ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កា.ត់​.ទោ.ស​មនុស្ស​១១​នាក់​ពី​បទ​ជួញ​ដូរ​មនុស្ស​​ខុ.ស.​ច្បា.ប់​ដើម្បី​ធ្វើ​ការ​នៅ​កម្ពុជា​

7 ខែ មុន

ថ្មី​ៗ​នេះ តុលាការ​នៅ​ខេត្ត​ដុង​ណាយ ប្រទេស​វៀតណាម សម្រេច​ផ្ដន្ទា​ទោស​ជនជាប់​ចោទ​១១​នាក់​ពី​បទ​​ជួញ​ដូរ​មនុស្ស​​ និង​ដឹក​ជញ្ជូន​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​។ ចំនួន​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​បាន​ដឹក​ជញ្ជូន​កាល​ពី​ពេល​កន្លង​មក​មាន​រហូត​ដល់​រាប់​រយ​នាក់​។​ មាន​ន័យ​ថា​ពួក​នេះ​មាន​បណ្ដាញ​ដើរ​ឃោសនា​ និង​​ជួញ​ដូរ​​​ជា​ក្រុម​សង្គម​ងងឹត​ដែល​មាន​ការ​ចាត់​តាំង​ច្បាស់​លាស់​។​ ជន​ជាប់​ចោទ​ឈ្មោះ​វឿង​វ៉ាន់​ថាញ់ អាយុ​៣៦​ឆ្នាំ…

ថ្មី​ៗ​នេះ តុលាការ​នៅ​ខេត្ត​ដុង​ណាយ ប្រទេស​វៀតណាម សម្រេច​ផ្ដន្ទា​ទោស​ជនជាប់​ចោទ​១១​នាក់​ពី​បទ​​ជួញ​ដូរ​មនុស្ស​​ និង​ដឹក​ជញ្ជូន​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​។ ចំនួន​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​បាន​ដឹក​ជញ្ជូន​កាល​ពី​ពេល​កន្លង​មក​មាន​រហូត​ដល់​រាប់​រយ​នាក់​។​ មាន​ន័យ​ថា​ពួក​នេះ​មាន​បណ្ដាញ​ដើរ​ឃោសនា​ និង​​ជួញ​ដូរ​​​ជា​ក្រុម​សង្គម​ងងឹត​ដែល​មាន​ការ​ចាត់​តាំង​ច្បាស់​លាស់​។​

ជន​ជាប់​ចោទ​ឈ្មោះ​វឿង​វ៉ាន់​ថាញ់ អាយុ​៣៦​ឆ្នាំ ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​១២​ឆ្នាំ​កន្លះ​​ពី​បទ​​ជួញ​ដូរ​​​មនុស្ស​។ ជន​ជាប់​ចោទ​​ដប់​នាក់​ទៀត​​ត្រូវ​​​ជាប់​ពន្ធ​នាគារ​ពី​៣​ឆ្នាំ​កន្លះ​ទៅ​៨​ឆ្នាំ​ពី​បទ​សម​គំនិត​ជា​មួយ​វឿងវ៉ាន់​ថាញ់​នៅ​ក្នុង​បណ្ដាញ​​​​ជួញ​ដូរ​មនុស្ស​​​។ តុលាការ​រក​ឃើញ​ថា​ចាប់​ពី​ខែ​កុម្ភៈ​ ដល់​ខែ​មិថុនា ឆ្នាំ​២០២២​ ​វឿងវ៉ាន់ថាញ់​ និង​បក្ស​ពួក​​៣​នាក់​ទៀត​បាន​​ប្រកាស​ជ្រើស​រើស​ពល​ករ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​។ ពួក​គេ​សន្យា​​​ថា​​នឹង​ទទួល​បាន​ប្រាក់​ខែ​ច្រើន​។

វឿង​វ៉ាន់ថាញ់​ទទួល​បាន​ប្រាក់​៦​រយ​ដុល្លារ​ពី​​ពល​ករ​ម្នាក់​ៗ​​​។ ​​​ក្រោយ​ពេល​ចេញ​ដំណើរ​ពី​វៀតណាម​, ពួក​គេ​បញ្ជូន​ពល​ករ​ទាំង​នោះ​​​ទៅ​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​ឯក​ជន​​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន​។ ពួក​គេ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​, ត្រូវ​ទាក់​ទង​អតិថិជន​តាម​អន​ឡាញ​​ជា​លក្ខណៈ​បោក​បញ្ឆោត​ឱ្យ​ចូល​អន្ទាក់​របស់​ក្រុម​ហ៊ុន​ចិន​​ និង​និយាយ​អូស​ទាញ​អ្នក​ដទៃ​ឱ្យ​លេង​ល្បែង​អន​ឡាញ​។ ពួក​គេ​ត្រូវ​ធ្វើ​ការ​ងារ​ជា​ច្រើន​ទៀត​ដោយ​មាន​មេកា​​របស់​ក្រុម​ហ៊ុន​ចាំ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​។​

បើ​នរណា​​​ចង់​វិល​ត្រឡប់​​ទៅ​វៀតណាម​វិញ​ ​គ្រួសារ​ពួក​គេ​​ត្រូវ​បង់​ប្រាក់​ជំពាក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចាប់​ពី​២​៥០០​ទៅ​៥៣០០​ដុល្លារ​ក្នុង​ម្នាក់​ៗ​។ បណ្ដាញ​​​ក្រុម​សង្គម​ងងឹត​ដែល​​​ជួញ​ដូរ​​​មនុស្ស​​​​ធ្វើ​ការ​ខុស​ច្បាប់​នេះ​ត្រូវ​បែក​ធ្លាយ​ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់​​​​អាច​រត់​ចេញ​ពី​ក្រុម​ហ៊ុន​ និង​ស្នើ​សុំ​ឱ្យ​គេ​ជួយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២​។​

​នៅ​ក្នុង​បន្ទប់​សវនាការ, ​ក្រុម​របស់​វឿង​វ៉ាន់​ថាញ់​ឆ្លើយ​សារ​ភាព​ទទួល​កំហុស​គ្រប់​យ៉ាង​។​ អាជ្ញាធរ​វៀត​ណាម​ប្រាប់​ថា​​​ប្រទេស​នេះ​មាន​ព្រំ​ដែន​វែង​អន្លាយ និង​មាន​ច្រក​ចេញ​ចូល​ច្រើន។​​ ម៉្លោះ​ហើយ​​មិន​មែន​ងាយ​ស្រួល​ទប់​ស្កាត់​ការ​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​​​ប៉ុន្មាន​ទេ​។​ វៀតណាម​ត្រូវ​ការ​ការ​ចូល​រួម​​​​សហ​ការ​ពី​​កម្លាំង​ខាង​ក្នុង​ប្រទេស​ផង និង​​កម្លាំង​ពី​ខាង​ក្រៅ​ប្រទេស​ផង​​ដើម្បី​​​ធ្វើ​កិច្ច​ការ​នេះ​។​

រយៈ​ពេល​៤​​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​​ដែល​ត្រូវ​គេ​ជួញ​ដូរ​ជាង​៣៥០​នាក់ និង​ទទួល​បាន​ជន​រង​គ្រោះ​ដែល​​អាច​រត់​គេច​ខ្លួន​ត្រឡប់​ទៅ​វៀតណាម​វិញ​៥៤៥​​នាក់​។ នេះ​បើ​យោង​តាម​គណៈ​កម្ម​ការ​យុត្តិ​កម្ម​នៃ​រដ្ឋ​សភា​វៀតណាម​៕​

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/11-people-jailed-for-trafficking-hundreds-of-jobseekers-to-cambodia-4657645.html

ល្បែង​អន​ឡាញ​
ជន​រង​គ្រោះ​វៀតណាម​ដែល​ចាញ់​បោក​គេ​​
ជន​រង​គ្រោះ​វៀតណាម​ដែល​ចាញ់​បោក​គេ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ