ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិត​លើ​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

7 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា តំណាង​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប ថ្លែង​គូរ

ប្រទេស​កូរ៉េ​ខាងជើង ៖ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា តំណាង​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប ថ្លែង​គូរ
ឲ្យ​​ស្រៀវ​​ឆ្អឹងខ្នង​ថា ឧបទ្វីប​កូរ៉េ​កំពុង​ស្ថិត​លើ​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ។

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប លោក​គី​ម​សុង ថ្លែង​ថា ឥរិយាបថ​គ្មាន​ការ​ពិ​ចារ
ណា​របស់​អា​មេ​រិ​ក ទទួលខុសត្រូវ​មួយ​ផ្នែក​ដល់សភាពការណ៍​បែប​នេះ ។ បណ្ដា​សកម្មភាព​គ្មាន​ការ
ប្រុង​ប្រយ័ត្ន​និង​វោហារ​សាសន៍​ជា​បន្ត​របស់​សហរដ្ឋ​អា​មេ​រិ​ក​និង​បណ្ដា​សម្ព័ន្ធមិត្ត ទាក់ទិន​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​នុយក្លេអ៊ែរ កំពុង​នាំ​ឧ​បទ្វីប​កូរ៉េ​ទៅ​កាន់​សភាពការណ៍​យោធា​ស្ថិត​ដល់
មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ។

ដោយ​លើក​ពី​នយោបាយ​របស់​ក្រុង​វ៉ា​ស៊ីន​តោន​នៅ​អា​ស៊ី​​ភាគ​ឦសាន តំណាង​កូរ៉េ​ខាងជើង​រូប​នេះ​បាន​បរិហារ​ថា សភាពការណ៍​បច្ចុប្បន្ន​ពិតជា​គ្រោះថ្នាក់ ដោយសារ​តែ​អា​មេ​រិ​ក​បំពេញ​មហិច្ឆតា​អនុន្តរ​ភាព​របស់​ខ្លួន ដោយ​ប្រើ​គ្រប់​មធ្យោបាយ​អាង​លើ​កម្លាំង​របស់​ខ្លួន ។

តំណាង​កូរ៉េ​ខាងជើង​រូប​នោះ​ក៏​ទម្លាក់​ការទទួលខុសត្រូវ​ចំពោះ​សភាពការណ៍​គ្រោះថ្នាក់​បច្ចុប្បន្ន លើ​កូរ៉េ​ខាងត្បូង​ផង​ដែរ ដែល​លោក​ថាស្វែងរក​មធ្យោបាយ​នុយក្លេអ៊ែរ​ប្រឆាំង​ប្រជាជាតិ​ខ្លួន ។

កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា បាន​ធ្វើព្យុហយាត្រា​យោធា​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ ដោយ​មានការ​ចូលរួម​របស់​ទាហាន​ខ្លួន​ជិត​៤០០០​នាក់ និង​ទាហាន​អា​មេ​រិ​ក​៣០០​នាក់ ខណៈ​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ។ ក្នុង​ព្យុហយាត្រា​យោធា​ដ៏ធំ​សម្បើម​នោះ មានការ​ហែ​ក្បួន​រថក្រោះ​ដល់​ជិត១៧០​គ្រឿង បណ្ដា​មី​សី​ុ​ល​និង​ដ្រូ​ន ។ យន្តហោះ​ចម្បាំង​កូរ៉េ​ខាងត្បូង ក្នុង​នោះ​មាន​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ធុន F-35 ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​លើ​ផ្ទៃ​អាកាស​ក្រុង​សេ​អ៊ូ​ល​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ