ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​វិបត្តិ​ស្នេហា មន្ត្រី​នគរបាល និង​នារី​លក់​អន​ឡាញ បញ្ចប់សង្ខារ​ក្នុង​ចម្ការ​ដូង

7 ខែ មុន

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​ស​.​ព​មនុស្ស​ចំនួន​ពីរ​នាក់ នៅ​ក្នុង​ចម្ការ​ដូង​មួយ​កន្លែង រួម​ទាំង​អាវុធ​ខ្លី​មួយ​ដើម និង​គ្រាប់​មួយ​ចំនួន កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​ចម្ការ​ដូង​របស់​ឈ្មោះ…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​ស​.​ព​មនុស្ស​ចំនួន​ពីរ​នាក់ នៅ​ក្នុង​ចម្ការ​ដូង​មួយ​កន្លែង រួម​ទាំង​អាវុធ​ខ្លី​មួយ​ដើម និង​គ្រាប់​មួយ​ចំនួន កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​ចម្ការ​ដូង​របស់​ឈ្មោះ យ៉ុ​ង ឈិ​ន ស្ថិត​ក្នុងភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​សាច់ញាតិ អះអាង​ថា ជា​មន្ត្រី​នគរបាល​ម្នាក់ និង​ជា​ស្ត្រី​អ្នកលក់​ខោអាវ​តាម​អន​ឡាញ ។ ករណី​នេះ សមត្ថកិច្ច​គេ​សង្ស័យ​ថា អាច​ជា​ករណី​អត្ត​ឃា​.​ត​រឿង​វិបត្តិ​ស្នេហា ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា ស​.​ព​មនុស្ស​ទាំងពីរ​នាក់ រួមមាន ៖
សាកសព​ទី​១-​ឈ្មោះ ឆើត ឆ​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជា​មន្ត្រី​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។
សាកសព​ទី​២-​ឈ្មោះ ឈឿ​ង មួយ​ឡេ​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ មាន​ទីលំនៅ​ភូមិ​ដើម​គ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ប្រភព​ដដែល​បន្ត​ថា នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​អាវុធ​ខ្លី​១​ដើម គ្រាប់​ក្នុង​បង់​៤​គ្រាប់ គ្រាប់​ក្នុង​កាណុង​១​គ្រាប់ គ្រាប់ ក្នុង​ប្រអប់​មាន​៣៣​គ្រាប់ បង់​ចំនួន​១ មាន​០៧​គ្រាប់ ។

ដោយឡែក តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឈឿ​ង ធា​វី ត្រូវជា​បងស្រី​បង្កើត​របស់​ស​.​ព​នារី​អ្នកលក់​តាម​អន​ឡាញ បាន​ប្រាប់​ថា ប្អូនស្រី​​របស់​​ខ្លួន មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មន្ត្រី​នគរបាល​ម្នាក់ ជា​យូរ​ឆ្នាំ​មក​ហើយ​។

បងស្រី​ជន​រង​គ្រោះ​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ ប្អូនស្រី​របស់​គាត់ បាន​ឆាត​តាម Messenger ប្រាប់​គាត់​ថា អោយ​ជួយ​មើល​ម៉ែ​ផង រូប​នាង​ទៅ​ស្លា​.​ប់​ក្នុង​ព្រៃ​ហើយ ។ បន្ទាប់​មក គាត់​បាន​សួរ​ទៀត​ថា ឯង​មានរឿង​អ្វី ? តែ​ប្អូនស្រី នាង​មិន​ប្រាប់​នោះ​ទេ ហើយក៍​បិទ​ទូរ​សព្ទ​បាត់​ទៅ ។

ក្រោយ​ឮ​ដូច្នេះ បងស្រី​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ជួយ​រក​ប្អូនស្រី ប៉ុន្តែ​បាត់​ដំណឹង​តាំងពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ ក៏​មាន​ហ្វេ​ស​បុក​ឈ្មោះ Pich Pich ត្រូវជា​មិត្តភក្តិ​របស់​ប្អូនស្រី បាន​ឆាត​មក​ប្រាប់​ថា មាន​គេ​ឃើញ​សាកស​.​ព​មនុស្ស​ពីរ​នាក់ ដេក​ស្លា​.​ប់​ក្នុង​ចំការ​មួយ​កន្លែង មាន​ទីតាំង​ដូច​ខាងលើ ។

បងស្រី​នារី​រង​គ្រោះ​បញ្ជាក់​ថា ឮ​ដូច្នេះ ក៏​បាន​បបួល​បងប្អូន​មក​មើល ឃើញ​ភិនភាគ​សម្លៀក​បំពាក ទើប​ស្គាល់​ថា ជា​ប្អូនស្រី​របស់​ខ្លួន​ពិតប្រាកដ​មែន ។

យោង​តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា គ្រោងឆ្អឹង​សាកស​.​ព​អ្នក​ទាំង​ពីរ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ហើយ​ក៏​បាន​រាយការណ៍ ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ។ ក្រោយមក កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​កែវ បាន​ចុះ​ទៅ​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ទីតាំង​កើតហេតុ​ខាងលើ នឹង​បាន​រាយការណ៍​បន្ត ទៅ​កាន់​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ល្វាឯម និង​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកណ្ដាល ដើម្បី​ចុះ​ទៅ​ពិនិត្យ​សាកស​.​ព​ទាំង​ពីរ​នាក់ ។

របាយការណ៍​ពិនិត្យ​កោសល្យវិច័យ​លើ​សាកសព​ខាង​បុរស ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​លើ​ក្បាល​ផ្នែក​ខាងស្តាំ ខាងលើ​សៀតផ្កា ពី​សៀតផ្កា​ដល់​ស្នាម​របួស​ប្រវែង ៣​សង់ទីម៉ែត្រ របួស​រៀង​មូល ទំហំ ០,៧៥​សង់ទីម៉ែត្រ​។ រីឯ​សាកសព​ស្ត្រី មាន​ស្នាម​ត្រូវ​គ្រាប់​លើ​ក្បាល​ផ្នែក​ខាងស្តាំ​ខាង​ក្រោយ​ត្រចៀក​ស្តាំ ។ សមត្ថកិច្ច បាន​សន្និដ្ឋាន​ថា សាកស​.​ព​ទាំង​ពីរ​នាក់ គឺ​ត្រូវ​នឹង​គ្រាប់​កាំភ្លើង អាច​ជា​ករណី​បាញ់​ស​ម្លា​.​ប់​នារី​មុន រួច​ហើយ​បុរស ដែល​ជា​មន្ត្រី​នគរបាល បាន​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង តាម​ក្រោយ ។

ក្រោយ​ពិនិត្យ​លើ​សព និង​ធ្វើ​កំណត់ហេតុ​រួចរាល់ សមត្ថកិច្ច បាន​ប្រគល់​សព​ទាំង​២ ជូន​ក្រុម​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ