហើយ​ភ្លេច​មើល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​តែ​ម្ដង ដោយឡែក ​ប្រភព​មួយទៀត​បាន​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​។​ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​០៨​គ្រឿង ,​រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​លេខ​៧០ ចំនួន​៤​គ្រឿង​ចេញ​ទៅ​ពន្លត់​ទើប​មិន​ឆេះ​ឆ្លង​ដល់​ផ្ទះ​អ្នក​ផ្សេង​ឡើយ ។

អត្ថបទសរសេរ ដោយ