ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​មូ​បារ៉ាក់​ប្រគល់​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក​ដល់​រដ្ឋ​អេហ្ស៊ីប​

14 ឆ្នាំ មុន

លោក​ស្រី​ស៊ូ​ហ្សាន​ មូ​បារ៉ាក់​ ភរិយា​របស់​ប្រធានា​ធិបតី​អេហ្ស៊ីប​ត្រូវ​ផ្តួល​រំលំ​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ ដោយ​បដិ​វត្តន៍​ទន្លេ​នីល​ បាន​ប្រគល់​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា នូវ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក​របស់​លោក​ស្រី​ដល់​រដ្ឋ​អេហ្ស៊ីប​។
កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក​នេះ ទី​ភ្នាក់​ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​បង្កើត​ឡើង​ដោយ​រដ្ឋ​អំណាច​យោធា​បាន​ ចេញ​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​អតីត​ស្ត្រី​ទី​មួយ​អេហ្ស៊ីប​រូប​នោះ​រយៈ​ពេល​១៥​ ថ្ងៃ​សំរាប់​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា លោក​ស្រី​អាច​ប្រើ​ប្រាស់​​ឥទ្ធិ​ពល​របស់​ស្វាមី​លោក​ស្រី​ដើម្បី​ប្រមូល​ ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​។

លោក​ស្រី​ស៊ូ​ហ្សាន​ មូ​បារ៉ាក់​ ភរិយា​របស់​ប្រធានា​ធិបតី​អេហ្ស៊ីប​ត្រូវ​ផ្តួល​រំលំ​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ​ ដោយ​បដិ​វត្តន៍​ទន្លេ​នីល​ បាន​ប្រគល់​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា នូវ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក​របស់​លោក​ស្រី​ដល់​រដ្ឋ​អេហ្ស៊ីប​។
កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក​នេះ ទី​ភ្នាក់​ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​បង្កើត​ឡើង​ដោយ​រដ្ឋ​អំណាច​យោធា​បាន​ចេញ​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​អតីត​ស្ត្រី​ទី​មួយ​អេហ្ស៊ីប​រូប​នោះ​រយៈ​ពេល​១៥​ថ្ងៃ​សំរាប់​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា លោក​ស្រី​អាច​ប្រើ​ប្រាស់​​ឥទ្ធិ​ពល​របស់​ស្វាមី​លោក​ស្រី​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​។
លោក​ស្រី​ស៊ូ​ហ្សាន​ មូ​បារ៉ាក់​ ដែល​ចូល​មន្ទី​រ​ពេទ្យ​នា​ពេល​ថ្មីៗ​នេះ​ជាមួយស្វា​មី​គឺ​មន្ទីរ​ពេទ្យ​ក្រុង CHARM EL CHEIKH បាន​វិល​ត្រឡប់​មក​កាន់​ភូមិ​គ្រឹះ​មួយ​នៅ​ទី​ក្រុង​គែរ​ជា​កន្លែង​ដែល​លោក​ស្រី​ផ្តល់​ឱ្យ​រដ្ឋ​អំណាច​ដក​យក​ពី​គណនី​២​នៃ​ធនាគារ​ក្រោម​ឈ្មោះ​របស់​លោក​ស្រី​នូវ​ទឹក​ប្រាក់​ចំនួន​២០​លាន​លី​ហ្វ្រ​អេហ្ស៊ីប​(៣,៤​លាន​ដុល្លារ​) ៕