ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​លើ​តម្លៃ​រថយន្ត​អគ្គិសនី​របស់​ចិន

11 ខែ មុន

អឺរ៉ុប ៖ សហភាព​អឺរ៉ុប កំពុង​ស៊ើបអង្កេត​លើ​ការ​គាំទ្រ​រដ្ឋ​របស់​ប្រទេស​ចិន ចំពោះ​ក្រុមហ៊ុន​ផលិត​

អឺរ៉ុប ៖ សហភាព​អឺរ៉ុប កំពុង​ស៊ើបអង្កេត​លើ​ការ​គាំទ្រ​រដ្ឋ​របស់​ប្រទេស​ចិន ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត ខណៈ​ដែល​ការ​កើនឡើង នៃ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​របស់​ពួក​គេ​បាន​បង្ក​ការ​ភ័.យ​ខ្លា.ច ចំពោះ​អនាគត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អឺរ៉ុប​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ថ្លែង​ទៅ​កាន់​សភា​អឺរ៉ុប កាលពី​ពេល​ថ្មី​ៗ​នេះ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា អឺរ៉ុប​បើកចំហ​សម្រាប់​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​។ ទីផ្សារ​ពិភពលោក​ឥឡូវនេះ ត្រូវ​បាន​ជន់​លិច​ដោយ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ថោក ហើយ​តម្លៃ​របស់​ពួក​គេ​ត្រូវ​បាន​រក្សា​កម្រិត​ទាប ដោយ​ការ​ឧបត្ថម្ភ​ធន​ធំ​របស់​រដ្ឋ​។ ដូច្នេះ​ខ្ញុំ​អាច​ប្រកាស​ថា គណៈកម្មការ​កំពុង​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​ការ​ឧបត្ថម្ភ​ធន​លើ​រថយន្ត​អគ្គិសនី ដែល​មក​ពី​ប្រទេស​ចិន​»​។
អឺរ៉ុប​យកពន្ធ ១០% លើ​រថយន្ត​នាំ​ចូល​ពី​ចិន នោះ​បើ​ធៀប​នឹង​កាតព្វកិច្ច ២៧.៥% នៅ​

សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ផលិត​របស់​ចិន បាន​ទាញ​យក​អត្ថប្រយោជន៍​ដើម្បី​ស្វែងរក​ទីតាំង​ដ៏​សំខាន់ និង​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​។

ក្រុមហ៊ុន​ចិន​បាន​នាំ​ចេញ​រថយន្ត​អគ្គិសនី​ជិត ៣៥​ម៉ឺន​គ្រឿង​ទៅ​កាន់​ប្រទេស​ចំនួន ៩ នៅ​អឺរ៉ុប​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ច្រើន​ជាង​ការ​នាំ​ចេញ​ទាំងអស់​នៅ​ក្នុង​ឆ្នាំ ២០២២ ខណៈ​ដែល​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចូល​រថយន្ត​របស់​សហភាព​អឺរ៉ុប​ពី​ចិន បាន​កើនឡើង​៤​ដង​។ នៅ​ឆ្នាំ ២០៣០ ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​អាច​ឃើញ​ចំណែក​ទីផ្សារ​សកល​របស់​ពួក​គេ​កើនឡើង​ទ្វេ​ដង​ពី ១៧% ទៅ ៣៣% ដោយ​ក្រុមហ៊ុន​អឺរ៉ុប ទទួល​រង​ការ​បាត់បង់​ចំណែក​ទីផ្សារ​ដ៏​ធំ​បំផុត​។ ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប អាច​នាំ​ទៅ​ដល់​ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​របស់​ចិន​។

កាលពី​ស​ប្តា​ហ៍​មុន ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្ពស់ និង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ស៊ើបអង្កេត​។ អ្នកនាំពាក្យ​ក្រសួង​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ប្រទេស​ចិន​ជឿ​ថា វិធានការ​ស៊ើបអង្កេត​ដែល​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប គឺ​ពិតជា​ដើម្បី​ការពារ​ឧស្សាហកម្ម​របស់​ខ្លួន​ក្នុង​នាម ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​។ នេះ​គឺជា​ទ​ង្វើ​ការពារ​ដោយ​ឥត​លាក់លៀម ដែល​នឹង​រំខាន​យ៉ាងធ្ងន់ធ្ងរ និង​បង្ខូច​ខ្សែ​សង្វា​ក់​ឧស្សាហកម្ម​រថយន្ត​សកល ក៏​ដូច​ជា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ រួម​ទាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប ហើយនឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន​-​សហភាព​អឺរ៉ុប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ