ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់​ទំនិញ​តាម​ទីកតុក​នៅ​ឥណ្ឌូណេស៊ី​នឹង​ជួប​បញ្ហាធំ​បន្ទាប់​ពី​អាជ្ញាធរ​ចេញ​គោលការណ៍​ថ្មី

9 ខែ មុន

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សម្រេច​ចិត្ត​បិទ​ដំណើរ​ការ​​​ទិញ-លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ មិន​ថា​តេឡេ​ក្រាម អ៊ីនស្តាក្រាម ហ្វេសប៊ុក ឬ​ទីក​តុក​ទេ​។ វិធាន​ការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​សម្រាប់​អ្នក​លក់​អន​ឡាញ​។ ប៉ុន្តែ​ដែល​ប៉ះ​ពាល់​​ខ្លាំង​​ជាង​គេ​គឺ​​អ្នក​លក់​តាម​​បណ្ដាញ​ទីក​តុក​​ព្រោះ​​បណ្ដាញ​នេះ​​​កំពុង​ពេញ​និយម​​នៅ​ឥណ្ឌូណេស៊ី​។ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ពន្យល់​ថា​ចំណាត់​ការ​នេះ​​មាន​គោល​ដៅ​ការ​ពារ​អ្នក​លក់​នៅ​តាម​ទី​ផ្សារ​ ឬ​​តូប​លក់​​នៅ​នឹង​កន្លែង​។​ បើ​​បណ្ដោយ​​បែប​នេះ​ត​ទៅ​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​​​មុខ​របរ​របស់​ពួក​គេ​​រលំ​បះ​ជើង​ដោយ​សារ​​អ្នក​លក់​អន​ឡាញ​​វ៉ាង​ទី​សឹង​តែ​ទាំង​អស់​។…

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សម្រេច​ចិត្ត​បិទ​ដំណើរ​ការ​​​ទិញ-លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ មិន​ថា​តេឡេ​ក្រាម អ៊ីនស្តាក្រាម ហ្វេសប៊ុក ឬ​ទីក​តុក​ទេ​។ វិធាន​ការ​នេះ​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​សម្រាប់​អ្នក​លក់​អន​ឡាញ​។ ប៉ុន្តែ​ដែល​ប៉ះ​ពាល់​​ខ្លាំង​​ជាង​គេ​គឺ​​អ្នក​លក់​តាម​​បណ្ដាញ​ទីក​តុក​​ព្រោះ​​បណ្ដាញ​នេះ​​​កំពុង​ពេញ​និយម​​នៅ​ឥណ្ឌូណេស៊ី​។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ពន្យល់​ថា​ចំណាត់​ការ​នេះ​​មាន​គោល​ដៅ​ការ​ពារ​អ្នក​លក់​នៅ​តាម​ទី​ផ្សារ​ ឬ​​តូប​លក់​​នៅ​នឹង​កន្លែង​។​ បើ​​បណ្ដោយ​​បែប​នេះ​ត​ទៅ​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​​​មុខ​របរ​របស់​ពួក​គេ​​រលំ​បះ​ជើង​ដោយ​សារ​​អ្នក​លក់​អន​ឡាញ​​វ៉ាង​ទី​សឹង​តែ​ទាំង​អស់​។ ​​​​ចំណាត់​ការ​នេះ​ប្រៀ​បបាន​នឹង​ការ​​វាយ​១​ដៃ​​ទៅ​ក្រុម​ហ៊ុន​បាយ​ដេន​ (ByteDance) ដែល​ដំណើរ​ការ​​ទីកតុក​។ ក្រុម​ហ៊ុន​កំពុង​មាន​គម្រោង​ពង្រីក​​​ទី​ផ្សារ​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​បង្កើន​សកម្ម​ភាព​ទិញ-លក់​ទំនិញ​តាម​បណ្ដាញ​របស់​ខ្លួន​។​

កាល​ពី​បី​ខែ​មុន​, ទីកតុក​​​​​​ប្រកាស​អំពី​គម្រោង​​វិនិយោគ​ទឹក​ប្រាក់​​រាប់​ពាន់​លាន​ដុល្លារ​នៅ​អាស៊ី​អាគ្នេយ៍​ ជា​ពិសេស​​ នៅ​ឥណ្ឌូ​ណេ​ស៊ី​ ​ដើម្បី​បង្កើត​ហាង​លក់​ទំនិញ​តាម​បណ្ដាញ​ទីកតុក​។ នៅ​ឥណ្ឌូណេស៊ី​មាន​អ្នក​ប្រើ​ប្រាស់​ទីកតុក​១២៥​លាន​នាក់​។ ក្រុម​​ហ៊ុន​ចង់​ឆក់​យក​ឱកាស​នេះ​ដើម្បី​ទាញ​យក​ប្រាក់​ចំណេញ​​ពី​ប្រជា​ប្រិយភាព​របស់​ខ្លួន​​តាម​រយៈ​ការ​ទិញ​-លក់​អនឡាញ​​​។

អ្នក​នាំ​ពាក្យ​ទីកតុក​​ប្រាប់ថា​ក្រុម​ហ៊ុន​ចង់​​ជ្រើស​រើស​ផ្លូវ​ដើរ​​បែប​វិជ្ជមាន​។ ប៉ុន្តែ​​ក្រុម​ហ៊ុន​ក៏​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​ពេល​ឮ​សេចក្ដី​ប្រកាស​នេះ​។ ជា​ពិសេស ទីកតុក​បារម្ភថា​បើ​រដ្ឋាភិបាល​ដាក់​ចេញ​វិធាន​ការ​នេះ តើ​អ្នក​លក់​អន​ឡាញ​៦​លាន​នាក់​នៅ​ឥណ្ឌូណេស៊ី​នឹង​ទៅ​ជា​យ៉ាង​ណា​។ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ថ្លែង​ថា​​​​ការ​ដាក់​ចេញ​វិធាន​ការ​នេះ​ដើម្បី​ធានា​ការ​ប្រ​កួត​​ប្រជែង​​​ដោយ​ស្មើ​ភាព និង​យុត្តិ​ធម៌​​។ អាជ្ញាធរ​ក៏​ចង់​​ការ​ពារ​រាល់​ទិន្នន័យ​​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទីក​តុក​​ផង​ដែរ​។​

យោង​តាម​បទ​​បញ្ញត្តិ​​ថ្មី​នេះ​ កុំ​ថា​ឡើយ​ការ​ទិញ​-លក់​ទំនិញ​តាម​អន​ឡាញ​ក្នុង​ស្រុក​ សូម្បី​តែ​អ្នក​​កុម្ម៉ង់​ទិញ​ឥវ៉ាន់​ពី​ក្រៅ​​ប្រទេស​​ក៏​​ត្រូវ​ទិញ​ចាប់​ពី​​១រយ​ដុល្លារ​ឡើង​ទៅ​​​​។ ម៉្យាង​ទៀត​ ​​ទំនិញ​ទាំង​អស់​​ត្រូវ​តែ​ស្រប​តាម​ស្តង់​ដារក្នុ​ងស្រុក​។ ​អាជ្ញាធរ​ទុក​ពេល​ឱ្យ​ទីកតុក​១​សប្ដាហ៍​ដើម្បី​កែ​សម្រួល​ទៅ​តាម​បទ​បញ្ជា​នេះ​។ បើ​មិន​ដូច្នេះទេ​ រដ្ឋាភិបាល​​ព្រមាន​​បិទ​ដំណើរ​ការ​​ទីក​តុក​។​

ក្រុម​ហ៊ុន​ស្រាវ​ជ្រាវទីផ្សារ​ឈ្មោះ​ប៊ីអឹម​អាយ (BMI) យល់​ថា​ចំណាត់​ការ​​នេះ​ប្រហែល​ជា​​​ប៉ះ​ពាល់​​តែ​បណ្ដាញ​ទីក​តុក​១​ប៉ុណ្ណោះ​។ ទី​ផ្សារ​ឌីជីថល​ជា​ទូទៅ​ប្រហែល​ជា​មិន​មាន​បញ្ហា​ទេ​។ ​នៅ​ឥណ្ឌូណេស៊ី​មាន​បណ្ដាញ​ទិញ-លក់​តាម​អន​ឡាញ​ជា​ច្រើន​ទៀត។ ទំហំ​​ទឹក​ប្រាក់​នៃ​ការ​ទិញ-លក់​ទំនិញ​តាម​អន​ឡាញ​នៅ​ឥណ្ឌូណេស៊ី​មាន​​ជិត​៥២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២២​។ ក្នុង​នោះ ទីកតុក​មាន​ចំណែក​៥%​៕​

ប្រភព៖ Reuters
https://www.channelnewsasia.com/business/indonesia-ban-goods-transactions-social-media-marketplace-tiktok-sellers-e-commerce-3802411

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ