ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រត់​កូន​ក្រមុំ​ចេញ​ពីរោងការ​មក​រួមរ័ក​មេត្រី​៣ខែ​ស្រាប់​តែ​នាង​ប្តឹង​ឱ្យ​ចាប់​ខ្លួន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នគរ​បាល​​ការិ​យាល័យ​​​​ស៊ើបការណ៍​​​នៃនាយកដ្ឋាន​​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ​​កាលពីថ្ងៃទី​​​១៤ ឧសភា ​កន្លង​​មក ​បាន​ចាប់​​បញ្ជូន​យុវជនម្នាក់​​​​ដែល​ជាប់ចោទ​​​​នាំនាង​ជា​កូនក្រមុំ​​​រត់ចេញ​ពីរោង​​ការ​ទៅបង្ខាំង​ទុក​ក្នុង​​ផ្ទះ​ជួលមួយកន្លែង​ ហើយបាន​រំលោ.ភ​​​​សេព​សន្ថវៈ​​​បំផ្លាញ​​​​អនាគត​​របស់នាង

រាជធានីភ្នំពេញ ៖ ​នគរ​បាល​​ការិ​យាល័យ​​​​ស៊ើបការណ៍​​​នៃនាយកដ្ឋាន​​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ​​កាលពីថ្ងៃទី​​​១៤ ឧសភា ​កន្លង​​មក ​បាន​ចាប់​​បញ្ជូន​យុវជនម្នាក់​​​​ដែល​ជាប់ចោទ​​​​នាំនាង​ជា​កូនក្រមុំ​​​រត់ចេញ​ពីរោង​​ការ​ទៅបង្ខាំង​ទុក​ក្នុង​​ផ្ទះ​ជួលមួយកន្លែង​ ហើយបាន​រំលោភ​​​​សេព​សន្ថវៈ​​​បំផ្លាញ​​​​អនាគត​​របស់នាង ។​

យុវជន​ជាប់ចោទ​​​​ជា​ព្រាន​​រូបនេះ​​​ឈ្មោះ​​ទូច នៅ អាយុ​​៣១​ឆ្នាំ មានស្រុក​​​កំណើត​​នៅ​​ភូមិ​ព្រៃ​​ដង​ទឹក ឃុំ​ព្រះ​និព្វាន ស្រុកគង​ពិសី ​ខេត្ត​កំពង់ស្ពឺ ​​មុខ​របរ​​​បុគ្គលិក មណ្ឌលសុខ​ភាពរកា​កោះ​ ​​​​បាន​ជាប់​ចោទ​​​ពី​ករណី​​ពង្រត់​មនុស្ស​​ និង​ប្លន់​​​យក​ទ្រព្យ​សម្បត្តិ ។ ​ចំណែក​​​នារី​រងគ្រោះ​​អាយុ​​១៨ឆ្នាំ ​​មានអាសយដ្ឋាន​ស្នាក់​នៅ​​​​ស្រុក​​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

ទាក់​ទិននឹង​ការចាប់ខ្លួន​​​យុវជន​​រូបនេះ ត្រូវ​បានមន្ត្រី​​នគរបាល​​​ការិយាល័យ​​​ស៊ើប​​ការណ៍​ឱ្យ​​ដឹង​ថា ​​កាលពីថ្ងៃទី​​២៣ មករា ​​​២០១១ ​កន្លង​​ទៅ​ នារីឈ្មោះ​​​ ត.គ.ហ ​គឺជា​​កូន​ក្រមុំ​​​ត្រៀម​​រៀប​​មង្គលការ​ ហើយ​​នៅយប់ថ្ងៃ​ចូលរោងការ​​ ឈ្មោះ​​ទូច នៅ​ បានទូរស័ព្ទ​​​ទាក់ទង​ទៅ​នាង​កុំ​​ឱ្យ​រួម​​ដំណេក ជាមួយ​​បុរស ដែល​​ត្រូវជាស្វាមី​នោះ ។ ​​ទូច នៅ ថែមទាំង​គំរាម​ថា បើ​​​មិនធ្វើ​តាម​​​​​​ទេ ​គេ​នឹង​​​សម្លាប់​​​គ្រួសារ​នាង​​មួយពូជ ព្រម​ទាំង​​ដុត​ផ្ទះ​​​ចោលទៀត​ផង ។ ​​មន្ត្រីនគរបាល​​​ក្រសួងមហា​ផ្ទៃ​បាន​បន្ត​​ថា ទូច នៅ​​​ បានទូរស័ព្ទ​​គំរាម​នាង​មិនអស់ចិត្ត គេ​បាន​​ណាត់​ទៅ​ជួប​នាង​​​ទាំង​យប់​នៅ​​​ខាងក្រោយ​​ភូមិ​ក្នុង​​ថ្ងៃ​ពិធី​មង្គល​ការទៀត​។​ ទង្វើ​នេះ​ហាក់ដូចជា​មាន​ការ​ព្រម​ព្រៀង​​​គ្នា​ណា​មួយ បាន​​ជា​ហ៊ាន​ទៅជួប​គ្នា​​​ស្ងាត់​ទាំង​យប់បែប​នេះ ។ ​​ពេលជួបគ្នា​​​នោះ​នាង​ត្រូវ​​ឈ្មោះទូច នៅ ​គំរាម​​ចាប់បង្ខំ​​ឱ្យឡើង​ជិះម៉ូតូ​ ហើយ​​បាននាំ​​​មក​កាន់​​រាជធានីភ្នំពេញ ​ចោល​រោង​ការ ធ្វើ​ឱ្យសាច់​ញាតិ​ខា​ងប្រុសរួមទាំង​ខាងស្រី​ផង​​ឆោឡោទាំង​កណ្តាល​យប់ ព្រោះបាត់​កូន​ក្រមុំ ។​

ពេល​រំដោះ​នាង​ចេញផុតពី​រោងការ​ហើយ​ ទូច នៅ បាន​យកនាង​ទៅឃុំទុក​​ផ្ទះជួល​​​មួយ​ម្តុំ​​​ផ្សារ​ដើម​ថ្កូវ​ ​​ខណ្ឌ​ចំការមន ​ដោយមាននារី​​២​នាក់​ជួយ​​​មើល​​​ថែរក្សា​​​ផង​។​ ពេញ​​១​យប់​​​ដែលគេ​ចាប់​ពង្រាត់​​​នាង​ចេញ​ពី​រោងការ​​​ ទូច នៅ បាន​​ចាប់​​​​បង្ខំ​រំលោភ​​នាង​រហូត​​បានសម្រេច ​​បន្ត​បន្ទាប់​​ជា​ច្រើនដងទៀត​​ផង តែ​​​នារី​រងគ្រោះ​មិន​ហ៊ាន​​ប្រកែក​ទេ ​ព្រោះខ្លាច​​គេ​សម្លាប់ ។ ​​

ការ​​ស្នាក់នៅ​​ផ្ទះជួល​​​ជាមួយជន​​ត្រូវ​ចោទ​​​ឈ្មោះទូច នៅ​​ និងជន​រងគ្រោះ ​​មាន​រយៈ​ពេល​​ជិត​ពាក់​កណ្តាល​​​ខែ​មេសា ។ ​មុនថ្ងៃ​​​បុណ្យ​ចូលឆ្នាំ​​ប្រពៃ​ណី​​​ខ្មែរ​​២ថ្ងៃ ជនរងគ្រោះ​ត្រូវបានគេឌុប​​​យក​ទៅ​ទម្លាក់​ចោល​ក្បែរ​ស្ពាន​មួយ​ជិត​ផ្ទះនាង​​ទាំង​យប់ សរុបទៅ​​ការរស់នៅ​​​ក្នុងស្ថានភាព​បង្ខាំង​​​នេះ មាន​រយៈ​ពេល​​​ជាង​​៣ខែ។​ ក្នុងចន្លោះ​​ពេលនោះហើយ​ដែល​​​ឪពុក​ម្តាយ​​ទាំង​សង​ខាង​​ជ្រួលច្របល់​​ដាក់ពាក្យ​​បណ្តឹង​​ទៅសមត្ថកិច្ច​​​ផង និង​​ចែកផ្លូវ​​គ្នា​តាម​ស្វែង​រក​​នារី​រងគ្រោះ​ផង ​​ដោយ​​​ចំណាយប្រាក់​​​អស់​សន្ធឹក​សន្ធាប់​​ តែរក​មិន​ឃើញ​​​ទាល់តែសោះ ​រហូត​​ម្នាក់ៗ​អស់​សង្ឃឹម​​ទីបំផុត​នាង​ដើ​រចូល​ផ្ទះវិញ ទាំង​ទឹកភ្នែក​​​ហូរ​ជោកជាំ ។​

ក្រោយ​ពី​​ចូលផ្ទះ​​ហើយ រយៈ​ពេល​​​១ខែ​ ​ក៏​មាន​ការប្តឹងមក​​សមត្ថកិច្ច​​​នគរបាល​​ការិយាល័យ​​ស៊ើប​​ការណ៍នៃនាយកដ្ឋាន​​​ព្រហ្មទណ្ឌ​ក្រសួង​​ ដើម្បី​​ឱ្យ​ជួយចាត់ការរឿង​របស់នាង​​ដែលប្រុស​​ព្រាន​​ចាប់​ពង្រត់​​​​​​ពីរោងការ​​នាំទៅបង្ខាំង​​ទុក​រំលោភ​​​សេព​សន្ថវៈ​ក្នុង​​​ផ្ទះជួល ឯ​រាជធានី​ភ្នំពេញ ។ មន្ត្រី​​នគរ​បាល​​បាន​ឱ្យ​ដឹង​ទៀត​ថា ​យោង​លើ​ពាក្យ​បណ្តឹង​​នារី​រងគ្រោះ​នោះហើយ​បាន​ជា​រហូត​ដល់​ថ្ងៃទី​១៤ ឧសភា ទើបមា​នការ​ស្រាវជ្រាវ​​​ចាប់​ខ្លួន​បុរស​ជាប់​ចោទ​​​តាម​ដីកា​របស់​សាលាដំបូង​​​​ខេត្ត​កំពង់ស្ពឺ ​ថែមទាំង​​​​បាននាំ​​ខ្លួន​ជន​​រូបនោះ​ទៅ​ដាក់​ពន្ធនាគារ​​​ជា​បណ្តោះ​អាសន្ន​​​ ដើម្បីរង់ចាំ​​ការ​ស៊ើបអង្កេត​​​បន្ត​ និង​ឈាន​ទៅ​បើកសវនាការ​​​ផ្តន្ទា​ទោស​​តាមផ្លូវច្បាប់ ៕