ការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតឆ្នាំ២០២៤ នឹងដឹងលទ្ធផលនៅល្ងាចនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លទ្ធផលការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត
រាជធានីភ្នំពេញ ៖ លទ្ធផលការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត
រាជធានីភ្នំពេញ ៖ លទ្ធផលការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងដឹងជាផ្លូវការនៅរសៀលថ្ងៃទី២៨កញ្ញាឆ្នាំ២០២៣នេះ។
ត្រីភាគីមានតំណាងកម្មករនិយោជិតតំណាងនិយោជកនិងភាគីរាជរដ្ឋាភិបាលបានកំពុងពិភាក្សាលើការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះ។
ការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០២៤ នឹងបញ្ចប់ថ្ងៃទី២៨កញ្ញាខណៈកាលកិច្ចប្រជុំលើកមុនភាគីកម្មករនិយោជិតមានតួលេខ២០៤ដុល្លារនិង២១៣ដុល្លារ និយោជក២០១,៥ដុល្លារ រាជរដ្ឋាភិបាល២០២ដុល្លារ។
ការកំណត់ថ្ងៃបញ្ចប់ការចរចារប្រាក់ឈ្នួលកម្មនេះបន្ទាប់ពីនៅព្រឹកថ្ងៃទី១៨កញ្ញាឆ្នាំ២០២៣ភាគីត្រីបានបន្តបើកិច្ចប្រជុំពិភាក្សារួមគ្នា។
ក្រសួងការងារបានឲ្យដឹងថាគិតត្រឹមថ្ងៃទី១៨កញ្ញាឆ្នាំ២០២៣កន្លងមកកិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបានបន្តពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំហើយ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យលីបន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី១៨កញ្ញាតំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ ១៧នាក់។
តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។
តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ ហើយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថ ប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ៕
ចែករំលែកព័តមាននេះ