ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​​ពី​ជប់​​លៀង​មង្គលការ​​វិញគេ​លប​វាយ​ប្រហា​រ​រង​របួស​៣នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​៣នាក់​​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ ត្រូវ​បាន​មិត្ដភក្ដិ​ហៅ​ទៅ​ហូប​ការ​នៅ​ភូមិ​ខ្សុំ ឃុំ​ខ្សុំ​ខាងលិច ស្រុក​ពារាំង ខេត្ដ​ព្រៃ​វែង ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ត្រូវ​គេ​លប​​វាយ​ដោយ​ចាក់​នឹង​ផ្លែ​ដែកឆាប​បណ្ដាល​ឱ្យ​ម្នាក់​រង​របួស​ធ្លាយ​ប្លោក​នោម ម្នាក់​ចាក់​ចំ​កណ្ដាល​​ដើមទ្រូង និង​ម្នាក់​ទៀត​​ត្រូវ​​គេ​វាយ​នឹង​ដំបង​​ចំ​​ក្បាល​ផ្នែក​

រាជធានីភ្នំពេញ ៖ បុរស​៣នាក់​​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ ត្រូវ​បាន​មិត្ដភក្ដិ​ហៅ​ទៅ​ហូប​ការ​នៅ​ភូមិ​ខ្សុំ ឃុំ​ខ្សុំ​ខាងលិច ស្រុក​ពារាំង ខេត្ដ​ព្រៃ​វែង ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ត្រូវ​គេ​លប​​វាយ​ដោយ​ចាក់​នឹង​ផ្លែ​ដែកឆាប​បណ្ដាល​ឱ្យ​ម្នាក់​រង​របួស​ធ្លាយ​ប្លោក​នោម ម្នាក់​ចាក់​ចំ​កណ្ដាល​​ដើមទ្រូង និង​ម្នាក់​ទៀត​​ត្រូវ​​គេ​វាយ​នឹង​ដំបង​​ចំ​​ក្បាល​ផ្នែក​ខាងក្រោយ​​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ។ ​ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​​យប់ ថ្ងៃ​ទី​១៥ ឧសភា ហើយ​​​ក្រោយ​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

៣​នាក់​បងប្អូន​ជីដូនមួយ​ដែល​ត្រូវ​គេ​ព្រួត​លប​​វាយ​​ប្រហារ​នេះ​ ១-​ឈ្មោះ​រ៉​ន រ៉ុ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​កើ​ម ឆាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៣-​ឈ្មោះ​ឆុ​ន ឈឿ​ត ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់​មាន​​ទីលំនៅ​​ក្នុង​ភូមិ​តាំង​រលាង ឃុំ​កំពង់​អំពិល ស្រុក​ពា​រាំង ខេត្ត​ព្រៃ​វែង។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ ជន​រង​គ្រោះ​ឈ្មោះ​រ៉​ន រ៉ុ​ន ដែល​ត្រូវជា​បង​គេ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​​ពួក​ខ្លួន​​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ស៊េរី​៩០ ពណ៌​សំបក​ឪឡឹក​ទៅ​ហូប​ការ​មិត្ដភក្ដិ​នៅ​ភូមិ​ខ្សុំ ឃុំ​ខ្សុំ​ខាង​លិច ស្រុក​ពារាំង ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១​គីឡូ​ម៉ែត្រ ។ ខណៈ​ពេល​ទៅ​ដល់​រោងការ​បាន​ចូល​ហូប​ការ​នៅ​វេលា​ម៉ោង​៦​ល្ងាច ដោយ​បាន​អង្គុយ​រួម​តុ​ជាមួយ​មនុស្ស​ចាស់​ក្មេង ក្នុង​នោះ​មាន​ស្រី​ស្អាត​៥​នាក់​អង្គុយ​ជាមួយ​គ្នា។ ពេល​ហូប​បណ្ដើរ​និយាយ​គ្នា​លេង​បណ្ដើរ​ជា​ធម្មតា លុះ​ហូប​រួច​ដល់​ម៉ោង​គេ​ឡើង​រាំ​ប្អូនប្រុស​ឈ្មោះ​ឆុ​ន ឈឿ​ត បាន​សុំ​ស្រី​ស្អាត​ដែល​អង្គុយ​​ជាមួយ​ឡើង​រាំ ។

បន្ទាប់​ពី​រាំ​ដល់​ម៉ោង​ប្រមាណ​១០​យប់​ក៏​បបួល​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ជិះ​ម៉ូតូ​ជិត​ដល់​ផ្ទះ​នៅ​សល់​ប្រមាណ​៣០០​ម៉ែត្រ​ទៀត ជា​កន្លែង​ផ្លូវបំបែក​​លូ​ទឹក ស្រាប់តែ​ត្រូវ​មនុស្ស៣​នាក់​​លប​វាយ​នឹង​ដំបង​ពីក្រោយ​បណ្ដាល​ឱ្យ​ធ្លាក់​ឈ្មោះ​ឆុ​ន ឈឿ​ត ដែល​អង្គុយ​ខាង​ក្រោយ​ រួច​ពួក​គេ​យក​ផ្លែ​ដែកឆាប​ចាក់​​បន្ថែម​បណ្តាល​ឱ្យ​​ធ្លាយ​បោ្លក​នោម។ ពេល​នោះ​​ឈ្មោះ​កើ​ម ឆាន​ បាន​ងាក​មើលឃើញ​បំរុង​ជួយ​ក៏​​ត្រូវ​ពួក​គេ​ចាក់​នឹង​ផ្លែ​ដែកឆាប​ចំ​កណ្ដាលដើមទ្រូង​​ទៀត។ ឃើញ​ដូច្នេះ​ខ្លួនបាន​ផ្ដួល​ម៉ូតូ​ចោល​ចូល​ទៅ​ជួយ​​ក៏​ត្រូវ​ជន​ដៃដល់​វាយ​នឹង​ដំបង​​ត្រូវ​ក្បាល​ផ្នែក​ខាង​ក្រោយ បណ្តាល​ឱ្យ​របួស​ធ្ងន់​​ទាំង​៣​នាក់​បង​ប្អូន។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ឆុ​ន ឈឿ​ត បានឱ្យ​ដឹង​ថា ខ្លួន​​ធ្លាប់​ស្គាល់​​ជន​ដៃដល់​ទាំង​៣នាក់​នេះ​ ពេល​ខ្លួន​បួស​ជា​សង្ឃនៅ​វត្ដ​ខ្សុំខាងលិច​។ ពេល​សម្រាក​ព្យាបាល​បាន​ធូរ​ស្រាល​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្លួន​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញា​ធរ​មូល​​ដ្ឋាន​ឱ្យ​ជួយ​តាម​ចាប់​ជន​ដៃ​ដល់​​ទាំង​បី​នាក់​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ទាំង​៣នាក់​បងប្អូន​ដែល​រង​របួស​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​គ្រូ​ពេទ្យ​​បាន​​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​​​ជន​រង​គ្រោះ​​ទាំង៣ឈ្មោះ​ឆុ​ន ឈឿ​ត ដែល​ធ្លាយ​ប្លោក​នោម​នោះ​ត្រូវ​​ធ្វើការ​វះកាត់​​ជា​បន្ទាន់់៕