ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថៃ នឹងមកទស្សកិច្ចកម្ពុជា៖ សេដ្ឋកិច្ច និងការវិនិយោគ អាចជារឿងធំ ត្រូវពិភាក្សា

10 ខែ មុន
  • ភ្នំពេញ

សរសេរដោយ៖ ហេង ចេស្តារ​ កែសម្រួលដោយ៖ ប្រេវីន លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី​ថៃ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី…

សរសេរដោយ៖ ហេង ចេស្តារ​

កែសម្រួលដោយ៖ ប្រេវីន

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី​ថៃ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដែលបានឡើងកាន់តំណែង នៅថ្ងៃជាមួយគ្នានឹងការឡើងចូលកាន់តំណែង ជានាយករដ្ឋមន្រ្តីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងថ្ងៃតែមួយ ​បានកំណត់ពេលហើយថា នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ។

នៅក្នុងឋានៈជារាជាណាចក្រអាស្រ័យធម្មនុញ្ញដូចគ្នា ការសម្រេចចិត្តរបស់លោក សេដ្ឋា មកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបែបនេះ វាគឺជាការផ្តល់នូវតម្លៃផ្នែកការទូតមួយ ដ៏សំខាន់ សម្រាប់កម្ពុជា ខណៈដែលមន្រ្តីការទូតនៃប្រទេសទាំងពីរ បានអះអាង រួចហើយថា ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងនៅក្នុង​គោល​បំណង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជាការ​ស្ថាបនា​លើការពង្រឹងទំនាក់ទំនង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន។

ចាប់តាំងពីលោក សេដ្ឋា បានចូលកាន់តំណែងមក លោកទើបតែបានអញ្ជើញ ទៅចូលរួមថ្លែង មហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុណ្ណោះ។ ដូច្នេះ ការដែលលោក សម្រេចចិត្តធ្វើដំណើរមកកាន់កម្ពុជា ជាការគោរព និងអោយតម្លៃការទូតមួយ សម្រាប់កម្ពុជា នៅក្នុងឋានៈជាប្រទេសក្បែរខាង ទោះបីជានេះ គឺជាដំណើរទស្សនកិច្ចធម្មតា នៅក្នុងតំបន់អាស៊ាន ដែលតែងតែកើតមាន នៅក្នុងពេលដែលប្រទេស មានការផ្លាស់ប្តូរ​មេដឹកនាំថ្មីក៏ដោយ។​

កម្ពុជា គឺជាប្រទេសតូចមួយ នៅក្នុងតំបន់ ប៉ុន្តែការសម្រេចចិត្តធ្វើដំណើរមកបំពេញទស្សនកិច្ច នៅកម្ពុជា នៅពេលខាងមុខនេះ ពិតជាមានអត្ថន័យ ហើយមជ្ឈដ្ឋានទូទៅ គឺសុទ្ធតែវាយតម្លៃខ្ពស់​ថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅក្នុងអាណត្តិដឹកនាំដោយនាយករដ្ឋមន្រ្តីទី៣០ របស់ថៃ និង សម្តេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងទ្វេរភាគី កម្ពុជា និងថៃ នឹងកាន់តែប្រសើរថែមមួយ​កម្រិត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ