ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​អកុសល​កើតលើ​កុមារ២នាក់ ម្នាក់​កំពុង​បាត់​ខ្លួន ឯងម្នាក់ទៀតសង្គ្រោះជីវិត​​ទាន់​

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ កុមារ​២​នាក់​បងប្អូន​ត្រូវ​បាន​បាត់​ខ្លួន​ម្នាក់​ដោយ​មិន​ទាន់​រក​ឃើញ ហើយ​ម្នាក់​ទៀត​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ដោយ​លង់ទឹក ខណៈ​កុមារ​២​នាក់​បងប្អូន​នេះ​បាន​ដើរ​ឆ្លង​លើ​បន្ទះ​ឈើ​ដែល​គេ​ធ្វើ​សំរាប់​ដើរ​ឆ្លង​អូរ​មួយ​មានទឹក​កំពុង​ហូរ ស្ថិត​នៅ​ចំណុច​អូរ​ឆ្លូង ក្នុងភូមិ​-​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ កុមារ​២​នាក់​បងប្អូន​ត្រូវ​បាន​បាត់​ខ្លួន​ម្នាក់​ដោយ​មិន​ទាន់​រក​ឃើញ ហើយ​ម្នាក់​ទៀត​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ដោយ​លង់ទឹក ខណៈ​កុមារ​២​នាក់​បងប្អូន​នេះ​បាន​ដើរ​ឆ្លង​លើ​បន្ទះ​ឈើ​ដែល​គេ​ធ្វើ​សំរាប់​ដើរ​ឆ្លង​អូរ​មួយ​មានទឹក​កំពុង​ហូរ ស្ថិត​នៅ​ចំណុច​អូរ​ឆ្លូង ក្នុងភូមិ​-​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ កញ្ញា ២០២៣ ។

បើ​តាម​សេចក្តីរាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា នេះ​ថា កុមារ​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ពុំ​ទាន់​រក​ឃើញ​មានឈ្មោះ​សាន់ ណាគ្រី អាយុ​៦​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែក​កុមារី​ជា​ប្អូន ដែល​រួច​ផុត​ជីវិត​បាន​តោង​មែក​ប្ញ​ស្សី ហើយ​ត្រូវ​អ្នក​ភូមិ​ជួយ ។

គួរ​បញ្ជាក់​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កែវ​សីមា​នេះ ហើយ​ទឹកអូរ​ឆ្លូង ជា​អូរ​មួយ​ដែល​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ ហើយ​ថ្ងៃ​កើតហេតុ​ជម្រៅ​ទឹកអូរ​នេះ មាន​ប្រហែល​ជម្រៅ​៥​ម៉ែត្រ អម​ដោយ​ស​ម្រះ និង​មែក​ប្ញ​ស្សី​ស្អេកស្កះ​ដុះ​អម​មាត់​អូរ ដែល​ពិបាក​ក្នុង​ការ​រាវរក​កុមារ​រង​គ្រោះ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ