អធិការរង១រូបរបូ.តដៃធ្លា.ក់ពីខុនដូរជាន់ទី៣៧ ខណៈសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀ.ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមព័ត៌មានបឋមបានឱ្យដឹងថា មានបុរសម្នាក់បានធ្លាក់ពីលើអគារនៃខុន
រាជធានីភ្នំពេញ ៖ បើតាមព័ត៌មានបឋមបានឱ្យដឹងថា មានបុរសម្នាក់បានធ្លាក់ពីលើអគារនៃខុន
រាជធានីភ្នំពេញ ៖ បើតាមព័ត៌មានបឋមបានឱ្យដឹងថា មានបុរសម្នាក់បានធ្លាក់ពីលើអគារនៃខុនដូ THE SKYLINE ជាន់ទី៣៧ បណ្តាលឲ្យដា.ច់ខ្លួនជាពីរ បាត់បង់អាយុជីវិតភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអគារនៃខុនដូ THE SKYLINE ជាប់«ផ្សារសេរី ភាព» ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្តកិច្ចនគរបាលមូលដ្ឋាន និងផ្នែកជំនាញបានចុះទៅដល់ ហើយបានបង្កើតគណកម្មការត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យលើសាកស.ព ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ប៉ុន្តែភ្លាមនោះសមត្តកិច្ចមិនទាន់បានស្គាល់អត្តសញ្ញាណ បុរសដែលធ្លាក់ពីលើខុនដូរស្កាយឡាយស្លាប់នោះនៅឡើយទេ តែយ៉ាងណាក្តីសមត្តកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវ រកក្រុមគ្រួសារឬសាច់ ញាតិជនរងគ្រោះ ។
បន្ទាប់ពីសមត្តកិច្ចពិនិត្យ និងធ្វើកោសលវិច្ឆ័យគ្រប់ជ្រុងជ្រោយតាមជំនាញរួចមក ដោយមានបទបញ្ជាពីលោ កឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សាកសពត្រូវបានគណៈកម្មការសម្រេ ចដឹកយកទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិ និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ទាក់ទិនករណីខាងលើនេះ បើតាមសាក្សីជាប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គាត់បានចេញមកហាលខោអាវនៅខាង
មុខផ្ទះ ស្រាប់តែឮសម្លេងដូចផ្ទុះកង់ឡាន ខណៈពេលនោះគាត់ក្រឡេកមើលទៅ ក៏ឃើញបុរសម្នាក់សភាពហូរឈា.ម និងដងខ្លួនដូចដាច់ជាពីរស្លា.ប់នៅខាងក្រោមអគារខុនដូ THE SKYLINE ដោយឃើញដូច្នោះគាត់ក៏បានរាយការណ៏ទៅសមត្ថកិច្ចនគរបា លមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ដើម្បីឲ្យបានដឹង និងចុះត្រួតពិនិត្យ ។
បើតាមការបំភ្លឺរបស់មេសន្តិសុខយាមប្រចាំការនៅខុនដូរស្កាយឡាយបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុមានកម្លាំង មន្ទីរ ប្រឆាំងគ្រឿងញៀ.នបើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀ.ននៅបន្ទប់ខុនដូរខាងលើ ពេលនោះក៏មានបុរសម្នាក់បានព្យាយាមរត់គេចខ្លួន ដោយឆ្លងកាត់តាមបង្អួចទើបរបូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លា.ប់ ។
លោកវរៈសេនីត្រី អ៊ុន ភិរម្យ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧ មករា បានឲ្យដឹងថា ក្រោយពេលប្រជាពលដ្ឋបានរាយការមកថា មានមនុស្សធ្លាក់ពី លើខុនដូរស្កាយឡាយស្លា.ប់ លោកបានដឹកនាំកម្លាំងចុះទៅដល់ ដោយបានគ្រប់គ្រងកន្លែងកើតហេតុមិនឲ្យមានការប៉ះពាល់ពីអ្នកដ៏ទៃមិនមែនជាសមត្តកិច្ច ។
លោកនាយប៉ុស្តិវាលវង់បន្តថា បន្ទាប់ពីលោកបានរាយការទៅលោកអធិការនគរបាលខណ្ឌ៧មករា ហើ យលោកអធិការក៏បានរាយការជូនទៅលោកអគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការត្រួត ពិនិត្យសាកស.ព តែជាបឋមសមត្តកិច្ចមិនទាន់បានស្គាល់អត្តសញ្ញាណជនរងគ្រោះទេ ព្រោះនៅលើខ្លួនសាកសពមិនមានអ្វីជាសម្គាល់ឡើយ លោកថា កំពុងស្រាវជ្រាវ ។
តែទោះជាយ៉ាងណាក្តី ក្រោយកើតហេតុធ្វើឲ្យមានការផ្អើលតៗគ្នា បង្ហោះលើបណ្តាញសង្គមតេឡេក្រាម ភ្ជាប់ទាំងរូបភាពរូបថតមន្ត្រីនគរបាលម្នាក់ ដែលគេអះអាងថា បុរសធ្លាក់ពីលើខុនដូរស្កាយឡាយនោះមាន ឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរ ជាមន្ត្រីនគរបាលជាតិ បម្រើការងារ ជាអធិការរង ទទួលផ្នែកសេនាធិការ នៃអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទាក់ទិនអ្វីដែលថា មុនកើតហេតុ មានកម្លាំងមន្ទីរប្រឆាំ ងគ្រឿង ក្រោមការដឹកនាំពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងខុនដូរ ស្កាយឡាយ ទឹកដីខណ្ឌ៧ មករា នោះ ត្រូវបានប្រភពព័ត៌មានពីមន្ត្រីនគរបាលជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿង ញៀនឲ្យដឹងថា យប់មិញនឹងជិតភ្លឺម៉ោងប្រហែលជា៥ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងបានទៅដល់ទីនោះ រវល់តែរៀបចំជាមួយសន្តិសុខនិយាយគ្នាហើយ ស្រួលបួល ដើម្បីឲ្យគេជូនកម្លាំងជំនាញយើងឡើង ដែលដឹងលេខបន្ទប់ហើយ ពេលហ្នុងម៉ោង៥ កន្លះ ហើយជនសង្ស័យបានបិទទ្វារ បិទទ្វារធម្មតាសមត្តកិច្ចមិនគោះទ្វារ អត់មានឮសូរមាត់មនុស្សទេ ហើយក៏អត់មានអ្នកណាបើកឲ្យទ្វារឲ្យដែរ ធម្មតា១០ នាទីទៅ២០នាទី បានសន្តិសុខបើកទ្វារឲ្យយើង ។
មន្ត្រីនគរបាលជាន់ខ្ពស់បន្តថា ពេលសន្តិសុខបើកទ្វារឲ្យសមត្តកិច្ចយើងចូលទៅអត់ឃើញមានមនុស្សផង ឃើញតែឥវ៉ាន់(គ្រឿងញៀ.ន)អញ្ចឹងក៏ធ្វើកំណត់ហេតុទៅ ចៃដនមានអាមួយវារត់ទៅ វាចុះតាមជណ្តើរយន្តកម្លាំងយើងខាងក្រោមក៏ឃាត់បាន ឃាត់សួរថាក្នុងនឹងគ្នាវា ប៉ុន្តែចេញតាមបង្អួចអស់ហើយ រួចទៅបានក្រឡេកឃើញម្នាក់ស្លា.ប់ ពេលឃើញម្នាក់នុងស្លា.ប់ សួរទៅថា ម្នាក់នឹងនៅជាមួយគ្នាមិញ ម្នាក់នឹងចេញតាមបង្អួចទៅប្រហែលជារអិលដៃធ្លាក់ស្លា.ប់ ហើយកម្លាំងយើងបានឆែកឆេរទៅឃើញមានកាត តែកាតប្រជាជន ដូច្នោះមិនដឹងថា វាជាប៉ូលីស ឬប៉េអឹម ក៏យើងមិនទាន់ដឹងដែរ ។
តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា បុរសរងគ្រោះម្នាក់ដែលធ្លាក់ពីលើអគារខុនដូរជាន់ទី៣៧ បណ្តាលឱ្យបាត់បង់ជីវិតខាងលើឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ គឺជាអធិការរងទទួលផ្នែកសេនាធិការ នៃអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន បុរីរំចេក (ខ្លោងទ្វាធំ) ខេត្តបាត់ដំបង និងធ្វើពិធីដង្ហែស.ពកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់វត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ (ជិតផ្សារខ្ពប) ៕
ចែករំលែកព័តមាននេះ