ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​ស្រីម្នាក់រៀន​ពូកែ​តាំងពី​ថ្នាក់​បឋម​រហូត​ដល់​​​វិទ្យាល័យ ទទួល​បាន​ពិន្ទុ​ល្អ​គ្រប់មុខ​វិជ្ជា

1 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ដោយ​តាំងពី​កុមារ​ រហូត​ដល់​អាយុ​១៧​ឆ្នាំ ប្អូន​ស្រី​កៅ ម៉េ​ង​ហ័​ង គឺជា​សិស្ស​​ដែល​រៀន​ពូកែបាន​​ជាប់​ចំណាត់ថ្នាក់​លេខ​១ តាំងពី​នៅ​បឋម​រហូត​ដល់​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ហ៊ុន សែន…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​កោតសរសើរ​ដោយ​តាំងពី​កុមារ​ រហូត​ដល់​អាយុ​១៧​ឆ្នាំ ប្អូន​ស្រី​កៅ ម៉េ​ង​ហ័​ង គឺជា​សិស្ស​​ដែល​រៀន​ពូកែបាន​​ជាប់​ចំណាត់ថ្នាក់​លេខ​១ តាំងពី​នៅ​បឋម​រហូត​ដល់​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ស្ថិត​ក្នុង​ឃុំ​ពាមជីកង ស្រុក​កងមាស​ ។ ដោយ​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់មុខ​វិជ្ជា​ទាំងអស់ ហើយ​ក៏​មាន​ភាព​លេចធ្លោ​ក្នុង​ការ​ប្រកួតប្រជែង​ចេញ​ទៅ​បរទេស​ជាប់​ចំណាត់ថ្នាក់​ល្អ​ផ្នែក​អាយ​ធី​ទៀត​ផង​ ។

អ្នកស្រី​ ហ៊ុយ គឹ​ម​ស្រ៊​ន់ អាយុ​៤៤​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ម៉េ​ង​ហ័​ង​បាន​រៀបរាប់​ឲ្យ​ដឹង កាលពី​​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា​ នេះថា គាត់​បាន​រៀប​ការ​ជាមួយ​​ប្ដី​ឈ្មោះ​កៅ សង្ហា​ សព្វថ្ងៃ​អាយុ​៥៥​ឆ្នាំ​ ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ហ៊ុន សែន​ ពាមជីកង ​។ សព្វថ្ងៃ​គាត់​មានកូន​ចំនួន​ពីរ​នាក់​ក្នុង​នោះ​ កូនប្រុស​បង​គេ​ឈ្មោះ​កៅ ម៉េ​ង​ហុង អាយុ​២០​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​១ រៀន​ផ្នែក​អាយ​ធី​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង នា​រាជធានី​ភ្នំពេញ​ ។​ ចំណែក​ម៉េ​ង ហ៊​ង់​ គឺជា​កូន​ទី​២ ដែល​នឹង​ត្រៀម​ប្រលង​ចេញពី​វិទ្យាល័យ​នា​ឆ្នាំ​នេះ​ ។

អ្នកស្រី ​គឹ​ម ស្រ៊​ន់ បាន​រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា កូនស្រី​ពៅ​របស់​គាត់​រូប​នេះ ​តាំងពី​រៀន​នៅ​សា​លា​បឋម​ គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​រាល់​ខែ​ ហើយ​ជា​ក្មេង​ម្នាក់​សុភាព​រាបសារ​ចេះ​គោរព​ចាស់ទុំ ។ ជា​និច្ចកាល ​កូនស្រី​រូប​នេះ ​គឺ​ចូល​ចិត្ត​រៀនសូត្រ​ណាស់ ដោយ​ឪពុក​ម្ដាយ​មិន​នឿយហត់​ក្នុង​ការ​ប្រៀនប្រដៅ​នោះ​ឡើយ​។ ពេល​រៀន​ដល់​កម្រិត​អនុ​វិទ្យាល័យ​ថ្នាក់​ទី​៩ គឺ​កូនស្រី​របស់​គាត់​បាន​ចូល​ចិត្ត​ស្រឡាញ់​ និង​ប្រើប្រាស់​កុំព្យូទ័រ រហូត​មក​ដល់​ថ្នាក់​ទី​១២ ដែល​ជា​ឆ្នាំ​ត្រូវ​ត្រៀមប្រលង​ទៅ​ថ្នាក់ឧត្តម​សិក្សា ​។

រាល់ថ្ងៃ​កូនស្រី​ម្នាក់​នេះ​ បាន​បម្រើ​ការងារ​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​យូ​នី​សេ​ហ្វ​ និង​អង្គការ​មួយ​ទៀត ហើយ​ឧស្សាហ៍​ឡើង​ចុះ​រាជធានី​ភ្នំពេញ​ទៀត​ផង​។ សាលារៀន​ជំនាន់​ថ្មី​ គឺ​មានការ​បង្រៀន​ដិត​ដល់​ទាំង​ព្រឹកល្ងាច គួប​ផ្សំ​និង​កូនស្រី​ខិតខំ​រៀនសូត្រ​បន្ថែម​នៅ​ឯ​ផ្ទះ​ពេល​យប់​បន្ថែម​ដោយ​ក្នុង​ចិត្ត​របស់​កូន​តែងតែ​លើក​ឡើង​ថា​ គឺ​ប្តេ​ជ្ញា​ប្រឹងប្រែង​រៀនសូត្រ​មិន​ឲ្យ​ចាញ់​គេ​នោះ​ទេ​។​

ជាក់ស្ដែង​ លទ្ធផល​ចំណាត់ថ្នាក់​ប្រចាំ​ខែតុលា​កន្លង​ទៅ ​គឺ​គ្រប់មុខ​វិជ្ជា​ទទួល​បាន​ពិន្ទុ​និទ្ទេស​A គ្រប់មុខ​វិជ្ជា​តែ​ម្ដង​ ។​ ហើយ​មិត្ត​ភ​ក្តិ​បស់​កូនស្រី​គឺជា​មនុស្ស​ដែល​សុទ្ធតែ​អ្នក​ចូល​ចិត្ត​រៀនសូត្រ​ដូច​កូន​របស់​គាត់​ដែរ​។ នៅ​សាលារៀន​កូនស្រី​បាន​យកចិត្តទុកដាក់​លើ​ជំនាញ​វិទ្យាសាស្ត្រ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ក៏​បាន​ចេញ​ទៅ​ប្រឡងប្រណាំង​យកជ័យ​លា​ភី​នៅ​លើ​ទឹកដី​សហ​រដ្ឋអាមេរិក​ដោយ​មាន​មក​ពី​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​ប្រទេស​ ​គឺ​កូនស្រី​គាត់​ទទួល​បាន​លទ្ធផល​ល្អ ។​

កូនស្រី​ជា​សិស្ស​ឆ្នើម​ម្នាក់​ធ្លាប់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​នោះ​មាននៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ស៊ុ​យ​អែ​តសហរដ្ឋអាមេរិក និង​ចុង​ក្រោយ​ទៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កន្លង​ទៅ​ថ្មី​ៗ ​។ ​ហើយ​នៅ​ដាក់​កណ្ដាល​ខែតុលា​ ឆ្នាំ​២០២៣ កូនស្រី​ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ពេល​ត្រឡប់​មក​វិញ​កូនស្រី​គាត់​បាន​សន្យា​មិន​ទៅ​កាន់​ប្រទេស​ណា​ទៀត​ទេ ដោយ​ប្រឹងប្រែង​រៀនសូត្រ​ខ្លាច​មិន​ទទួល​បាន​ពិន្ទុ​ល្អ​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ហង់ ​ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​មាន​ប្រសាសន៍​កោតសរសើរ​លើ​សិស្ស​ស្រី​ ឈ្មោះ​ម៉េ​ង ហ័​ង គឺជា​សិស្ស​ពូកែ​ម្នាក់​នៅ​ស្រុក​កង​មាស​ និង​បាន​ចេញ​ទៅ​ទស្សនកិច្ច ​និង​ការ​ប្រកួតប្រជែង​នៅ​បរទេស​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​សាកលលោក ។

ការ​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​ជំហាន​ដំបូង​នៅ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន​ចំនួន​៤៨​សាលា ធ្វើ​ឡើង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ កញ្ញា​ ឆ្នាំ​២០២៣ នៅ​សាលសន្និសីទ​សាលាខេត្ត​កំពង់ចាម​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ