ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​រត់​ចូល​ដែនដី​​កូរ៉េ​ខាង​ជើង ត្រូវ​បញ្ជូន​​ទៅ​ស្រុក​វិញ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់​ប្រកាស​នា​ថ្ងៃ​ទី​២៧​កញ្ញា​

ប្រទេស​កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់​ប្រកាស​នា​ថ្ងៃ​ទី​២៧​កញ្ញា​ថា ក្រោយ​ពី​បាត់​ដំណឹង​សូន្យឈឹង​ចាប់តាំងពី​ជាង​២​ខែ​មក​ហើយ ទីបំផុត​ទាហាន​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​TRAVIS KING ដែល​រត់​ចូល​ដោយ​ខុសច្បាប់​ក្នុង​ដែនដី​កូរ៉េ​ខាងជើង ពី​កូរ៉េ​ខាងត្បូង​មក​នោះ ពេល​នេះ​បាន​ស្ថិត​ក្នុង​ដៃ​សហរដ្ឋអាមេរិក​ហើយ​។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​ដែល​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ប្រាប់​បណ្ដា​អ្នកកាសែត​ថា ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ប្រាប់​ដល់​លោក​អ្នក​។ ខ្ញុំ​អាច​អះអាង​ថា​ទាហាន​អា​មេ​រិ​ក​TRAVIS KING កំពុង​ស្ថិត​ក្នុង​ដៃ​របស់​យើង​ហើយ​។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រៀម​ចាប់​បណ្ដេញ​ទាហាន​រូប​នេះ​ត្រឡប់​ទៅ​ស្រុក​វិញ​។

អាយុ​៣២​ឆ្នាំ​ទាហាន​អាយុ​២៣​ឆ្នាំ​រូប​នេះ​កាលពី​ដំបូង ត្រូវ​ប​ញ្ចូ​ន​ពី​កូរ៉េ​ខាងត្បូង​មក​កាន់​សហ​រដ្ឋអាមេរិក ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​យោធា តែ​គេ​បាន​រត់​ឆ្លង​ដែន​ចូល​មក​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៨​កក្កដា ពេល​បន្លំ​ខ្លួន​ក្នុង​ចំណោម​អ្នកទេសចរ​មួយ​ក្រុម មក​ទស្សនា​តំបន់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។ ទាហាន​រូប​នេះ​ជាប់​គុ​ក​២​ខែ​នៅ​កូរ៉េ​ខាងត្បូង​បន្ទាប់​ពី​បង្កជម្លោះ​ក្នុង​បារ​មួយ និង​ការ​ប្រទូស្ត​រ៉ា​យ​ជាមួយ​ប៉ូលិស​។

ដោយ​ឆ្លងកាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ TRAVIS KING ដែល​ជា​ទាហាន​ស្បែក​ខ្មៅ​ម្នាក់​និយាយ​ថា រូបគេ​ស្វែងរក​គេច​ចេញពី​ការ​រើសអើង​ពូជសាសន៍​ក្នុង​កងទ័ព​អា​មេ​រិ​ក​។ ពេល​ចូល​ក្នុង​ដែនដី​កូរ៉េ​ខាងជើង​រូបគេ​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ទីនោះ​។ ឧប្បត្តិ​ហេតុនេះ​អាច​បំពុល​ថែម​ទៀត​ដល់​ទំនាក់ទំនង រវាង​អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​ជា​ច្រើន​លើក បាន​ឃុំឃាំង​ជនជាតិ​អា​មេ​រិ​ក ហើយ​ប្រើប្រាស់​ពួក​គេ​ជា​ថ្នូរ​ដោះ​ដូរ​។ ប៉ុន្តែ​កាសែត​ញូ​វ​យ៉​ក​ថែម​គូសបញ្ជាក់​ថា វា​ជា​រឿង​ខុសធម្មតា ដែល​លើក​នេះ​កូរ៉េ​ខាងជើង​បែរជា​ចាប់​បណ្ដេញ ទាហាន​អា​មេ​រិ​ក​នោះ​ដែល​ស្នើ​សុំ​សិ​ទ្ថិ​ជ្រកកោន​ចេញ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ