ច្បាប់រថយន្តអគ្គិសនីថ្មី អាចធ្វើឱ្យក្រុមហ៊ុនផលិតខាតបង់ប្រាក់រាប់ពាន់លានដុល្លារ
អង់គ្លេស ៖ ស្ថាប័នឧស្សាហកម្មរថយន្តមួយបានអះអាងថា ច្បាប់ពាណិជ្ជកម្ម Brexit ថ្មី ដែលគ្រប
អង់គ្លេស ៖ ស្ថាប័នឧស្សាហកម្មរថយន្តមួយបានអះអាងថា ច្បាប់ពាណិជ្ជកម្ម Brexit ថ្មី ដែលគ្រប
អង់គ្លេស ៖ ស្ថាប័នឧស្សាហកម្មរថយន្តមួយបានអះអាងថា ច្បាប់ពាណិជ្ជកម្ម Brexit ថ្មី ដែលគ្របដណ្តប់លើរថយន្តអគ្គិសនី អាចធ្វើឱ្យក្រុមហ៊ុនផលិតរបស់អឺរ៉ុបខាតបង់ប្រាក់រហូតដល់ ៤.៥៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ។
ច្បាប់នេះ មានគោលបំណងធានាថា រថយន្តអគ្គិសនីដែលផលិតដោយសហភាពអឺរ៉ុបភាគច្រើន ត្រូវបានផលិតពីផ្នែកមានប្រភពនៅក្នុងស្រុក។ ប៉ុន្តែទោះយ៉ាងណា ក្រុមអ្នកផលិតបានបញ្ជាក់និយាយថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ស្របពេលដែលសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ហៅកាត់ថា ACEA ក៏បានព្រមានផងដែរថា វិធានការនេះ អាចកាត់បន្ថយទិន្នផលពីរោងចក្ររបស់អឺរ៉ុប។
បញ្ហាចម្បងគឺស្ថិតនៅក្នុងអ្វីដែលគេហៅថា «ច្បាប់នៃប្រភពដើម» ដែលបានចូលជាធរមាន កាលពីខែមករាកន្លងទៅ ដោយអនុវត្តចំពោះការដឹកជញ្ជូនរថយន្តឆ្លងកាត់ប៉ុស្តិ៍ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Brexit ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសហប្រតិបត្តិការចក្រភពអង់គ្លេស-សហភាពអឺរ៉ុប។ ពួកគេនឹងធានាយ៉ាងមានប្រសិទ្ធភាពថា រថយន្តអគ្គិសនីនឹងត្រូវមានអាគុយ ដែលផលិតនៅក្នុងចក្រភពអង់គ្លេស ឬសហភាពអឺរ៉ុប ខណៈដែលរថយន្តមិនបំពេញតាមលក្ខណៈវិនិច្ឆ័យនឹងត្រូវប្រឈមមុខនឹងពន្ធ ១០% នៅពេលដឹកជញ្ជូនឆ្លងកាត់ប៉ុស្តិ៍ក្នុងទិសដៅណាមួយ។
ច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីការពារឧស្សាហកម្មរថយន្តអគ្គិសនីរបស់អឺរ៉ុបពីការនាំចូលក្នុងតម្លៃថោក។ ប៉ុន្តែទោះយ៉ាងណា ដោយសារតែការផលិតថ្មនៅអឺរ៉ុបមិនទាន់កើនឡើងលឿនដូចការរំពឹងទុក បណ្តាក្រុមហ៊ុនផលិតរថយន្តកំពុងតស៊ូដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យថ្មី ដែលជាបញ្ហាធ្ងន់សម្រាប់ក្រុមហ៊ុនផលិតអឺរ៉ុប។
ចក្រភពអង់គ្លេស គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ដោយមានរថយន្តចំនួន ១.២លានគ្រឿងបានមកដល់កំពង់ផែចក្រភពអង់គ្លេសកាលពីឆ្នាំមុន។ ដូចគ្នានេះដែរ រថយន្តជាច្រើនដែលផលិតនៅចក្រភពអង់គ្លេស ត្រូវបានដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុបច្រើនជាងតំបន់ផ្សេងទៀត។
ដោយសារតម្លៃពន្ធច្រើនអាចធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃថ្លៃក្នុងការផលិត ហើយអាចជំរុញឱ្យតម្លៃកើនឡើងផងដែរ។ ដូច្នេះហើយទើប ACEA ចង់ឱ្យច្បាប់ថ្មី ត្រូវពន្យារពេល៣ឆ្នាំ និងកំពុងអំពាវនាវដល់គណៈកម្មការអឺរ៉ុបឱ្យចាត់វិធានការ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ