ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរី​ និងឡង់គ្រីស្ស័រ​ដឹកគ្រញូង​​ជាប់​អន្ទាក់​​សមត្ថកិច្ច​

14 ឆ្នាំ មុន

​ខេត្តកំពង់ចាម​ ៖ ​រថយន្ត​កាមរី​​ចង្កូត​ស្តាំ​​​ចំនួន​​២គ្រឿង ​​និង​រថយន្ត​ម៉ាកឡង់​គ្រីស្ស័រ១​គ្រឿង ​ពាក់ស្លាកលេខ ​ខេមរ​ភូមិន្ទ ​​2-9264 ដែល​ដឹក​​​ឈើគ្រញូង​​ចេញមកពី​​​ខេត្តកំពង់ធំ ​​ក្នុង​គោល​បំណង​​​យកទៅ​លក់​នៅព្រំ​ដែនជាប់​ប្រទេស​​​វៀត​ណាម​នោះ ត្រូវបាន​​ជាប់អន្ទាក់​​របស់​​រដ្ឋបាល​​ព្រៃ​ឈើ​​​ត្រើយ​​ស្តាំ ជា​បន្តបន្ទាប់​ ​​កាលពីព្រឹក​ថ្ងៃ​ទី​១២ ឧសភា ​​និង​​ព្រឹក​ថ្ងៃទី​​១៦ ឧសភា

​ខេត្តកំពង់ចាម​ ៖ ​រថយន្ត​កាមរី​​ចង្កូត​ស្តាំ​​​ចំនួន​​២គ្រឿង ​​និង​រថយន្ត​ម៉ាកឡង់​គ្រីស្ស័រ១​គ្រឿង ​ពាក់ស្លាកលេខ ​ខេមរ​ភូមិន្ទ ​​2-9264 ដែល​ដឹក​​​ឈើគ្រញូង​​ចេញមកពី​​​ខេត្តកំពង់ធំ ​​ក្នុង​គោល​បំណង​​​យកទៅ​លក់​នៅព្រំ​ដែនជាប់​ប្រទេស​​​វៀត​ណាម​នោះ ត្រូវបាន​​ជាប់អន្ទាក់​​របស់​​រដ្ឋបាល​​ព្រៃ​ឈើ​​​ត្រើយ​​ស្តាំ ជា​បន្តបន្ទាប់​ ​​កាលពីព្រឹក​ថ្ងៃ​ទី​១២ ឧសភា ​​និង​​ព្រឹក​ថ្ងៃទី​​១៦ ឧសភា ​​ឆ្នាំ​២០១១ ហើយ​បាន​​បញ្ជូន​​មក​រក្សា​ទុក​នៅ​​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កំពង់ចាម ​​ជា​បណ្តោះ​អាសន្ន​​​​ដើម្បី​​ស្រាវជ្រាវ​​​រកម្ចាស់​។​

តាម​ព័ត៌មាន​ពី​លោក​ហេង ចន្ត្រា ​នាយរង​​ផ្នែករដ្ឋ​បាល​​ព្រៃ​ឈើ​​ត្រើយស្តាំ ​បាន​ឱ្យ​ដឹង​ថា ​​កម្លាំង​​​សម្ងាត់​​​បានរាយការណ៍​​​មក​ថា មាន​រថ​យន្ត​​​​ប្រភេទ​​​​កាមរីគូទ​​ប៉ោ​ងចំនួន​​​​២គ្រឿង ​ក្នុង​នោះ​​ពណ៌ស​១គ្រឿង និងពណ៌​​​ខ្មៅ​​១គ្រឿង បាន​បើកចេញ​​​មក​ពី​ខេត្ត​​កំពង់ធំ​​ចូលមក​​​ទឹកដី​ស្រុក​ចំការលើ​​ ​។ គ្រាន់តែ​ទទួល​​បាន​នូវ​​ព័ត៌​មាន​​​នេះ ភ្លាម​​រូបលោក​​បាន​​សុំគោលការណ៍​​ពី​លោក​ប្រាក់ ណូម៉ា ​នាយខណ្ឌ​​​រដ្ឋបាល​ព្រៃឈើ​​កំពង់ចាម ​​​ដើម្បី​​មានវិធានការ​​​ចុះ​បង្ក្រាប​​​ជា​បន្ទាន់ ។ ​​​​ប្រភព​បន្តថា​ នៅម៉ោង​​​១១ព្រឹកថ្ងៃទី​​​១២ ឧសភា ​លោក​បាន​ត្រៀ​មក​ម្លាំង​​រង់ចាំ​​ជា​ស្រេច​នៅ​​ត្រង់ភូមិ​​​​ថ្នល់​​បែក​លិច ​​ឃុំស្វាយ​​ទាប​ ស្រុក​​​ចំការលើ ​​រួម​ជា​មួយ​​នឹង​កម្លាំង​​​​​ទាហាន ​ស្រាប់តែ​បាន​​ប្រទះ​​ឃើញ​​រថយន្ត​​​​ចំនួន​​​២គ្រឿង ដែល​មាន​ភិន​ភាគ​​ដូច​​ព័ត៌មាន​នោះមែន​កំពុង​​តែបើក​​មក​​​​ ហើយ​​បាន​​ស្ទាក់​ចាប់​បានទាំង​​​​២គ្រឿង​តែម្តង ។​

ប៉ុន្តែ​អ្នក​​បើក​​បរ​រថយន្ត​​បានបើក​ទ្វារ​​រត់​គេ​ចខ្លួន​​​បាត់​​ ហើយ​រថយន្ត​ដឹក​​ឈើគ្រញូង​​​ត្រូវ​បាន​​​នាំ​មក​រក្សាទុក​​នៅ​ខណ្ឌរដ្ឋបាល​​​ព្រៃឈើ​កំពង់​ចាម ​ដែលមានចំនួន​១,៥០ម៉ែត្រ​គូប ​​រហូត​មក​​​​ដល់ព្រឹកថ្ងៃទី​​​១៦ ឧសភា នេះ​មិនទាន់​មាន​មុខ​​ឈ្មួញ​ណាម្នាក់​​​ចេញ​​​មក​ដោះស្រាយ​នៅ​ឡើយ​​ទេ​ ​​តែលេច​ឮ​ថាជា​របស់​​គ្រូ​បង្រៀន​ ម្នាក់​។​ ដោយឡែក​នៅ​​​​វេលាម៉ោង​​​៩ព្រឹក​​ថ្ងៃ​ទី​​​១៦ ឧសភា ​នៅ​កន្លែង​​​​លាង​រថយន្ត​​​មួយកន្លែង​​​​ ក្បែរ​ផ្សារ​​ព្រៃទទឹង​ ក្នុងឃុំ​ជ្រៃ​វៀន ​ស្រុកព្រៃឈរ ​មាន​រថយន្តម៉ាក​​​ឡង់គ្រីស្ស័រ ​ពាក់​​ស្លាកលេខ ​ខេមរ​​ភូមិន្ទ ​​​ខាងលើ​​ កំពុង​តែ​លាង​ប្រឡាក់​​​សុទ្ធ​​តែ​​ភក់ ដែល​មើលទៅ​​​ខុស​ពី​ធម្មតា មាន​ការ​សង្ស័យ​​​ទើប​មន្ត្រីរដ្ឋបាល​​​​ព្រៃឈើ​​ក្រោម​ឱវាទ​​បានរាយការណ៍​មក​កាន់​រូប​លោក (ហេង ចន្ត្រា) ដើម្បីសុំ​​ត្រួតពិនិត្យ​​​មើល​ក៏​​ប្រទះឃើញ​​សុទ្ធតែ​​​ឈើគ្រញូង​ជាច្រើន​​​ដែល​មាន​​ទម្ងន់​​​ចំនួន​​៨០០​គីឡូ​ក្រាម​។​

​លោកហេង ចន្ត្រា ​នាយរង​​​ផ្នែក​រដ្ឋបាល​​​ព្រៃ​ឈើ បានបន្ថែម​ថា គ្រាន់តែ​​​ឃើញក្រុម​​​មន្ត្រី​រដ្ឋ​បាល​​ព្រៃឈើទៅមើល​រថយន្ត​​​ឡង់គ្រីស្ស័រ​​នោះ ​​​ភ្លាម​ អ្នក​បើកបរ​​រថយន្តដែលស្លៀក​​​​​ពាក់​​ជា​ឯក​ស​ណ្ឋាន​​ទាហាន និង​​​២នាក់ទៀត​​​ពាក់​ឯកសណ្ឋាន​​​អង្គ​រក្ស ​បាននាំ​​គ្នា​គេ​ច​ខ្លួនបាត់​បន្សល់ទុក​​តែ​រថ​យន្ត ហើយសមត្ថ​កិច្ច​​នាំ​​​​យកមក​រក្សា​​ទុកនៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​​​ចាត់​ការ​តាមច្បាប់​តែម្តង​។​

មានការកត់​សម្គាល់​​​ស្របពេល​ដែល​ទីផ្សារ​​គ្រញូង​​កាន់តែ​​ថ្លៃ​រហូត​​ដល់​១ម៉ែត្រ​​​គូបជាង​១​ម៉ឺន​ដុល្លារ ​​នៅទីផ្សារ​វៀតណាម គេ​សង្កេត​ឃើញ​​​ក្រុមឈ្មួញ​​​​ទុច្ច​រិត​​បាន​ប្រើប្រាស់​​​នូវ​រូប​ភាព​​គ្រប់​បែបយ៉ាង ​​មានពេលខ្លះ​ដាក់​បង្កប់​​នៅ​ក្រោម​​​ដំឡូង​មី ​រថយន្តបែន​​ដឹកដី​​​ធ្លាប់​​ក្រឡាប់​​​ក្អួត​ចេញ​​សុទ្ធតែ​​ឈើគ្រញូង​​នាពេលកន្លងមក​​នៅ​រង្វង់​​​មូល​ក្រែក​ជីមាន់​​ ស្រុកពញាក្រែក ​​ឬ​ក៏​​រថ​​យន្ត​​​​បែបទំនើប​​ៗ​ផងដែរ ៕​