លោកពូទីន ចង់បញ្ចប់ការវា.យបករបស់អ៊ុយក្រែនត្រឹមដើមខែតុលា
សង្គ្រាមអ៊ុយក្រែន ៖ ប្រភពយោធាមួយរបស់វិមានក្រឹមឡាំង គូសបញ្ជាក់ប្រាប់ដល់វិទ្យាស្ថានសិក្សា
សង្គ្រាមអ៊ុយក្រែន ៖ ប្រភពយោធាមួយរបស់វិមានក្រឹមឡាំង គូសបញ្ជាក់ប្រាប់ដល់វិទ្យាស្ថានសិក្សា
សង្គ្រាមអ៊ុយក្រែន ៖ ប្រភពយោធាមួយរបស់វិមានក្រឹមឡាំង គូសបញ្ជាក់ប្រាប់ដល់វិទ្យាស្ថានសិក្សាសង្គ្រាម (ISW) ថា លោកវ្ល៉ាឌីមៀរពូទីន បានចេញបញ្ជាដល់រដ្ឋមន្ត្រីការពារប្រទេស លោកស័រហ្គេយឆយហ្គូឲ្យបញ្ចប់ការវាយបករបស់អ៊ុយក្រែនត្រឹមដើមខែតុលា និងកែលម្អសភាពការណ៍នៅខ្សែរណសិរ្ស ។
យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ផ្នែកស៊ើបការណ៍ លាតត្រដាងកាលពីថ្ងៃទី២៤ កញ្ញា ហើយចេញផ្សាយដោយកាសែតអង់គ្លេស THE INDEPENDENT កាលពីថ្ងៃទី២៥ កញ្ញា (ISW) រៀបរាប់ថា លោកពូទីនបានកំណត់ដល់លោកឆយហ្គូរដ្ឋមន្ត្រីការពារប្រទេសរយៈពេលត្រឹម១ខែរហូតដល់ដើមខែតុលា ឆ្នាំ២០២៣ឲ្យកែលម្អសភាពការណ៍នៅខ្សែរណសិរ្សបញ្ឈប់ការវាយបករបស់អ៊ុយក្រែន និងអាចឲ្យកងទ័ពរុស្ស៊ីដណ្ដើមត្រួតត្រាវិញ បណ្ដាដែនដីដែលអ៊ុយក្រែនវាយបកដណ្ដើមយក និងដោយធ្វើប្រតិបត្តិការវាយលុកប្រឆាំងទីក្រុងធំមួយរបស់អ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ