ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីជំងឺ​ហ្ស៊ីកា នៅខេត្តកំពង់ធំ​៖ ធ្វើតេស្តអ្នក​ពាក់ព័ន្ធ តែរកមិនឃើញអ្នកឆ្លងជំងឺ​នេះទេ​!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មកដល់ថ្ងៃទី២៥ ខែកញ្ញានេះ ក្មេងស្រី ដែលបានឆ្លងជំងឺហ្ស៊ីកា នៅខេត្តកំពង់ធំ បានធូរស្បើយហើយ​។ ក្នុងនោះ មន្ត្រីជំនាញក្រសួងសុខាភិបាល ក៏បានធ្វើតេស្ត…

ភ្នំពេញ៖ មកដល់ថ្ងៃទី២៥ ខែកញ្ញានេះ ក្មេងស្រី ដែលបានឆ្លងជំងឺហ្ស៊ីកា នៅខេត្តកំពង់ធំ បានធូរស្បើយហើយ​។ ក្នុងនោះ មន្ត្រីជំនាញក្រសួងសុខាភិបាល ក៏បានធ្វើតេស្ត ទៅលើ​អ្នក​ភូមិ​ពពេជ​ផ្សេងទៀត ដែល​សង្ស័យ តែពុំឃើញមានអ្នក​ឆ្លងជំងឺហ្សីកានេះ​ទេ។ នេះបើតាម​លោកវេជ្ជបណ្ឌិត លាង ឫទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានប្រាប់អ្នកកាសែត នៅថ្ងៃទី២៥ ខែកញ្ញានេះ ដោយប្រកាស កុំឱ្យពលរដ្ឋ មានការព្រួយបារម្ភខ្លាំងពេក ព្រោះជំងឺស៊ីកា មិនមានភាពធ្ងន់ធ្ងរពេកនោះទេ។ ប៉ុន្តែ​លោកវេជ្ជបណ្ឌិត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវតែចូលរួមរក្សា​អនាម័យគ្រប់ៗគ្នា ដោយត្រូវអនុវត្តន៍ ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក​ដែរ រួមមាន ការពារខ្លួនកុំឱ្យ​មូសខ្លាខាំ ហើយស្រ្តីមានផ្ទៃពោះ ត្រូវមានតែការប្រុងប្រយ័ត្ន​ខ្ពស់​ពីជំងឺ​នេះ ព្រោះថា បើស្ត្រី​មានផ្ទៃពោះជិតគ្រប់ខែ ហើយកើតជំងឺស៊ីកា នោះនឹងធ្វើឱ្យ​កូនកើតមក មានខួរក្បាលតូច ហើយ​ទារកនោះ អាចនឹងបាត់ជីវិត​នៅពេលក្រោយ​។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ​ករណីជំងឺហ្ស៊ីកា ដំបូងនៅក្នុងឆ្នាំ២០២៣ ដែលបានកើតលើកុមារីអាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កុមារី បាន​ចូលសម្រាក នៅមន្ទីរពេទ្យបង្អែក​ស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាស ក្រសួងសុខាភិបាល បានក្រើនរំលឹកឱ្យសាធារណៈ មានការប្រុងប្រយ័ត្ន ជាពិសេសចូលរួមរក្សាអនាម័យ និងរស់នៅស្អាត ព្រមទាំង​ការពារ កុំឱ្យមូស​ខ្លាខាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ