ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ IMF ​ត្រូវបដិសេធ​​មិនផ្តល់​​​ឱ្យ​​​​នៅក្រៅឃុំ​​​តាមរយៈ​ការបង់​ប្រាក់​​​ធានា​

14 ឆ្នាំ មុន

​អគ្គ​នាយក​មូលនិធិ​​​រូបិ​យ​វត្ថុ​អន្តរជាតិ​ (IMF) លោក Dominique Strauss-Kahn ត្រូវ​បាន​​តុលាការ​​បដិសេធ​មិនផ្តល់​​​ឱ្យ​​នៅ​ក្រៅឃុំ​​​តាមរយៈ​ ការបង់ប្រាក់​​ធានា ហើយ​ត្រូវ​នាំខ្លួន​​​ទៅ​ដាក់​ពន្ធនាគារ​​កាលពីថ្ងៃទី​​១៦ ឧសភា ​​កន្លង​​មក ​ក្រោយ​ពី​​រង​ការ​ចោទប្រកាន់​​​ជា​ផ្លូវ​ការ​​ពីបទ​ប៉ុនប៉ង​រំលោ.ភ​ បំពានផ្លូវ​ភេទ​​​​​ស្ត្រី​​ជាអ្នកប​ម្រើ​​​មួយរូបនៅ​សណ្ឋាគារ​​មួយនៅក្នុង​ ទីក្រុង​​ញូវ​យ៉ក។​ លោក Strauss-Kahn ត្រូវឃុំខ្លួន​បណ្តោះ​អាសន្ន​​​ក្នុង​ពន្ធនាគារ​​​មួយនៅ​ក្រុង​​ញូវ​យ៉ក ​ហើយ​​នឹង​​ត្រូវឃុំ​​ខ្លួនរហូត​ដល់​​តុលាការ​​​បើក​សវនាការ​លើ​ករណី​ ចោទប្រកាន់​​​លោក​ម្តង​ទៀត​​នៅ​​ថ្ងៃទី​​២០ ឧសភា ​​ខាង​មុខនេះ ។​

អគ្គ​នាយក​មូលនិធិ​​​រូបិ​យ​វត្ថុ​អន្តរជាតិ​ (IMF) លោក Dominique Strauss-Kahn ត្រូវ​បាន​​តុលាការ​​បដិសេធ​មិនផ្តល់​​​ឱ្យ​​នៅ​ក្រៅឃុំ​​​តាមរយៈ​ការបង់ប្រាក់​​ធានា ហើយ​ត្រូវ​នាំខ្លួន​​​ទៅ​ដាក់​ពន្ធនាគារ​​កាលពីថ្ងៃទី​​១៦ ឧសភា ​​កន្លង​​មក ​ក្រោយ​ពី​​រង​ការ​ចោទប្រកាន់​​​ជា​ផ្លូវ​ការ​​ពីបទ​ប៉ុនប៉ង​រំលោភ​បំពានផ្លូវ​ភេទ​​​​​ស្ត្រី​​ជាអ្នកប​ម្រើ​​​មួយរូបនៅ​សណ្ឋាគារ​​មួយនៅក្នុង​ទីក្រុង​​ញូវ​យ៉ក។​ លោក Strauss-Kahn ត្រូវឃុំខ្លួន​បណ្តោះ​អាសន្ន​​​ក្នុង​ពន្ធនាគារ​​​មួយនៅ​ក្រុង​​ញូវ​យ៉ក ​ហើយ​​នឹង​​ត្រូវឃុំ​​ខ្លួនរហូត​ដល់​​តុលាការ​​​បើក​សវនាការ​លើ​ករណី​ចោទប្រកាន់​​​លោក​ម្តង​ទៀត​​នៅ​​ថ្ងៃទី​​២០ ឧសភា ​​ខាង​មុខនេះ ។​
មេធាវី​​ការពារ​ក្តី​​របស់លោក Strauss-Kahn និយាយ​ថា កូនក្តីរបស់ខ្លួន​​មាន​បំណង​​ការពារ​​ការ​​ចោទប្រកាន់​ទាំង​នេះ ហើយ​បានបដិ​សេធ​​ថា​ មិនបាន​​ធ្វើអ្វីខុស​​នោះទេ ។​
លោក Dominique Strauss-Kahn អាយុ​​​៦២​ឆ្នាំ ​​ត្រូវ​បាន​ចាប់ខ្លួន​​​នៅក្នុង​ទីក្រុង​​​ញូវយ៉ក ​កាលពីថ្ងៃទី​​១៤ ឧសភា​​​ កន្ល​ងមក ​ពីបទ​ចោទ​ប្រកាន់​​ប៉ង​រំលោភ​​​បំពានផ្លូវ​ភេទ​​លើស្ត្រី​​អ្នក​បម្រើ​​ម្នាក់ ប៉ុន្តែ​​​ភរិយា​​​របស់​លោក​បាន​បដិ​សេធ​​​ការចោទ​ប្រកាន់នោះ​។​
ការចាប់ខ្លួន​​លោក Strauss-Kahn ពីបទ​ចោទប្រកាន់​​​រំលោភបំពានផ្លូវ​​ភេទ​លើស្ត្រី​​អ្នក​បម្រើ​​​​នេះ​បាន​ធ្វើ​ឱ្យ​​ពលរដ្ឋ​​បារាំង​​​មានការ​​​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យប៉ះពាល់​​​ដល់​​​​បំណង​ចង់​​យកឈ្នះជា​​បេក្ខ​​ជន​​សម្រាប់តំណែង​​ប្រធានាធិប​តី​របស់​លោក ប្រជែងជាមួយប្រធានាធិបតី​​បច្ចុ​​ប្បន្ន​​លោកនីកូឡាស់ សាកូហ្ស៊ី ៕