ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ចៅក្រម​ស៊ើបសួរ​សាលាដំបូង សម្រេច​ឃុំខ្លួន​នារី​ជើង​រន្ទះ​ម្នាក់​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត លោក សំ សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​សម្រេច​​ចេញ​ដីកាឃុំខ្លួន​ក្មេង​ស្រី​ជើង​រន្ទះ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ខណៈ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​៣​នាក់​ទៀត

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក សំ សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្មេង​ស្រី​ជើង​រន្ទះ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ខណៈ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​៣​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​នេះ មានឈ្មោះ គ្រុយ ស្រី​លាភ អាយុ​១៥​ឆ្នាំ ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​វា​.​យ​) ដែល​ប្រព្រឹត្តិ​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

បើ​យោង​តាម​មាត្រា​២១៨ អំពើ​ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​៤​លាន​ទៅ​១០​លាន​រៀល ។ ដីកា​បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ គ្រុយ ស្រី​លាភ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ។

សូម​ជម្រាប​ថា តាម​បទបញ្ជា​ពី​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរ​បាល​​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្មេង​ស្រី​ជើង​រន្ទះ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់ នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​តូច ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​គង់ ស្រុក​ស្អាង ខេត្តកណ្តាល ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា ព្រួត​គ្នា​យកដៃ និង​ជើង​វា​.​យ​ទា​.​ត់​ធា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ បណ្តាល​ឲ្យ​រង​របួស​ឈឺ​ចុកចាប់​ពេញ​ដងខ្លួន ព្រោះតែ​រឿង​ចោទប្រកាន់​គ្នា​ថា «លួ​.​ច​ស្បែកជើង​» ។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ គ្រុយ ស្រី​លាភ អាយុ​១៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​វិញ មានឈ្មោះ យ៉េន សុនី​តា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ ដោយ​មាន​ស្លាកស្នាម​របួស​ជាំភ្នែក​ស្តាំ ជាំ​ត្រចៀក​ឆ្វេង និង​ចុកពោះ​ខាងឆ្វេង​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦​ព្រឹក មាន​ករណី​អំពើ​ហិ​.​ង្សា​មួយ​បាន​កើតឡើង ដោយ​ក្មេង​ស្រី​ជើង​រន្ទះ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ព្រួត​គ្នា​យកដៃ និង​ជើង វា​.​យ​ទា​.​ត់​ធា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ឈឺ​ចុកចាប់​ពេញ​ដងខ្លួន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​កើតឡើង សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន​បង្ក​ម្នាក់ គឺ​ឈ្មោះ គ្រុយ ស្រី​លាភ នេះ ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​​​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​អ្នក​ធ្វើ​សកម្មភាព​វា​.​យ​ជន​រង​គ្រោះ​ទាំងអស់​៤​នាក់ ក្នុង​នោះ​គឺ ៖ ១- ឈ្មោះ គ្រុយ ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ (​រូបគេ​), ២- ឈ្មោះ ស្រី​លី ភេទ​ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ (​គេចខ្លួន​), ៣- ឈ្មោះ ស្រី​រ៉ា ភេទ​ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ (​គេចខ្លួន​) និង​៤- ឈ្មោះ ស្រី​យូ ភេទ​ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ (​គេចខ្លួន​)»​។

ជនសង្ស័យ​បន្ត​ថា «​ដើមចម​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ហិ​.​ង្សា​នោះ គឺ​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​មិត្តភក្តិ​នឹង​គ្នា​ទាំងអស់​មាន​ចំនួន​៧​នាក់ ពួក​គេ​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​កន្លែង​កើតហេតុ​ចំនួន​២​បន្ទប់ គឺ​លេខ​២០៤ និង​លេខ​២០៥ ជាន់​ទី​២ ស្នាក់​នៅ ។ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១​យប់ ជន​រង​គ្រោះ និង​ជនសង្ស័យ​ក៏​បាន​ជួល​បន្ទប់​ចំនួន​២​ទៀត គឺ​បន្ទប់​លេខ​២១១ និង​បន្ទប់​២០៨ សរុប​ចំនួន​៤​បន្ទប់​»​។

ជនសង្ស័យ​បន្ត​ថា «​ពេល​ជួល​បន្ទប់ដេក​ហើយ ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ទិញ​ស្រា​បៀរ​ចំនួន​៦​កំប៉ុង ដើម្បី​យក​មក​ផឹកស៊ី​ទាំងអស់​គ្នា ខណៈ​ពេល​កំពុង​ផឹក​ជន​រង​គ្រោះ​បាន​និយាយ ហើយ​និយាយ​ទៀត​ថា «​ស្រី​លី លួ​.​ច​ស្បែកជើង​អ​.​ញ​មែន​ទេ​» តែ​សម្ដី​នេះ​មិន​មាន​អ្នក​ណា​ឆ្លើយ​តប​អ្វី​ឡើយ​។ លុះ​ពេល​ផឹកស្រា​បៀរ​អស់ហើយ ពួក​គេ​ក៏​នាំ​គ្នា​ដេក​តាម​បន្ទប់​រៀង​ៗ​ខ្លួន​ទៅ​។ ដោយឡែក​ជន​រង​គ្រោះ​ទៅ​ដេក​នៅ​បន្ទប់​លេខ​២០៥ ជាមួយ​ឈ្មោះ ស្រី​យូ រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក ទើប​ជន​រង​គ្រោះ​ចេញពី​បន្ទប់​របស់​ខ្លួន រួច​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ដែល​ឈ្មោះ ស្រី​លី និង​ឈ្មោះ ស្រី​រ៉ា កំពុង​ដេក ទើប​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ទៅ​ហៅ​ខ្លួន (​គ្រុយ ស្រី​លាភ​) ដែល​កំពុង​ដេក​នៅ​បន្ទប់​លេខ​២១១ ដើម្បី​មក​ជួបជុំ​គ្នា​នៅ​បន្ទប់​របស់​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​ជាមួយ​ឈ្មោះ ស្រី​យូ​»​។

ជនសង្ស័យ​បន្ត​ទៀត​ថា «​ពេល​ទៅ​ដល់ ឈ្មោះ ស្រី​លី បាន​សួរ​ទៅ​ជន​រង​គ្រោះ​ថា «​ហេតុ​អ្វី​បានជា​ចោ​.​ទ​ថា អ​.​ញ​លួ​.​ច​ស្បែកជើង? ហើយ​ជន​រង​គ្រោះ​នៅ​តែ​និយាយ​ដដែល​ៗ​ថា «​ស្រី​លី ជា​អ្នក​លួ​.​ច​ស្បែក​ជើង​របស់​ខ្លួន​» ទើប​ពេល​នោះ​ពួក​គេ​ទាំង​៤​នាក់​ក៏​ស្ទុះ​ចូល​ទៅ​វា​.​យ​ទា​.​ត់​ធា​.​ក់លើ​ជន​រង​គ្រោះ​ចំ​ក្បាល ត្រចៀក​ខាងឆ្វេង ចំ​.​ពោះ និង​ផ្ទៃមុខ រួច​ស្រែក​គំ​រា​.​ម​ថា «​ហេតុ​អី​បានជា​ចោ​.​ទ​ថា អ​.​ញ​លួ​.​ច​ស្បែកជើង​របស់​ង៉ែ​.​ង​»​។ ភ្លាម​ៗ​នោះ ឈ្មោះ ស្រី​យូ ក៏​បាន​យក​ទូរស័ព្ទ​ដៃ​មក​ថត​ពី​សកម្មភាព​ដែល​ពួក​​គេ​ព្រួត​គ្នា​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ រួច​ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​ដេក​តាម​បន្ទប់​វិញ​ទៅ​»​។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ផ្នែក​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ពាក់ព័ន្ធ​អំពើ​ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ