ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​​​ដេកស្លា.ប់​​​នៅខាង​​ក្រោយ​ផ្ទះ​​គួរ​ឱ្យសង្ស័យ​

14 ឆ្នាំ មុន

​ខេត្ត​ឧត្ត​រ​មានជ័យ​ ៖ ​ស្ត្រីម្នាក់​​ត្រូវ​បានគេ​ប្រទះឃើញ​​​ដេកស្លា.ប់ក្បែរ​អណ្តូងទឹក​​ខាង​ក្រោយ​​ផ្ទះ​​របស់ខ្លួន​ ​កាលពីវេលាម៉ោង​​​៦​ព្រឹក ​ថ្ងៃទី​​​១៧ ឧសភា ឆ្នាំ​​​២០១១នេះ ។ ​បើ​តាម​អ្នក​ឆ្លើយ​​​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​​​បាន​ឱ្យដឹង​ថា​ ស្ត្រី​​​ដែល​​ស្លា.ប់​មិនទាន់ដឹង​មូលហេតុ​ពិតប្រាកដ​​​នេះ ឈ្មោះ​​​ម៉ាន វ៉ាត អាយុ​​​៤៩​ឆ្នាំ ​​មានកូន​​៣​នាក់ ​រៀបការ​រួចទាំងអស់

​ខេត្ត​ឧត្ត​រ​មានជ័យ​ ៖ ​ស្ត្រីម្នាក់​​ត្រូវ​បានគេ​ប្រទះឃើញ​​​ដេកស្លាប់ក្បែរ​អណ្តូងទឹក​​ខាង​ក្រោយ​​ផ្ទះ​​របស់ខ្លួន​ ​កាលពីវេលាម៉ោង​​​៦​ព្រឹក ​ថ្ងៃទី​​​១៧ ឧសភា ឆ្នាំ​​​២០១១នេះ ។ ​បើ​តាម​អ្នក​ឆ្លើយ​​​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​​​បាន​ឱ្យដឹង​ថា​ ស្ត្រី​​​ដែល​​ស្លាប់​មិនទាន់ដឹង​មូលហេតុ​ពិតប្រាកដ​​​នេះ ឈ្មោះ​​​ម៉ាន វ៉ាត អាយុ​​​៤៩​ឆ្នាំ ​​មានកូន​​៣​នាក់ ​រៀបការ​រួចទាំងអស់ មានទីលំនៅ​​ក្នុងភូមិ​​ត្រពាំង​ត្រាវ ​ឃុំត្រពាំងត្រាវ ​​ក្រុង​អន្លង់វែង ​ខេត្ត​​​​បន្ទាយមានជ័យ ​។

សេចក្តីរាយការណ៍​​ប​ន្ត​ថា ​មុន​ពេល​​​ស្លាប់ស្ត្រី​​​រូប​នេះ​​នៅផ្ទះតែម្នាក់​ឯង ដោយ​​ប្តីចេញទៅ​ធ្វើ​ស្រែ​​​​ប្រមាណ​​១៥គីឡូម៉ែត្រ​​ពីផ្ទះ ។ ​តាមការ​បញ្ជាក់​​​ពីសមត្ថកិច្ច​​​បាន​ឱ្យ​​ដឹងទៀត​​ថា ​​សពស្ត្រី​​​រងគ្រោះ​មាន​ស្នាម​​​មុតម្រាមដៃ​​ឆ្វេង​ចេញ​ឈាម និង​​​មានស្នាម​ជាំ​​​នៅ.ក ។ ​សមត្ថកិច្ច​​សន្និ​ដ្ឋាន​​​ជំហាន​ដំបូង​ថា ស្ត្រីរងគ្រោះ​​អាចស្លាប់​ដោយ​សា​រ​ខ្យល់​.គរ​ និង​អំពើឃាត​​កម្ម​​ ។ ទោះជា​យ៉ាង​ណា​ នៅពេលនេះ​​ស​មត្ថកិច្ច​​​​កំពុងធ្វើ​កោសល្យ​​វិច័យ​ និងស្រាវជ្រាវ​​​បន្ថែមទៀត៕​