តម្លៃប្រេងឆៅធ្លាក់ចុះដល់97,37ដុល្លារមួយធុង
តម្លៃប្រេងឆៅកាលពីថ្ងៃទី១៦ ឧសភា នៅទីផ្សារប្រេងក្រុងញូវយ៉ក បានធ្លាក់ចុះដោយសារការព្រួយបារម្ភទាក់ទិនដល់វិបត្តិបំណុលនៅ អឺរ៉ុប និងការចាប់ខ្លួនអគ្គនាយករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។
តម្លៃប្រេងឆៅនៅទីផ្សារប្រេងក្រុងញូវយ៉ក នាថ្ងៃទី១៦ ឧសភា បានធ្លាក់ចុះមួយធុង២,២៨ដុល្លារ ឬ២,២៩% មកនៅត្រឹម៩៧,៣៧ដុល្លារ ។ នៅទីក្រុងឡុងតម្លៃប្រេងឆៅធ្លាក់ចុះមកនៅត្រឹមកម្រិត១១៣ដុល្លារ មួយធុង
ចែករំលែកព័តមាននេះ