ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ នៃ​កិច្ចប្រជុំ​អង្ក​ការ​សហ​ប្រជា​តិ មាន​ភាព​តឹងតែង​ខ្លាំង រឿង​ធ្វើ​បាតុកម្ម​ប្រឆាំង​មិន ឃើញ​ទេ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា នៅ​បរិវេណ នៃ​កិច្ចប្រជុំ​អង្ក​ការ​សហប្រជាជាតិ​មាន​ភាព​តឹងតែង​ខ្លាំង​ណាស់ មិន​អាច​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ណាមួយ​នោះ​ទេ ពិសេស​នោះ ក្រុម​បាតុកម្ម​របស់​ប្រឆាំង​នៅ​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អះអាង​ថា នៅ​បរិវេណ នៃ​កិច្ចប្រជុំ​អង្ក​ការ​សហប្រជាជាតិ​មាន​ភាព​តឹងតែង​ខ្លាំង​ណាស់ មិន​អាច​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ណាមួយ​នោះ​ទេ ពិសេស​នោះ ក្រុម​បាតុកម្ម​របស់​ប្រឆាំង​នៅ​ក្រៅប្រទេស មើល​មិនឃើញ​នោះ​ទេ ។

ឯកឧត្តម ហ្ស​ង់​ហ្វ្រ​ង់​ស័​រ តាន់ (Jean-Francois Tain) រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កាបរទេស​បាន​លើក​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​និយាយ​រឿង​ពិត​មួយ​ចុះ រយៈពេល​៣​ថ្ងៃ នៃ​កិច្ចប្រជុំ​អង្ក​ការ​សហ​ប្រជា​តិ មានការ​ដាក់​សន្តិសុខ​យាម តឹង​តាំង​ខ្លាំង​ណាស់ ខ្ញុំ​មើល​មិនឃើញ​ក្រុម​បាតុករ ធ្វើ​បាតុកម្ម​នោះ​ទេ​» ។

ឯកឧត្តម បាន​លើក​ឡើង​ថា សូម​គិត​ថា ក្រុម​បាតុករ​នៅ​អា​មេ​រិ​ក ត្រូវ​បាន​គេ​វាស់ដី​ឲ្យ​ដើរ មិនមែន​ចេះ​តែ​ដើរ​ស្រែក​ធ្វើ​បាតុកម្ម​ប៉ាត​ណា ប៉ាត​ណី នោះ​ទេ​។ ក្រុម​បាតុករ​នេះ គឺ​មិនមែន តែ​បាតុករ​ខ្មែរ​នោះ​ទេ គឺ​មាន​បាតុករ​មក​ពី​បណ្តា​ប្រទេស​នានា ដូច​ជា វៀតណាម ចិន ជាដើម​។ ដូច្នេះ​ហើយ ខ្ញុំ​មិន​អាច​មើលឃើញ​នោះ​ទេ​។ ប៉ុន្តែ​តាម​ការ​ផ្សព្វ​ព័ត៌មាន​លើក​ឡើង​ថា មាន​បាតុករ​ប្រហែល​១០០​នាក់ ដោយ​អ្នកខ្លះ​ទើប​សាកល្បង​ធ្វើ​បាតុកម្ម ដោយ​បញ្ចេញ​នូវ​សារ​ដែល​រូបគេ​មិន​ពេញចិត្ត ។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា តាំងពី​ឆ្នាំ​១៩៥៣ មក មិន​ដែល​មាន​ទស្សនកិច្ច​ផ្លូវការ​ថ្នាក់ដឹកនាំ​ណាមួយ​របស់​អា​មេ​រិ​ក មក​លើ​ទឹកដី​កម្ពុជា​នោះ​ទេ​។ កាលពី​ឆ្នាំ​២០១២ មាន​វត្តមាន​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មក​ដើម្បី​ចូលរួម នៃ​កិច្ចប្រជុំ​អាស៊ាន​បូក ។ ហើយ​កាលពី​ឆ្នាំ​២០២២ លោក ចូ ប៉ៃ​ឌិន បាន​មក​កម្ពុជា តែ​មក​មិនមែន​ដើម្បី​ទស្សនកិច្ច នោះ​ទេ តែ​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​បូក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ