ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​រថយន្ត​អគ្គិសនី​ចិន ដូច​ហ៊ុ​ច​ដង​ឱ្យ​ក្រុមហ៊ុន​វៀត​ណាម

10 ខែ មុន

វៀតណាម ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ប្រទេស​វៀតណាម VinFast គ្រោង​នឹង​ដឹក​ជញ្ជូន​រថយន្ត​

វៀតណាម ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ប្រទេស​វៀតណាម VinFast គ្រោង​នឹង​ដឹក​ជញ្ជូន​រថយន្ត​ដំបូង​របស់​ខ្លួន ទៅ​កាន់​អឺរ៉ុប​នៅ​ឆ្នាំ​នេះ​តែ​ម្តង បន្ទាប់​ពី​ទទួល​បានការ​យល់ព្រម​បទ​ប្បញ្ញត្តិ​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VinFast បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា កន្លង​ទៅ​។ គួររំលឹកថា សហភាព​អឺរ៉ុប ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​លើ​តម្លៃ​រថយន្ត​អគ្គិសនី​របស់​ចិន

ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុប EU កំពុង​ពិចារណា​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី​របស់​ចិន ដែល​ជា​គូប្រជែង​របស់​ខ្លួន និង​កំពុង​ដំណើរការ​ស៊ើបអង្កេត​លើ​ការ​គាំទ្រ​រដ្ឋ​របស់​ប្រទេស​ចិន​ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដូច្នេះ​ក្រោម​ផែនការ​នេះ រថយន្ត​អគ្គិសនី​ម៉ូ​ដែល Crossovers VF8 ប្រហែល​៣​ពាន់​គ្រឿង​ចេញពី​រោងចក្រ VinFast ភាគ​ខាងជើង ប្រទេស​វៀតណាម នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ និង​ហូ​ឡង់ នៅ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​បង្ហើប​ពី​បុគ្គល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ ដោយសារ​ព័ត៌មាន​លម្អិត​ទាំងនេះ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​។

ផែនការ​របស់​ក្រុមហ៊ុន VinFast ដែល​បាន​ចុះបញ្ជី​ជាមួយ Nasdaq ក្នុង​ការ​ពង្រីក​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប នឹង​តំណាង​ឱ្យ​ការ​កើនឡើង​ចំនួន ៤​ដង​ពី​គោលដៅ​ដែល​មិន​បាន​សម្រេច​ពី​មុន​របស់​ខ្លួន ក្នុង​ការ​ចែកចាយ​រថយន្ត​អគ្គិសនី ៧០០​គ្រឿងក្នុង​ខែកក្កដា​ឆ្នាំ​មុន​។ ប្រសិនបើ​ការ​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី​ចិន​សម្រេច​ជា​ផ្លូវការ នោះ​អឺរ៉ុប​អាច​ក្លាយជា​ទីផ្សារ​ក្រៅប្រទេស​ដ៏​ធំ​បំផុត​របស់ VinFast នៅ​ឆ្នាំ​នេះ​។

ក្រុមហ៊ុន VinFast បាន​ដឹក​ជញ្ជូន​រថយន្ត​អគ្គិសនី​ប្រហែល ២,១០០​គ្រឿង​នៅ​ដើមឆ្នាំ​នេះ ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​គ្រោង​នឹង​ដឹក​ជញ្ជូន​ម៉ូ​ដែល VF9 របស់​ខ្លួន​បន្ថែម​ទៀត​។ លោកស្រី Le Thi Thu Thuy នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VinFast បាន​លើក​ឡើង​ថា «​យើង​រំពឹង​ថា​នឹង​ផ្តល់​ម៉ូ​ដែល VF8 ដំបូង​ដល់​អតិថិជន​បារាំង អា​ឡឺ​ម៉​ង់ និង​ហូ​ឡង់​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ​។ ម៉ូ​ដែល​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​រួម​មាន VF6, VF7, និង VF9 នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​ក្រោយ​»​។

លោកស្រី​មិន​បាន​បង្ហាញ​អ​ពី​ចំនួន​រថយន្ត​ម៉ូ​ដែល VF8 នោះ​ទេ ប៉ុន្តែ​អ្នក​បានដឹង​ពី​ផែនការ​នេះ បាន​បង្ហើប​ថា VF8 នឹង​មាន​ប្រហែល ៣​ពាន់​គ្រឿង រួម​ទាំង​មួយ​ចំនួន​សម្រាប់​ផ្តល់​ទៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ផង​ដែរ​។ លោក Le Thi Thu Thuy បាន​បញ្ជាក់​ថា រថយន្ត VF8 ត្រូវ​បាន​អនុម័ត​ដោយ​និយតករ​អឺរ៉ុប​រួច​ហើយ ដោយ​អនុលោម​តាម​ស្តង់ដារ​សហភាព​អឺរ៉ុប ហើយ​អាច​ត្រូវ​បាន​លក់​នៅ​ក្នុង​ប្លុក​ដែល​មាន​២៧​ប្រទេស​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ