ខេត្តកំពង់ស្ពឺ ៖ ព្រោះតែជម្លោះពាក្យសម្ដីធ្វើឲ្យយុវជនម្នាក់រងរបួស ក្រោយត្រូវមនុស្សមួយក្រុមតាមធ្វើសកម្មភាពវា.យ និងកា.ប់ បណ្តាលឱ្យមានរងរបួសជាទម្ងន់។ ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំណង់ស្ពឺ។
ជនរងគ្រោះខាងលើមានឈ្មោះ ណឹម សុខរី អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ត្រូវមានជនមិនស្គាល់អត្តសញ្ញាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងដេញតាមកា.ប់ រួចធាក់ផ្ដួលម៉ូតូតែម្ដង។ ក្រោយពេលកា.ប់រួច ជនសង្ស័យក៏ជិះម៉ូតូរត់គេចទៅទិសខាងលិចអស់បាត់។ បន្ទាប់ពីត្រូវបានគេកា.ប់រួច ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបូរ ទៅលើឈ្មោះ ទុយ វិចេន ហៅជេម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ពាក់ព័ន្ធករណីគំរា.មប្រើហិ.ង្សា។
បើប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ណឹម សុខរី និងក្រុមឈ្មោះ ទុយ វិចេន មានជម្លោះនឹងគ្នា ហើយក្រុមទុយ វិចេន បានបោះពាក្យសម្ដីគំរា.មកា.ប់ទៅលើឈ្មោះ ណឹម សុខរី។ លុះនៅថ្ងទី២៤ ខែកញ្ញា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ៖
១-ឈ្មោះ ទុយ វិចេន ហៅជេម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ២- ឈ្មោះ ម៉ាត់ សុផាន់នីត ហៅវែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំណាក់ខ្លា ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។
ក្រោយពេលសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើ ពិតជាបានធ្វើសកម្មភាពដេញកា.ប់ទៅលើឈ្មោះ ណឹម សុខរី ពិតប្រាកដមែន ចំណែកបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែកព័តមាននេះ