ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​ម្នាក់ ធ្លាក់​ពីលើ​ជាន់​ទី​៣ រង​របួសធ្ងន់

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ម្នាក់ ខណៈ​ឡើង​ទៅ​លើ​រន្ទា បូកជញ្ជាំង នៅ​លើ​ជាន់​ទី​៣ នៃ​អគារ​កំពុង​សាងសង់​មួយ​កន្លែង ហើយ​ក៏​បាន​រអិល​ជើង​ផ្ងារ​ក្រោយ​ធ្លាក់​មក​ទើរ​លើដំបូល​ផ្ទះ​ក្បែរ​នោះ បណ្ដាល​ឲ្យ​បែកក្បាល រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ម្នាក់ ខណៈ​ឡើង​ទៅ​លើ​រន្ទា បូកជញ្ជាំង នៅ​លើ​ជាន់​ទី​៣ នៃ​អគារ​កំពុង​សាងសង់​មួយ​កន្លែង ហើយ​ក៏​បាន​រអិល​ជើង​ផ្ងារ​ក្រោយ​ធ្លាក់​មក​ទើរ​លើដំបូល​ផ្ទះ​ក្បែរ​នោះ បណ្ដាល​ឲ្យ​បែកក្បាល រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​ជាង​ធ្វើការ​ជាមួយ​គ្នា ដឹក​តាម​រថយន្ត​១​គ្រឿង បញ្ជូន​ទៅ​កាន​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំ​រលង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ចាប អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត នៅ​ក្នុង​ខេត្តសៀមរាប សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

កម្មករ​ដែល​ធ្វើការ​ជាមួយ​គ្នា បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ បាន​ឡើង​ទៅ​ឈរ​លើ​រន្ទា បូកជញ្ជាំង នៅ​ជាន់​ទី​៣ ហើយ​ក្រោយមក ក៏​រអិល​ជើង​ធ្លាក់ ផ្ងារ​ក្រោយ ប៉ុន្តែ​ចាត់​ទុក​ជា​សំណាង​ដែរ បាន​ធ្លាក់​មក​ទើរ​លើដំបូល​ផ្ទះ​មួយ ស្ថិត​នៅ​ជាប់​នោះ ពុំ​ធ្លាក់​ដល់​ដី​ឡើយបណ្តាល​​ឱ្យ​​រង​របួស​បែកក្បាល​ធ្ងន់​គួរសម​ដែរ​។ ខណៈនោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​ភ្លាម​ៗ ត្រូវ​បាន​ពួក​គាត់ ដែល​ជា​កម្មករ​រួមការ​ងារ ជួយ​ដាក់ចុះ រួច​ដឹក​តាម​រថយន្ត របស់​ក្រុម​សំណង់ នាំ​យក​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ