ប្តីទៅសុំច្បាប់មេការ យកប្រពន្ធឈឺទៅស្រុក លុះសុំរួចត្រឡប់ដល់ផ្ទះជួលវិញ នាងគាំងបេះដូងក្នុងអង្រឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់មានជម្ងឺទឹកនោមផ្អែមប្រចាំកាយធ្ងន់ធ្ងរ ហើយដោយសារ
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់មានជម្ងឺទឹកនោមផ្អែមប្រចាំកាយធ្ងន់ធ្ងរ ហើយដោយសារ
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់មានជម្ងឺទឹកនោមផ្អែមប្រចាំកាយធ្ងន់ធ្ងរ ហើយដោយសារតែជីវភាពទ័លក្រ ហើយមានតែ២នាក់ប្ដីប្រពន្ធ គ្មានកូនចៅនៅមើលថែទៀតនោះ ទើបពិភាក្សាគ្នាថា ត្រឡប់ទៅស្រុកកំណើតវិញដើម្បីឲ្យបងប្អូនសាច់ញាតិជួយមើលថែ ហើយបុរសជាប្ដីនិងវិលត្រឡប់មកភ្នំពេញវិញ ដើម្បីធ្វើការសំណង់យកប្រាក់ព្យាបាលប្រពន្ធ ។ បន្ទាប់ពីការសម្រេចចិត្តបែបនេះរួចបុរសជាប្ដីបានទៅសុំច្បាប់មេការ ដើម្បីនាំប្រពន្ធទៅស្រុកកំណើត លុះក្រោយសុំច្បាប់បានហើយត្រឡប់ទៅដល់ផ្ទះជួលវិញ ស្រាប់តែប្រពន្ធស្លា.ប់នៅក្នុងអង្រឹងបាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលលេខB13 ជាន់ទី១ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាប្រពន្ធដែលបាត់បង់ជីវិតឈ្មោះ ពៅ សារ៉ាន់ អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះ ពយ ឡែន អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
បុរសជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់មានជំងឺច្រើនខែមកហើយ ប៉ុន្តែមិនសូវធ្ងន់ធ្ងន់ធ្ងរទេ ហើយក៏ក៏ចេះតែរកថ្នាំលេបធម្មតាមិនបានទៅពិនិត្យសុខភាពឡើយ រហូតដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ជម្ងឺបានធ្វើទុក្ខខ្លាំងឡើងៗ ទើបគាត់នាំទៅពិនិត្យនិងពិគ្រោះជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យអង្គឌួង ។ ពេលនោះគ្រូពេទ្យបានប្រាប់ថា ប្រពន្ធគាត់មានជម្ងឺទឹកនោមផ្អែមនិងឲ្យថ្នាំលេប លុះពេលត្រឡប់ពីមន្ទីរពេទ្យមកដល់ផ្ទះជួលវិញ ក៏បានពិភាក្សាគ្នា និងឯកភាពគ្នាថា វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីគ្រាន់បានបងប្អូនសាច់ញាតិជួយមើលថែ ព្រោះពួកគាត់នៅផ្ទះជួលមានតែ២នាក់ប្តីប្រពន្ធអត់មានកូនចៅនឹងគេទេ ហើយគាត់និងវិលត្រឡប់មកធ្វ់ការសំណង់នៅភ្នំពេញវិញម្នាក់ឯងដើម្បីរកប្រាក់ព្យាបាលប្រពន្ធ។
បុរសនេះបាននិយាយទៀតថា ក្រោយសម្រេចចិត្តបែបនេះរួច គាត់ក៏បានរៀបចំអីវ៉ាន់រួចជាស្រេច ហើយត្រូវចាកចេញទៅស្រុកកំណើតនៅព្រឹកថ្ងៃកើតហេតុ លុះនៅវេលាម៉ោង៤ជិតភ្លឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គាត់បានឲ្យប្រពន្ធនៅផ្ទះជួលហើយគាត់ក៏ធ្វើដំណើរទៅសុំច្បាប់មេការសំណង់។ បន្ទាប់ពីសុំច្បាប់រួចរាល់ក៏ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះជួលវិញ ប៉ុន្តែពេលទៅដល់ ស្រាប់តែបានឃើញប្រពន្ធដេកស្លា.ប់ក្នុងអង្រឹងបាត់ទៅហើយ ទើបរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យ និងសុំឯកសារដើម្បីបនាំយកស.ពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ