ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​ទីតាំង​ស្តុក​ប្រេង​មួយ​នៅ​ណា​ហ្គោ​នី​កា​រ៉ា​បាក់​ របួស​ជាង​២០០​នាក់

1 ឆ្នាំ មុន

ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់ ៖ អាជ្ញាធរបំបែក​ខ្លួន​និយម​នៅ​ណា​ហ្គោ​នី​រ៉ា​បាក់ ដែល​ពេល​នេះ​កំពុង​ស្ថិត​

ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់ ៖ អាជ្ញាធរបំបែក​ខ្លួន​និយម​នៅ​ណា​ហ្គោ​នី​រ៉ា​បាក់ ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​កងទ័ព​អា​ហ្សែ​បៃ​ហ្ស​ង់ ក្រោយ​ការ​វាយលុក​ផ្លេកបន្ទោរ​មួយ រៀបរាប់​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ពី​ការ​ផ្ទុះ​ឆេះទីតាំង​ស្តុក​ប្រេង​មួយ​កន្លែង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ជាង​២០០​នាក់​រង​របួស ។

តាម​បណ្ដាញ​សង្គម​លោក SGEGHAM STEPANYAN ដែល​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​តំបន់​ណា​ហ្គោ​នី​កា​រ៉ា​បាក់ មាន​ជនជាតិអា​មេ​នី​ភាគច្រើន​ថ្លែង​ថា ក្នុង​ចំណោម​អ្នក​របួស​ភាគច្រើន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ អ្នក​របួស​ទាំងនេះ​ស្នើ​រក​ជំនួយ​បន្ទាន់​ពី​ខាងក្រៅ​ជួយ​ដល់​ពួក​គេ ក្នុង​ការ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​នេះ​។

លទ្ធភាព​សុខាភិបាល​នៅ​ណា​ហ្គោ​នី​កា​រ៉ា​បាក់​មិនគ្រប់គ្រាន់​ឡើយ ។ ត្រូវ​មាន​ជំនួយ​ពេទ្យ​ដឹក​តាម
យន្តហោះ​មក​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នក​របួស​ដ៏​ច្រើន​បែប​នេះ ។

ប៉ុន្មាន​ថ្ងៃក្រោយ​បទ​ឈប់​បាញ់​គ្នា​នៅ​ណា​ហ្គោ​នី​កា​រ៉ា​បាក់ បណ្ដាជន​ស៊ី​វិល​ចាប់ផ្ដើម​លើកគ្នា
ចាក​ចេញពី​តំបន់​នោះ​ហើយ ។ បណ្ដា​ជនភៀសខ្លួនបាន​ឆ្លងកាត់​ព្រំដែន​ចូល​មក​ប្រទេស​អា​មេ​នី ក្រោយ​ការ​វាយលុក​ដ៏​ជោគជ័យ​របស់​កងទ័ពអា​ហ្សែ​បៃ​ហ្ស​ង់ យក​តំបន់​បំបែក​ខ្លួន​អា​មេ​នី
នោះ ។ តាម​អាជ្ញាធរ​ថា​មនុស្ស​ជិត​៦៥០០​នាក់​ហើយ បាន​មក​ដល់​អា​មេ​នី​ចាប់តាំងពី​ថ្ងៃ​ទី​២៤
កញ្ញា មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ