ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ណែនាំ​​ប្រធាន​ផ្សារ​រដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ សណ្ដាប់​ធ្នាប់​​ បរិ​ស្ថាន​ និងស្និទ្ធ​​ស្នាលជាមួយ​​អាជីវករ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​អោយ​

​រាជធានី​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​អោយ​ប្រធាន​គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំង​២៥​នៅ​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​និង​បរិ​ស្ថា​នៅ​ជុំវិញ​និង​ក្នុង​ផ្សារ ហើយ​អ្វី​ដែល​សំខាន់​មួយទៀត​នោះ គណៈកម្មការ​ផ្សារ​ត្រូវ​មាន​ភាព​ស្និទ្ធស្នាល រ៉ា​ក់​ទាក់​ជាមួយ​បងប្អូន​អាជីវករ​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ។

ការ​ណែនាំ​បែប​នេះ​របស់ លោក​ឃួ​ង ស្រេង​បាន​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ ពង្រឹង​ការងារ​គ្រប់គ្រង​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំង​២៥ នា​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​បង្កើត​អោយ​មាន​កិច្ចប្រជុំ​នេះ​ឡើង ក្នុង​គោលបំណង ជម្រុញ​អោយ​មានការ​គ្រប់​គ្រង់​ផ្សារ​រដ្ឋ​ទាំង​២៥​អោយ​បាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ទាំង​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​និង​បរិស្ថាន​ជុំវិញ​និង​នៅ​ក្នុង​ផ្សារ សំដៅ​ធ្វើ​យ៉ាងណា​ទទួល​បានការ​គោរព​និង​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​។

លោក​បន្ត​ថា ប្រធាន​គណៈកម្មការ​ផ្សារ ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ នៅ​ក្នុង​ផ្សារ​ដែល​ខ្លួន​គ្រប់គ្រង​ទាំង​ជីវភាព​រស់នៅ​របស់​បងប្អូន​អាជីវករ ជាមួយនឹង​ការ​ធ្វើ​ស្ថិតិ​អោយ​បាន​ច្បាស់លាស់​ចំពោះ អាជីវករ ដែល​មាន​ជីវភាព​ក្រីក្រ និង​មធ្យម ដើម្បី​ងាយស្រួល យើង​ថែទាំ​ពួក​គាត់ ។ បន្ថែម​ពី​នេះ​ត្រូវ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ ថែរក្សា​អនាម័យ បរិស្ថាន​នៅ​ក្នុង​ផ្សារ ជា​ប្រចាំ​។

លោក ឃួ​ង ស្រង ក៏​បាន​ជម្រុញ​អោយ ពិនិត្យ​អោយ​ម៉ត់ចត់​ជុំវិញ​ការ​មិន​យក​លុយ​ពី​បងប្អូន​អាជីវ​ករ លក់​តាម​កញ្ច្រែង​ល្អី ជាមួយ​និង​ការ​រក​ទីតាំង​អោយ​ពួក​គាត់​បាន​លក់ដូរ និង​ការ​បញ្ចុះតម្លៃ​ទឹក ភ្លើង នៅ​តាម​ទីផ្សារ​ទៅ​តាម​កំណត់​របស់​រាជរដ្ឋាភិបាល​។ ការងារ​នេះ ទាំង​អាជ្ញាធរ ទាំង​គណៈ​កម្មការ​ផ្សារ​ត្រូវ​ពិនិត្យ​អោយ​បាន​ម៉ត់ចត់​។ ក្នុង​នាម​យើង​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំង​២៥ ត្រូវធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​និង​អាជីវករ​គោរព​ស្រលាញ់​យើង​អោយ​បាន​យូ​អង្វែង​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ