ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​ប្តី​ប្រពន្ធ​ពីរ​នាក់ ក្រោយ​រៀប​គំរោង​ស​ម្លា​.​ប់​អតីត​សង្សារ​របស់​ប្រពន្ធ

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ពីរ​នាក់​ប្តី​ប្រពន្ធ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​កំណត់​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ពីរ​នាក់​ប្តី​ប្រពន្ធ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​កំណត់​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ឃា​.​តក​.​ម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើ​ស​ម្លា​.​ប់​កា​.​ត់​ក្បាល​ជាង​ចាក់​សាក់ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​។

ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ ម្នាក់​ជា​ប្តី​មានឈ្មោះ ពេជ្រ ជី​វ័​ន្ត អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ស្ពាន​ជ្រៃ ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ជា​ប្រពន្ធ​មានឈ្មោះ ដា យ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ដូច​គ្នា ស្នាក់​នៅ​ចល័ត​តាម​ការដ្ឋាន​សំណង់​ក្នុង​រាជធានី​ភ្នំពេញ ។

សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​លោក ហុ​ក ពៅ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី​។ ហើយ​សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ទាស់ ឬ​ប្តឹង​ឧ​ទ្ធេ​ណ៍​តាម​ច្បាប់​កំណត់ បើសិនជា​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​រម្លឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ មាន​ករណី​ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដេក​ស្លា​.​ប់​ក្នុង​ថ្លុ​.​ក​ឈា​.​ម នៅ​ចំណុច​ក្បែរ​ទីតាំង​លាង​រថយន្ត​មួយ​កន្លែង ជិត​ច្រកចូល​ផ្សារ​ទំនើប​ជីប​ម៉ុង ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់​កា​.​ប់​ចំ​កំភួនជើង​ខាងស្តាំ និង​កា​.​ប់​ដាច់​ក្បាល បណ្តាល​ឲ្យ​ស្លា​.​ប់​ក្នុង​ថ្លុ​.​ក​ឈា​.​ម​។ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​គ្រួសារ និង​សាច់ញាតិ​ទៅ​ទទួលយក ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ដុតដៃដុតជើង​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ខែ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​ផ្លូវ​១៣០ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ។ ដែល​កិច្ច​ប្រតិ​បត្តិការ​នោះ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរ​សេនី​ឯក ជឹ​ម ស៊ី​ថា អធិការ​នគរ​បាល​ខណ្ឌដង្កោ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ពេល​ចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ ពេជ្រ ជី​វ័​ន្ត បាន​សារភាព​ថា «​ខ្លួន និង​ប្រពន្ធ​ពិតជា​បាន​រួមគំនិត​គ្នា​កា​.​ប់ស​ម្លា​.​ប់​ជន​រង​គ្រោះ​ដា​.​ច់​ក្បាល​ពិតប្រាកដ​មែន ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ព្រោះ​ប្រពន្ធ​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​លួ​.​ច​លាក់​ជាមួយ​គ្នា ទើប​ខ្លួន​បាន​រៀប​គ​ម្រា​ង​ឱ្យ​ប្រពន្ធ​អន្ទង​ហៅ​ជន​រង​គ្រោះ​មក​ជួប ដើម្បី​ស​ម្លា​.​ប់​តែ​ម្ដង​»​។

ជនជាប់ចោទ​បាន​សារភាព​ទៀត​ថា «​ជន​រង​គ្រោះ​មានឈ្មោះ យ៉ា​ន់ រី ហៅ ខ្មៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម មុខរបរ​ជា​ជាង​ចាក់​សាក់ មាន​ទីលំនៅ​ភូមិ​ណូ​យ​អូរ ឃុំ​ង៉ា​ន់​យឿ​ន ស្រុក​ហុង​យ៉ឹ​ន ខេត្ត​បាក់​លាវ (​កម្ពុជា​ក្រោម​) ប្រទេស​វៀតណាម​»​។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​ធ្លាប់​ជា​អតីត​សង្សារ​ជាមួយ​ជនសង្ស័យ​ឈ្មោះ ដា យ៉ា ប៉ុន្តែ​ក្រោយមក ពួក​គេ​ក៏​បែកបាក់​គ្នា ហើយ​ជនសង្ស័យ​ឈ្មោះ ដា យ៉ា ក៏​ទៅ​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​ឈ្មោះ ពេជ្រ ជី​វ័​ន្ត ធ្វើ​ជា​ប្តី​។ ក្នុង​ខណៈ​ពួក​គេ​ទាំង​២​នាក់​បាន​ចាប់ដៃ​គ្នា​ក្លាយទៅជា​ប្តី​ប្រពន្ធ​យ៉ាងណា​ក្តី ប៉ុន្តែ​អតីតកាល​រវាង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​ជា​សង្សារ​ចាស់ នៅ​តែ​លប​លួ​.​ច​ស្កាត់​ជួប​គ្នា​ម្តងម្កាល និង​ញឹកញាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​ប្តី​កើតក្តី​ប្រចណ្ឌ ទើប​រៀប​គំរោង​ស​ម្លា​.​ប់​អតីត​សង្សារ​របស់​ប្រពន្ធ​ចោល​តែ​ម្តង​ទៅ ដើម្បី​កុំ​ឲ្យ​ដំ​ប៉ៅ​ទ្រូង​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ