ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​ក្បែរ​ហាង​២.៥០០​រៀល​យ៉ាង​សន្ធោសន្ធៅ (​វី​ដេ​អូ​)

7 ខែ មុន
  • បន្ទាយមានជ័យ

អគ្គិភ័យ​បាន​ឆាបឆេះ​បង្គោល​ភ្លើង​ក្បែរ​ហាង​២៥០០​រៀល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​បង្គោល​ភ្លើង​ក្បែរ​ហាង​២៥០០​រៀល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត មូលហេតុ​ដោយសារ​តែ​ខ្សែភ្លើង​ដូច​សម្បុក​ពីងពាង ទើប​បង្ក​ឱ្យ​មានការ​ឆាបឆេះ​បែប​នេះ​។

បើ​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ឆ្លង​ច​ន្ត​រ​អគ្គិសនី​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង​ក្បែរ​ហាង​២៥០០​រៀល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បង​ប្អូ​ប​ប្រជាពលរដ្ឋ និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះថា បង្គោល​ភ្លើង​ដែល​ឆាបឆេះ​នេះ គឺ​នៅ​ក្បែរ​ហាង និង​មានទឹក​ដក់​នៅ​លើ​ដងផ្លូវ​ទៀត ទើប​បងប្អូន​ប្រជាពលរដ្ឋ​មិន​ហ៊ាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បា​.​ញ់​ពន្លត់​ឡើយ ព្រោះ​ខ្លាច​ដាច់​ខ្សែភ្លើង​ធ្លាក់​ទៅ​លើ​ទឹក ជា​ហេតុ​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​បាន​។

ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ុស្តិ៍​អូរ​ជ្រៅ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ក្រោយ​ពី​អគ្គិភ័យ​បាន​ឆាបឆេះ​បង្គោល​ភ្លើង ក្បែរ​ហាង​២៥០០​រៀល ប្រជាពលរដ្ឋ​មានការ​បារម្ភ​ខ្លាច​ឆេះ​រាលដាល​កាន់​ខ្លាំង និង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​យថាហេតុ​ណាមួយ ទើប​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ចេញ​ក៏​អន្តរាគមន៍ ដោយ​មាន​រថយន្ត​ពន្លត់​ភ័យ​ចំនួន​២​គ្រឿង ក្នុង​នោះ​មាន​១​គ្រឿ​របស់​អធិការដ្ឋាន​នគ​បាល​ក្រុង និង​១​គ្រឿង​ទៀត របស់​ក្រុម​ហ៊ុ​កាស៊ីណូ​ត្រូ​ពី​កា​ណា បាន​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា មិន​បណ្តាល​ឱ្យ​មានការ​រាលដាល​ឆាបឆេះ​បន្ត​ទៀត​ឡើយ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​កោតសរសើរ និង​អរគុណ​ចំពោះ​កម្លាំង​អធិការដ្ឋាន​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​យោធា ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ដែល​ជួយ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​បាន​ទាន់​ពេល កុំ​អី​ហាង​២៥០០​រៀល​នោះ​អាច​នឹង​រាលដាល​ឆាបឆេះ​បាន ប៉ុន្តែ​សំណាង​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​។

ហើយ​ប្រជាពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​មើល​ផង ព្រោះថា បង្គោល​ភ្លើង​មួយ​ៗ គឺ​មាន​ខ្សែភ្លើង​ដូច​សម្បុក​ពីងពាង​អ៊ីចឹង ទើប​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​បែប​នេះ ហើយ​ថែម​ទាំង​មានទឹក​ដក់​នៅ​លើ​ផ្លូវ​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​ជួប​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ