ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សកម្ម​ជន​​ម្នាក់​​ត្រូវ​​កាត់ទោស​ដាក់ពន្ធនាគារ​​៤​ឆ្នាំ​ ពី​បទ​ប្រមា.ថ​ព្រះមហាក្សត្រថៃ​

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បុរស​ម្នាក់​ជា​សកម្មជន​ស្និទ្ធ​ចលនា​ប្រជាធិបតេយ្យ​នៅ​ថៃ ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​

ប្រទេស​ថៃ ៖ បុរស​ម្នាក់​ជា​សកម្មជន​ស្និទ្ធ​ចលនា​ប្រជាធិបតេយ្យ​នៅ​ថៃ ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា​ដាក់​ពន្ធនាគារ​៤​ឆ្នាំ ពី​បទ​ប្រមា.ថ​ព្រះមហាក្សត្រ​យោង​តាម​ច្បាប់​តឹងតែង​មួយ​ដែល​គណបក្ស​សំខាន់​មួយ​ឈ្នះ​ឆ្នោត​នៅ​ថៃ​ប៉ង​ធ្វើការ​ក​ទម្រង់​តែ​មិន​បាន​សម្រេច​ថែម​ទាំង​មិន​អាច​ឡើង​កាន់​អំណាច​បាន​ទៀត​ផង​។

បុរស​រូប​នោះ​លោក​ANON NUMPA សរសេរ​ផង​ដែរ (ARNON NAMPA)​ជា​មេធាវី​អាយុ​៣៩​ឆ្នាំ​ត្រូវ​ជាប់ចោទ ដោយសារ​សុន្ទរកថា​មួយ​ដែល​លោក​ថ្លែង​កាលពី​ឆ្នាំ​២០២០​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ក្នុង​ឱកាស​បាតុកម្ម​ដ៏​ធំ​ទាមទារ​ឲ្យ​កែទម្រង់​រាជា​និយម​។

លោក​ANON NUMPA​ទទួល ការ​កាត់ទោស​នេះ សម្រាប់​បទចោទប្រកាន់​ទី​១​ក្នុង​ចំណោម​បទចោទប្រកាន់​១៤​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ លោក​ក៏​តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យ​២០.០០០​បាត ពី​បទ​រំលោភ​បំពាន​ការ​ប្រកាស​អាសន្ន សម្រាប់​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ