ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រមឹក​ថ្លើមធំ​ណាស់ ​លី​កាំ.ភ្លើ.ង.​ច្នៃ​ឡើង​ទៅ​​បា.ញ់​ម្ដាយ​និង​កូនស្រី​ដល់​លើ​ផ្ទះ​

7 ខែ មុន

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​គេ​និយាយ​ត​ៗ​គ្នា ស្រវឹង​មិនសូវ​មាន​ពេល​ស្វាង ត្រូវ​បាន​កម្លាំង​នគរបាល​ឡើង​ទៅ​ចាប់​វាយ​ខ្នោះ​អូ​ស.ក​ចុះពីលើផ្ទះ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដ៏​ព្រហើន​លី​កាំភ្លើង​ខ្យល់​ឡើង​ទៅ​បាញ់​ម្ដាយ ​និង​កូនស្រី​ដល់​លើ​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួស កាលពី​ព្រលប់​ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​ភូមិ​អូរ​ស្រឡៅ…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​គេ​និយាយ​ត​ៗ​គ្នា ស្រវឹង​មិនសូវ​មាន​ពេល​ស្វាង ត្រូវ​បាន​កម្លាំង​នគរបាល​ឡើង​ទៅ​ចាប់​វាយ​ខ្នោះ​អូ​ស.ក​ចុះពីលើផ្ទះ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដ៏​ព្រហើន​លី​កាំភ្លើង​ខ្យល់​ឡើង​ទៅ​បាញ់​ម្ដាយ ​និង​កូនស្រី​ដល់​លើ​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួស កាលពី​ព្រលប់​ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ មិនតែប៉ុណ្ណោះ ជន​នេះ​ថែម​ទាំង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​នៅ​លើ​ផ្ទះ​ទៀង​ផង​។

​តាម​រយៈ​របាយ​ការ​ណ៍​ លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆាយ បញ្ញា ភេទប្រុស​ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ រីឯ​ជន​រង​គ្រោះ​ពីរ​នាក់​ម្ដាយ​និង​កូនស្រី មានឈ្មោះ អឿ ជន អាយុ​៥៣​ឆ្នាំ (​ម្ដាយ​) របួស​ដៃ និង​កូនស្រី​ឈ្មោះ រួម ចំរើន អាយុ​២៦​ឆ្នាំ របួស​ដៃ​ឆ្វេង ​។ ជន​រង​គ្រោះ និង​ជនសង្ស័យ​ មានផ្ទះ​នៅ​ក្បែរ​គ្នា ​។

លោក តុង​ហូ បាន​និយាយ​ថា ជន​ដៃដល់​ដ៏​ព្រ​ហើយ​នេះ មិន​ត្រឹម​តែ​បាញ់​ម្ដាយ​និង​កូនស្រី​ឲ្យ​រង​របួស​ប៉ុណ្ណោះ​ទេ ជន​នេះ​ថែម​ទាំង​បាន​វាយ​កំ​ផ្លាញ​ទូរ​ទឹកកក​០១ និង​ទូ​​ដាក់​ខោអាវ​០១ នៅ​ក្នុងផ្ទះ​បណ្ដាល​ឱ្យ​ខូចខាត​អស់​គ្មាន​សល់​ទៀត​ផង​ ។ បើ​តាម​ជន​រង​គ្រោះ ម្ដាយ​និង​កូនស្រី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​ប្រ​មឹក​ខួប​នេះ ធ្លាប់​មាន​គំនុំ​ជន​មួយ​ប្ដី​របស់​គាត់ ដែល​កើតឡើង​យូរ​ដែរ​ហើយ តែ​ជន​នេះ​នៅ​តែ​តាម​ចង​ចាំ​តាម​បង្កហេតុ​ជាមួយ​គ្រួសារ​គាត់​មិន​ឈប់​ឈរ​ឡើយ​ ។

​គាត់​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ជន​ម្នាក់​នេះ តែង​បង្ក​បញ្ញា​ទៅ​លើ​គ្រួសារ​គាត់​។ ពេល​ខ្លះ​គប់​ដំបូលផ្ទះ ស្រែក​ជេរ​បញ្ចោរ ឬ ព្យាយាម​បង្ក​បញ្ហា​ផ្សេង​ៗ ពេល​ខ្លួន​ស្រវឹង​ម្ដង​ៗ​។ ប៉ុន្តែ​គាត់​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​ពេល​គាត់​និង​កូនស្រី​កំពុង​នៅ​លើ​ផ្ទះ ស្រាប់​តែ​ជន​អន្ធពាល​នេះ បាន​លី​កាំភ្លើង​ខ្យល់​កែ​ច្នៃ ឡើង​ទៅ​លើ​ផ្ទះ​គាត់​រួច​បាញ់​តម្រង់​គាត់​និង​កូនស្រី​បណ្ដាល​ឲ្យ​រង​របួស​ទាំង​០២​នាក់​តែ​ម្ដង ​។

​ក្រោយ​ពី​បាញ់​គាត់​និង​កូនស្រី​របួស ជន​ប្រ​មឹកនេះ​ បាន​វាយ​កំទេច​ទូរ​ទឹកកក និង ទូ​កញ្ចក់​ដាក់​ខោអាវ​បណ្ដាល​ឲ្យ​បែកបាក់​ខូចខាត​អស់​គ្មាន​សល់់ ខណៈ​ពេល​នោះ​ដែល​ប្ដី​គាត់​មិន​បាន​នៅ តែ​គាត់​បាន​ទាក់ទង​ហៅ​ប្ដី និង​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តា​គម​ន៍​ភ្លាម​ៗ ​។ លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ បាន​ប្រាប់​កោះសន្តិភាព​ថា ប្រហែល​ជាង​០១​ម៉ោង​ក្រោយ​កើតហេតុ កម្លាំង​របស់​លោក និង​កម្លាំង​ប៉ុ​ស្ដ៏​រដ្ឋបាល វត្ត​តា​មិ​ម បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាយ បញ្ញា នេះ ​ភ្លាម​ៗ​ដែរ ពេល​ជន​នេះ​កំពុង​សំងំ​លាក់ខ្លួន​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​កាំភ្លើង​កែ​ច្នៃមួយ​ដើម ដែល​ជន​នេះ​បាន​ប្រើ​ប្រាស់បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ពីរ​នាក់​ម្ដាយកូន​ ។ លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​កាំភ្លើង​ខ្យល់​កែ​ច្នៃ​នេះ គឺ​ជនសង្ស័យ​បាន​យក​ដែកគោល​ទំហំ​០៦​លី កាត់​ជា​កំណាត់​ៗ​តូច​ៗ ធ្វើ​ជា​គ្រាប់​សម្រាប់​បាញ់​ជន​រង​គ្រោះ​។ ពេល​នេះ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ សួរនាំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ