ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​រៀបចំ​បញ្ជូន​ថៅកែ​ហាង​កាហ្វេ​២​នាក់​លួ​.​ច​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត​ទៅ​កាន់​តុលា​ការ

7 ខែ មុន
  • ភ្នំពេញ

ស្តី​ពី​ករណី​គណៈកម្មការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប​ហាង​លក់​កាហ្វេ ដែល​លួ​.​ច​លាក់​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ គិត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ នៅ​សល់​ជនសង្ស័យ​តែ​២​នាក់ និង​រៀបចំ​បញ្ជូន​ទៅ​កាន់​តុលាការ ខណៈ​មាន​ពាក្យ​លេចឮ​ថា

រាជធានី​ភ្នំពេញ ៖ ស្តី​ពី​ករណី​គណៈកម្មការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប​ហាង​លក់​កាហ្វេ ដែល​លួ​.​ច​លាក់​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ គិត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ នៅ​សល់​ជនសង្ស័យ​តែ​២​នាក់ និង​រៀបចំ​បញ្ជូន​ទៅ​កាន់​តុលាការ ខណៈ​មាន​ពាក្យ​លេចឮ​ថា «​កំពុង​តែ​មាន​អ្នក​រត់ការ​ឆ្វេ​ល​ឆ្វាច ដើម្បី​សុំ​ឲ្យ​ដោះ​លែង​ម្ចាស់​ទីតាំង​បង្កប់​សេវា​កម្ម​បម្រើ​កម្សាន្ត​នោះ​វិញ» ដូច្នោះ​រង់ចាំ​អ៊ុត​មើល បើ​ដូច​ពាក្យ​គេ​និយាយ​មែន ម្ចាស់​ទីតាំង​នោះ​ពិតជា​ខ្លាំង​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ជនសង្ស័យ​ពាក់ព័ន្ធ​បើក​ទីតាំង​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត សមត្ថកិច្ច​នឹង​ចាត់ការ​​ទៅ​តាម​ផ្លូវច្បាប់​»​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ មាន​ម្នាក់​ឈ្មោះ កែវ ស្រី​មុំ ហៅ កា​ព្រីង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខ​របរ​ម្ចាស់​ទីតាំង​ហាង​លក់​កាហ្វេ​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​លេខ​៨២ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ស្រះ​ចក ខណ្ឌ​ពេញ និង​ម្នាក់​ទៀត​មានឈ្មោះ កង សា​រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​អ្នក​ចាត់ចែង នៅ​ហាង​លក់​កាហ្វេ​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត ស្នាក់​នៅផ្ទះ​លេខ​១៣E0 ផ្លូវ​លេខ​៨០ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សូម​បញ្ជាក់​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ចុះ​បង្ក្រាប​ហាង​កាហ្វេ​ដែល​លួ​.​ច​លាក់​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត​ចំនួន​៣​ទីតាំង ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​។

ប្រតិបត្តិការ​នោះ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​លោក ចាប ឌី​ណា អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ដែល​គណៈ​បញ្ជាការ​ឯកភាព​បាន​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​ពិនិត្យ​ទីតាំង​តាម​ហាង​កាហ្វេ​ដែល​បង្កប់​សេវាកម្ម​បម្រើ​កម្សាន្ត នៅ​ចំណុច​ម្តុំ​ផែ​ថ្ម ចំនួន​៣​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ ។ ទីតាំង​ទាំង​៣​នោះ​មាន ៖

ទី​១- ហាង​លក់​កាហ្វេ នៅ​ចំណុច​ផ្លូវ​៨២ ផ្ទះ​លេខ​១ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ស្រះ​ចក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ (​ស្រី​៤) ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង​ម្នាក់ នារី​បម្រើ​ការងារ​ចំនួន​៣​នាក់ និង​ម្នាក់​ទៀត​ជា​អ្នកធ្វើការ​សេវាកម្ម​បម្រើ​កម្សាន្ត ។

ទី​២- ហាង​លក់​កាហ្វេ ផ្ទះ​លេខ​២៣E០ នៅ​ចំណុច​ផ្លូវ​លេខ​៨០ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ស្រះ​ចក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​អ្នកធ្វើការ​សេវាកម្ម​បម្រើ​កម្សាន្ត ។

ទី​៣- ផ្ទះ​លេខ​១៣E០ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុងភូមិ​១៥ សង្កាត់​ស្រះ​ចក និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ (​ស្រី​៤) ក្នុង​នោះ​មាន​អ្នក​អនាម័យ​ម្នាក់ អ្នកយាម​ម៉ូតូ​ម្នាក់ និង​នារី​ធ្វើការ​សេវាកម្ម​បម្រើ​កម្សាន្ត​ចំនួន​៣​នាក់ ។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក រួម​មាន ៖ សម្ភារៈ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សេវាកម្ម​បម្រើ​កម្សាន្ត (ស្រោម​អនាម័យ​)​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ ចំណែក​នារី​ដែល​ជាប់​ពាក់ព័ន្ធ​សេវាកម្ម​បម្រើ​កម្សាន្ត​ចំនួន​៩​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ