ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​របស់​លោក​​កាដាហ្វី​​យល់ព្រម​លើបទ​ឈប់​បា.ញ់​​មួយ​

14 ឆ្នាំ មុន

​របប​របស់​មេដឹកនាំផ្តាច់ការ​​​លីប៊ី លោកមូ​អាម៉ា កាដាហ្វី ​​កាលពីថ្ងៃទី​​១៦ ឧសភា ​​បាន​ស្ម័គ្រ​ចិត្ត​​​ផ្តល់បទ​ឈប់បា.ញ់​គ្នា​មួយដើម្បីជា​ថ្នូរ​​​នឹង​ការ​​ បញ្ឈប់​​ជា​បន្ទាន់​​នូវការ​ទម្លាក់​គ្រាប់បែក​​​របស់អង្គការ​អូតង់​​ ប្រឆាំង​ខ្លួន​​ខណៈ​ពេល​​​តុលា​ការ​ឧក្រិដ្ឋ​​​​កម្មអន្តរជាតិ​​ កំពុងពិចារណា​​​មើល​ពី​​​ការចេញដីកា​ចាប់ខ្លួន ពីបទ​​រំលោ.ភ​បំពាន​សិទ្ធិ​មនុស្សនៅលីប៊ី ។​ ​នាយករដ្ឋម​ន្ត្រី​​របស់លោកកាដាហ្វី ​កាលពី​ថ្ងៃទី​​១៦ ឧសភា ​កន្លង​មក ​​បានស្នើ​​​ឱ្យមានបទ​ឈប់បា.ញ់​​មួយចំពោះ​​បេសក​​ជនពិសេស​​​អង្គការ​​ សហប្រជាជាតិ​​​ដែលកំពុង​​​បំពេញទស្សនកិច្ច​​នៅ ក្នុង​ប្រទេស​នេះ​

របប​របស់​មេដឹកនាំផ្តាច់ការ​​​លីប៊ី លោកមូ​អាម៉ា កាដាហ្វី ​​កាលពីថ្ងៃទី​​១៦ ឧសភា ​​បាន​ស្ម័គ្រ​ចិត្ត​​​ផ្តល់បទ​ឈប់បាញ់​គ្នា​មួយដើម្បីជា​ថ្នូរ​​​នឹង​ការ​​បញ្ឈប់​​ជា​បន្ទាន់​​នូវការ​ទម្លាក់​គ្រាប់បែក​​​របស់អង្គការ​អូតង់​​ប្រឆាំង​ខ្លួន​​ខណៈ​ពេល​​​តុលា​ការ​ឧក្រិដ្ឋ​​​​កម្មអន្តរជាតិ​​កំពុងពិចារណា​​​មើល​ពី​​​ការចេញដីកា​ចាប់ខ្លួន ពីបទ​​រំលោភ​បំពាន​សិទ្ធិ​មនុស្សនៅលីប៊ី ។​ ​នាយករដ្ឋម​ន្ត្រី​​របស់លោកកាដាហ្វី ​កាលពី​ថ្ងៃទី​​១៦ ឧសភា ​កន្លង​មក ​​បានស្នើ​​​ឱ្យមានបទ​ឈប់បាញ់​​មួយចំពោះ​​បេសក​​ជនពិសេស​​​អង្គការ​​សហប្រជាជាតិ​​​ដែលកំពុង​​​បំពេញទស្សនកិច្ច​​នៅ ក្នុង​ប្រទេស​នេះ​ លោក Abdul-Ilah-al-Khatib នៅពេល​ការធ្វើ​បដិវត្តន៍​​ប្រឆាំង​​របប​របស់​លោក​កាដាហ្វី ​ចូលដល់ខែ​​ទី​៤ ។ នាយករដ្ឋមន្ត្រី​រូប​នេះ​​លោក Baghdadi Mahmudi ត្រូវបានដកស្រង់​សម្តី​​​ដោយទីភ្នាក់ងារ​​ព័ត៌មាន​​ JANA ដែលថ្លែង​​​​ក្រោយពី​​ជួបពិភាក្សា​​​ជាមួយលោក Khatib ថា លីប៊ី​ចង់​ឱ្យមាន​​​​​បទឈប់បាញ់​​ដែលកើតឡើង​​​​ជួនពេល​​​គ្នា​ជាមួយនឹង​​ការបញ្ឈប់​​ទម្លាក់គ្រាប់​​បែករបស់​​អង្គការ​អូតង់ ហើយ​​ទទួល​​យក​អ្នក​សង្កេតការណ៍​​អន្តរជាតិ ។​
លោក Mahmudi បានចោទប្រកាន់​​​អង្គការ​អូតង់​​ដែលកំពុង​​​អនុវត្ត​​​តំបន់​​​ហាមហោះហើរ​​ផ្តល់​​អាណត្តិ​ដោយ​អង្គការ​​សហប្រជាជាតិ​​នៅលីប៊ី​​ពីបទ​​​រំលោភ​បំពាន​​ក្នុងនោះ​មាន​ដូចជា​​​ការ​សម្លាប់​​​អ្នកនយោបាយ​​ និងការឡោមព័ទ្ធ​​តំបន់​ដែន​​​ទឹករបស់លីប៊ី​ដោយខុសច្បាប់​។​
អ្នកនាំពាក្យ​​​អង្គការ​សហប្រជាជាតិ​ លោក Martin Nesirky ថ្លែង​​នៅក្នុង​ទីក្រុងញូវយ៉កថា ​​ក្នុងអំឡុង​ពេលនៃ​​ជំនួបពិភាក្សា​​​នោះ លោក Khatib  បាន​លើកឡើង​​ពីសេចក្តី​​ត្រូវការ​​ឱ្យ​មាន​​បទ​ឈប់​បាញ់​គ្នាមួយ និង​សិទ្ធិ​​​​ទៅកាន់​​ទីក្រុង​នានា​ដែលរង​ការ​វាយប្រហារ​។​
ដោយឡែក​​កាលពីថ្ងៃទី​​១៦ ឧសភា នោះ​ដែរ ​​អគ្គលេខាធិការ​អង្គ​ការ​​​​សហប្រជាជាតិ​​​​លោក​បាន គីមូន ​​​បាន​សន្ទនា​​តាមទូរស័ព្ទ​​​ជាមួយ​លោក​ Mahmudi ប៉ុន្តែ​​​សេចក្តី​​លម្អិត​​អំពី​ការ​ពិភាក្សា​​នោះ​មិនត្រូវ​​​​បាន​លាត​​ត្រដាង​​​ឱ្យដឹង​នោះ​ទេ​។ ​​ប្រមុខ អ.ស.ប ​បានធ្វើ​​ការ​អំពាវ​នាវ​​​ម្តង​ទៀត​​​​ឱ្យ​មានបទឈប់បាញ់​​នៅលីប៊ី ៕