អ្នកប្រើប្រាស់មួយចំនួនត្អូញត្អែរពីគុណវិបត្តិមួយរបស់ iPhone 15 Pro / Pro Max
អន្តរជាតិ ៖ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 15 Pro និង Pro Max មួយចំនួនកំពុងតែត្អូញត្អែរថា ទូរស័ព្ទ
អន្តរជាតិ ៖ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 15 Pro និង Pro Max មួយចំនួនកំពុងតែត្អូញត្អែរថា ទូរស័ព្ទ
អន្តរជាតិ ៖ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 15 Pro និង Pro Max មួយចំនួនកំពុងតែត្អូញត្អែរថា ទូរស័ព្ទទាំង២ម៉ូដែលនេះ ឡើងកំដៅខ្លាំងពេក អំឡុងពេលប្រើប្រាស់ ឬកំពុងសាកថ្ម ដែលការត្អូញត្អែរនេះ កំពុងធ្វើឱ្យធ្លាក់ចុះសក្តានុពលសម្រាប់ផលិតផលស្មាតហ្វូនក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពី The Straits Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ការត្អូញត្អែរបានរាលដាលពេញវេទិកាអនឡាញរបស់ Apple និងបណ្តាញទំនាក់ទំនងសង្គមរួមទាំង Reddit និង X (Twitter) ដោយអតិថិជនមួយចំនួនលើកឡើងថា ផ្នែកខាងក្រោយ ឬចំហៀងទូរស័ព្ទ iPhone 15 Pro និង Pro Max នឹងក្តៅខ្លាំងពេលប៉ះ អំឡុងកំពុងលេងហ្គេម ការហៅទូរសព្ទ ឬជជែកគ្នាតាមវីដេអូ ឬ FaceTime ។ អ្នកប្រើប្រាស់មួយចំនួនទៀត លើកឡើងពីបញ្ហាដូចគ្នានេះ នៅពេលសាកថ្ម។
បុគ្គលិកជំនួយផ្នែកបច្ចេកទេសរបស់ Apple ក៏កំពុងធ្វើការហៅទូរស័ព្ទអំពីបញ្ហានេះផងដែរ។ ពួកគេបានណែនាំអតិថិជនជាមួយអត្ថបទជំនួយចាស់មួយអំពីរបៀបដោះស្រាយបញ្ហា iPhone ក្តៅពេក ឬត្រជាក់ពេក ដោយពន្យល់ថា ការឡើងកំដៅខ្លាំងអាចកើតឡើង នៅពេលប្រើកម្មវិធីដែលពឹងផ្អែកម៉ាស៊ីនខ្លាំង ការសាកថ្ម ឬដំឡើងឧបករណ៍ថ្មី (Device) លើកដំបូង។ ពាក់ព័ន្ធជុំវិញបញ្ហានេះ អ្នកតំណាងក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ពាក់កណ្តាលនៃប្រាក់ចំណូលរបស់ Apple បានមកពីការលក់ទូរស័ព្ទ iPhone ហើយម៉ូដែលថ្មីចុងក្រោយ ត្រូវបានពិនិត្យយ៉ាងដិតដល់បំផុត ចំពោះកំហុសដែលអាចកើតមាន។ ពេលខ្លះបញ្ហាកើតឡើង ដែលត្រូវដោះស្រាយដោយ Apple ជាមួយនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធី (Update) ឬការជួសជុលផ្សេងទៀត។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏មានដំណើរការសាកល្បងយ៉ាងម៉ត់ចត់ ដែលមានគោលបំណងចាប់កំហុសនានាមុនពេល iPhone ចូលក្នុងការផលិតទ្រង់ទ្រាយធំ។
យ៉ាងណាមិញ សំណួរលើកនេះសួរថា តើបញ្ហាឡើងកំដៅនៅតែបន្តកើតមាន និងលើសពីអ្វីដែលអ្នកប្រើគិតថា អាចទទួលយកបានដែរឬទេ? ជុំវិញលើបញ្ហានេះ អាចបណ្តាលមកពីដំណើរការដំឡើងក្នុង iPhone។ ជាក់ស្តែង នៅពេលអ្នកប្រើប្រាស់ទទួលបានទូរស័ព្ទថ្មី ការទាញយកកម្មវិធី ទិន្នន័យ និងរូបថតទាំងអស់របស់ពួកគេឡើងវិញពី iCloud អាចជាប្រតិបតិ្តការដ៏ច្រើន ហើយក៏ជាដំណើរការដែលពឹងផ្អែកលើម៉ាស៊ីនខ្លាំង។ អ្នកប្រើប្រាស់មួយចំនួនលើកឡើងថា ពួកគេជឿថាបញ្ហានេះ ក៏អាចបណ្តាលមកពីកម្មវិធីមួយចំនួនដូចជា Instagram ឬ Uber ជាដើម។
ជាធម្មតាឧបករណ៍របស់ Apple តែងតែបិទម្តងម្កាល នៅពេលឡើងកំដៅខ្លាំង ឬត្រូវកំដៅថ្ងៃយូរពេក។ iPhone 15 Pro និង Pro Max រួមបញ្ចូលនូវបន្ទះឈីប A17 ថ្មីជាមួយនឹងម៉ាស៊ីនក្រាហ្វិកដ៏មានឥទ្ធិពល។ សមាសភាគនេះ ដើម្បីជួយកែលម្អដំណើរការលេងហ្គេម ដែលអាចជាកត្តារួមចំណែក នៃការឡើងកំដៅ។ ម៉ូដែល iPhone ចុងក្រោយបង្អស់ក៏មានសារធាតុថ្មី ស៊ុមទីតានីញ៉ូម ដែលផ្លាស់ប្តូរពីការរចនាដែកអ៊ីណុក ដែលប្រើតាំងពីឆ្នាំ ២០១៧៕
ចែករំលែកព័តមាននេះ