ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំលែងបាន! លោកស្នងការខេត្តព្រៃវែង បកស្រោមមុខក្មេងជំទង់ ៤នាក់ ដែលបន្លំ​ស្លៀកស្បង់ នៅពេលថ្ងៃៗ ដល់យប់ឡើង…

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ ដោយចាត់ទុកថា ជារឿងថ្មី មិនធ្លាប់ជួប លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង​ បានប្រកាសតាមហ្វេសប៊ុកពី​ទង្វើមិនសមគួររបស់​ក្មេងជំទង់ ៤នាក់…

ខេត្តព្រៃវែង៖ ដោយចាត់ទុកថា ជារឿងថ្មី មិនធ្លាប់ជួប លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង​ បានប្រកាសតាមហ្វេសប៊ុកពី​ទង្វើមិនសមគួររបស់​ក្មេងជំទង់ ៤នាក់ ដែលនៅថ្ងៃ បន្លំស្លៀកស្បង់ ហើយនៅពេលយប់ បែរជាចេញលួច និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ​ក្នុងភូមិ​។

លោកស្នងការ លើកឡើងថា «ពេលថ្ងៃគ្រងស្បង់ចីវរ ធ្វើជាសង្ឃ ឱ្យប្រជាជនសំពះដល់បាតដី លុះដល់ពេលរាត្រី ចេញលួចចេញគាស់ពេញភូមិ។ ដំបូង ខ្ញុំគិតថា មិនចង់សរសេរអ្វីទេ ពីព្រោះរឿង​មិនចំណេញអ្វី​ដល់សង្គម មានតែភាពអាប់ឱនប៉ុណ្ណោះ​»។

លោកស្នងការ បន្តថា «យ៉ាងណា ក៏គួរទម្លាយចេញខ្លះ ឱ្យគ្រប់គ្នាពិចារណា… អាយុ ១៣ ១៤ ១៥ សុទ្ធសឹងជាអនីតិជន ដែលមិនអាចអនុវត្តទោសតាមច្បាប់បានទៀត អញ្ចឹងទេ តើបទល្មើស ងាយណានឹងថមថយ? តាមទទួលព័ត៌មាន តែមិនទាន់ស្រាវជ្រាវ នៅមានសង្ឃរបៀបនេះ ខ្លះទៀត កំពុងគង់នៅតាមវត្តអារាមនានា ប៉ុន្តែនគរបាល នឹងមិនលើកលែងឡើយ»។

លោកស្នងការ បន្ថែមថា «ការងាររាល់ថ្ងៃ នគរបាលបាលទទួលបន្ទុកច្រើនមុខច្រើនម៉ាកណាស់ ដូចនេះ បើពឹងផ្អែកតែលើនគរបាលមួយ សង្គមមួយនេះមិនងាយនឹងរកសេចក្តីសុខពេញ​លេញបាន​ឡើយ គ្រប់ៗគ្នា ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងគ្រប់ទំរង់នៃបទល្មើស​។ នគរបាលព្រៃវែង នឹងខិតខំបន្ថែមលើបន្ថែម និងកាន់តែខ្លាំងលើខ្លាំងអស់ពីសមត្ថភាពមាន ប៉ុន្តែក៏មិនប្រាកដថា ជោគជ័យលើការប្រឆាំងបទល្មើសដែរ»។

លោកស្នងការ ឈឿន ប៊ុនឆន បន្ថែមថា «ខ្ញុំតែងគិត និងស្រមៃថា បើអ្នកមានលុយ មានទ្រព្យរូបណា មកជួយវិនិយោគ ឬជួយបង្កើតមជ្ឈមណ្ឌលអប់រំកែប្រែអ្នក​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជាក្មេងៗ មិនគ្រប់អាយុ ទទួលទោសមុខច្បាប់ ដូចករណីខាងលើ ខ្ញុំថា​រឿងល្អៗ នឹងកើតមាន សម្រាប់សង្គម វានឹងល្អជាងចាប់បញ្ជូនពួកគាត់ ចូលពន្ធនាគារ​។ មុនពេលខ្ញុំចាក​ចេញ​ពីខេត្តព្រៃវែង ខ្ញុំពិតជាចង់ឃើញមជ្ឈមណ្ឌលបែបនេះ កើតមានឡើង នៅខេត្តព្រៃវែងយើង​ណាស់ និងជាមជ្ឈមណ្ឌលបង្ហាត់បង្រៀនចំណេះជំនាញដ៏តឹងរឹងមួយផងដែរ….»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ