រឿងរ៉ាវជំនឿរបស់មនុស្សម្នាក់ៗ គឺមានរៀងៗខ្លួន ។ បងប្អូនខ្លះជឿលើក្បួនហុងស៊ុយ សម្រាប់ជ្រើសរើសគូស្រករ មើលថ្ងៃខែណាល្អសម្រាប់ពិធីឡើងគេហដ្ឋាន ឬភូមិគ្រឹះ រួមទាំងការរៀបចំហុងស៊ុយតាមផ្ទះ ឬក្រុមហ៊ុន ឬកន្លែងធ្វើការ ដើម្បីរកស៊ីទទួលទានមានបានជាដើម ។

យ៉ាងណាមិញ កន្លងមកមានបងប្អូនខ្មែរយើងជាច្រើនបានកាក់កបខ្លាំងលើមុខរបរជួញដូរអលចនទ្រព្យ លក់ដូរទិញធ្លីជាដើម តែយ៉ាងណាមិញ សម្រាប់ពេលវេលាខាងមុខនេះ បើតាមការមើលឃើញជាក់ស្តែង វិស័យអចលនទ្រព្យហាក់នៅទ្រឹង ។
ក្រឡេកមើលការទស្សន៍ទាយ ដោយលោកគ្រូ អ៊ាង គង្គា ហៅលោកគ្រូ មហាជុំ គ្រូចិនសែដែលពូកែខាងមើលហុងស៊ុយ មើលរាសី ជាដើមនោះ បានទស្សន៍ទាយថា ពេលវេលាដូរយុគបានមដល់ហើយ ហើយរាល់ការផ្លាស់ប្តូរយុគ គឺនឹងមានរឿងរ៉ាវកើតឡើងច្រើន ពិសេសគឺ ចាប់ពីឆ្នាំ២០២៤តទៅ ក្រុមហ៊ុន ឬស្ថាប័នណាដែលមានមេដឹកនាំជាស្ត្រីនឹងហេងខ្លាំងបំផុត។

លោកគ្រូ មហាជុំ បានឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថា ចូលដល់យុគ៩ គិតចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៤៤ គឺវិស័យដីធ្លី មិនអាចឱ្យយើងក្លាយជាសេដ្ឋី ដ៏ច្រើនឥតគណនា ដូចកាលពីយុគ ៨ នោះទេ ពោលក្នុងយុគ ៩ នឹងមានវិស័យផ្សេងទៀត នឹងហក់ឡើង។
លោកគ្រូ មហាជុំ បានរៀបរាប់ការទស្សន៍ទាយថា «សម្រាប់យុគ ៩ គឺមានការប្រែប្រួល។ កាលពីយុគ៨ គឺបុរសជាអ្នកខ្លាំង គឺជាអ្នកលេចមុខ ប៉ុន្តែចូលដល់យុគ៩ គេហៅថា យុគភ្លើងដុតមាស អ៊ីចឹងស្ត្រី គឺជាអ្នកខ្លាំងវិញ រយៈពេល២០ឆ្នាំចុងក្រោយ ពីឆ្នាំ២០២៤ ដល់២០៤៤ ជាយុគភ្លើងដុតមាស យុគនាគហោះលើផេក។ ពោល គឺជាយុគមួយដែលស្ត្រី និងភេ.ទទី៣ ចេញមុខខ្លាំងជាងបុរស»។ អ៊ីចឹង យើងចាំមើលស្ថាប័ន ឬក៏កន្លែងណាដែលដឹកនាំដោយស្ត្រី ក្រុមហ៊ុនដែលដឹកនាំដោយស្ត្រី ក្រុមហ៊ុនដឹកនាំដោយភេ.ទទី៣ ក្រុមហ៊ុននោះនឹងរីកចម្រើនខ្លាំងជាងបណ្តាក្រុមហ៊ុនដឹកនាំដោយបុរស។ តាមក្បួនគេថាអ៊ីចឹង»

ភេ.ទទី៣ សំដៅទៅលើបុរសចិត្តស្រី (បុរសចរិកស្រី) គឺរីកចម្រើន។ កាលណា មានការផ្លាស់ប្តូរយុគ គឺមួយយុគៗ គឺប្រែប្រួលច្រើន អ្នកមាននៅក្នុងយុគចាស់ អាចធ្លាក់ខ្លួនក្រនៅក្នុងយុគថ្មី។ អ្នកក្រនៅក្នុងយុគចាស់ អាចឡើងមាននៅក្នុងយុគថ្មី។ វាប្រែប្រួលក្រឡាប់ចាក់ ពីខ្មៅទៅស ពីសទៅខ្មៅ។ នៅក្នុង យុគ៩នេះ គឺមានរឿងច្រើនទៀតដែលជាអាថ៌កំបាំង (យ៉ាងណាមិញ លោកគ្រូបញ្ជាក់ថា រឿងខ្លះ គឺលោកគ្រូមិនអាចនិយាយបានទេ) ប៉ុន្តែរឿងខ្លះ គឺនិយាយបាន។
នៅយុគ ៩ អ្នករកស៊ីដីធ្លី គឺប្រាកដថានឹងអាចក្លាយជាអ្នកមានទេ។ សូមបងប្អូនចាំសង្កេតមើលទាំងអស់គ្នា។ លោកគ្រូថា បន្តថា យុគ៩ ចូលមកដល់ គឺមានការប្រែប្រួលច្រើន។ លោកគ្រូបញ្ជាក់ថា ការប្តូរយុគនីមួយៗ មិនមែនជារឿងលេងសើចទេ អ្នកណាបត់ទាន់ អ្នកនោះរីកចម្រើន អ្នកណាបត់មិនទាន់នឹងដាំក្បាលចុះ រកស៊ីមិនឡើង ហើយអាចមានហានិភ័យដល់ខ្លួនទៀត។

កាលពីពេលឆ្លងយុគ៧ ចូលយុគ៨ គឺ ចន្លោះយុគ ៧ គឺចន្លោះពីឆ្នាំ ១៩៨៤ ដល់ ២០០៤ រយៈពេល២០ឆ្នាំ គឺជាយុគ «នាគនាក់ខ្លួន» អ៊ីចឹងមុខរបរដែលរីកចម្រើនពេលនោះ គឺមុខរបរផ្នែកជួញដូរអាវុធ មាសប្រាក់និងវត្ថុបុរាណ ដែលជំនាន់នោះ អ្នកជួញដូរមាសពេជ្រ វត្ថុបុរាណអត់ហ៊ានចេញមុខទេ ខ្លាចអសុវត្ថិភាព ជាយុគ្គលាក់ខ្លួន សម្ងំធ្វើជាអ្នកមាន។ យុគ៧ មានអ្នកមានអ្នកធំច្រើនមិនខ្វះទេ អ្នកមានឥទ្ធិពល អ្នកមានទ្រព្យ គឺល្បីច្រើនណាស់ តែឈានដល់យុគ ៨ ដែលមានការប្រែប្រួល គឺយើងឃើញច្រើនណាស់ អ្នកមានអំណាច មានឋានៈបុណ្យស័ក្តិ អ្នកដែលមានលុយទ្រព្យសម្បត្តិស្តុកស្តម្ភនៅយុគ៧ នោះ ក៏ត្រូវ បាត់មុខបាត់មាត់ឈឹងតែម្តងនៅយុគ៨។

ការផ្លាស់ប្តូរយុគនីមួយៗ គឺមានការប្រែប្រួលណាស់ ហើយក៏អាចក្រឡាប់ចាក់ដែរ អ្នកមានទៅក្រ អ្នកក្រទៅមាន។ បើអ្នកមានជំនឿ ជឿលើហុងស៊ុយ គឺគេប្តូរទាំងផ្ទះ ប្តូរទាំងថ្នូរសពដូនតា គេប្តូរទាំងកន្លែងការងាររចនាសម្ព័ន្ធទៀត។ ការផ្លាស់ប្តូរយុគ សូម្បីតែការកប់សព ក៏យើងត្រូវរកកន្លែងដែលើល្អ មានទឹកដីល្អបញ្ចុះសពដូនតា គឺជួយបានត្រឹមយុគ ៨ ដូច្នេះចូលដល់យុគ៩ ត្រូវរកន្លែងថ្មីដើម្បីការរីកចម្រើន។ អ៊ីចឹង យើងអាចរកស៊ីមានបានទៅមុខ យើងអាចរីកចម្រើនទៅបាន តាមក្បួនហុងស៊ុយ គឺពាក់ព័ន្ធថ្នូរដូនតា ថ្នូរបុព្វបុរសត្រូវ នោះយើងនឹងមានបាន។ ប៉ុន្តែបើកប់ខុស ក៏ធ្វើឱ្យយើងក្របានដែរ»៕

asian freelance team planing for teamwork in office meeting room
ចែករំលែកព័តមាននេះ