ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់​កាបូប​អ្នកគ្រូ​ពេទ្យ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេច​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​អ្នកដំណើរ​ផ្សេង​ទៀត​ ដួ.ល​ស្លា.ប់​ខ្លួនឯង

10 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆ.ក់​

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ពី​អ្នកគ្រូ​ពេទ្យ​ម្នាក់​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​អ្នកគ្រូ​ពេទ្យ​ជិះ​ដេញ​តាម​និង​ស្រែ​កថា​«​ចោរ​ៗ»​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​និង​មាន​អ្នកដំណើរ​ជា​ច្រើន​នាក់​ជួយ​ដេញ​តាម​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​រូប​នោះ​ភ័.យ​ស្ល.ន់ស្លោ ព្យ​សយាម​បន្ថែម​ល្បឿន​កាន់តែ​លឿន​គេចខ្លួន លុះ​បាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក៏​ជ្រុ.ល​ទៅ​បុ.ក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​កំពុង​ឆ្លងផ្លូវ រួច​​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ជនសង្ស័យ​រូប​នោះ​ដួល​បោ.ក​ក្បាល​ស្លា.ប់​​ភ្លាម​ៗ​មួយ​រំពេច ចំណែក​បុរស​២​នាក់​ទៀត​ដែល​ជា​អ្នកដំណើរ​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​បុ.ក​នោះ​​បាន​រង​របួស​ធ្ងន់ធ្ងរ​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ជ​​ធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JA-5458 ។​ ចំណែក​អ្នកគ្រូ​ពេទ្យ​រង​គ្រោះ​ដោយ​សកម្មភាព​ឆ.ក់កាបូប​ខាងលើ​​នេះ​ឈ្មោះ សាំង សុនី​តា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​នៅ​ក្នុង​កាបូប​របស់​គាត់​នោះ​មាន​សម្ភារៈ​ពេទ្យ ទូរស័ព្ទ​ដែ និង​លុយ​មួយ​ចំនួន​ព្រមទាំង​បាយ​ផង​ដែរ​។

អ្នកគ្រូ​ពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JE-6152 ចេញពីផ្ទះ​ទៅ​ធ្វើ​ការងារ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នោះ​ជិះ​ម៉ូតូ​ពីក្រោយ​ រួច​ធ្វើ​សកម្មភាព​ឆ.ក់​យក​កាបូប​ដែល​គាត់​ដាក់​នៅ​រាន​កណ្ដាល​ម៉ូតូ​រួច​ជិះ​គេចខ្លួន​យ៉ាង​លឿន​។

​អ្នកគ្រូ​ពេទ្យ​​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​គាត់​បាន​ជិះ​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នកដំណើរ​ក៏​បាន​ជួយ​ដេញ​តាម​ដែរ រហូត​ដល់​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ជនសង្ស័យ​បាន​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​អ្នកដំណើរ​២​គ្រឿង​ជា​បន្តបន្ទាប់​ បណ្ដាល​ឲ្យ​ដួ.ល​បោ.ក​ក្បា.ល​​ស្លា.ប់​ខ្លួនឯង​តែ​ម្ដង​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឆ.ក់​កាបូប​ពី​អ្នកគ្រូ​ពេទ្យ​បាន​សម្រេច​រួច ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​លឿន​ណាស់​ជ្រែ​គេ​ជ្រែ​ឯង​គ្រប់​គ្នា ហើយដោយ​សារ​តែ​ភ័យ​និង​អ្នកគ្រូ​ពេទ្យ​ស្រែ​កថា​«​ចោរ​ៗ»​ផង និង​ឃើញ​អ្នកដំណើរ​ដេញ​តាម​ច្រើន​ពេក​ផង ក៏​បាន​ជ្រុល​ទៅ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​Beat ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1KG-6670 ជិះ​ដោយ​បុរស​ម្នាក់​កំពុង​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ ប៉ុន្តែ​មិន​ទាន់​ដួល​ភ្លាម​ទេ ម៉ូតូ​ក៏​ផ្លា​ត​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-4236 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា ហើយ​ជនសង្ស័យ​បាន​បោក​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

​ដោយឡែក​បុរស​អ្នក​ជិះ​ម៉ូតូ​ហុងដា​Beat និង​ធុន​សេ​១២៥​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ រីឯ​អ្នកគ្រូ​ពេទ្យ​រង​គ្រោះ ក៏​បាន​ជិះ​ម៉ូតូ​ទៅ​កាន់​កន្លែង​ដែល​ជនសង្ស័យ​ដួល​ស្លា.ប់​និង​បាន​យក​កាបូប​របស់​ខ្លួន​បាន​មក​វិញ​ផង​ដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ រួច​នាំ​យក​សាកសព​ជនសង្ស័យ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្បែរ​នោះ​ដើម្បី​ធ្វើ​កោសល្យវិច័យ​និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ​ព្រមទាំង​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ