ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរីទំនើប​មួយគ្រឿង​ បើក​បុ.ក​ពីក្រោយ​ម៉ូតូ​រុញ​ផ្ទប់​បង្គោល​ភ្លើង​ ស្លា.ប់​យុវជនម្នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ ​រថយន្តម៉ាក ​LEXUS NX200T ១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​

​រាជធានីភ្នំពេញ​ ៖ ​រថយន្តម៉ាក ​LEXUS NX200T ១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​បាន​ជ្រុល​ទៅ​បុ.ក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ មួយ​គ្រឿង​ រុញ​ផ្ទប់​បង្គោល​ភ្លើង​១​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវ​ពេញទំហឹង​។ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈា.ម ខណៈ​ពេល​ភាគី​ទាំង​២​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ហើយ​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត​តែ​ម្ដង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌ​ង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ​វិច្ឆិកា អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​ចាក់​ស្មាច់​ក្បាច់​រថយន្ត​ដឹក​ស.ព បច្ចុប្បន្ន​រស់នៅ​ឯ​ខេត្តតាកែវ ហើយ​នៅ​មុន​ពេល​កើតហេតុ យុវ​ជន១​រូប​នេះ​បាន​ជិះ​ម៉ូតូ​១​គ្រឿងម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ព​ណ៍​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ តាកែវ​ 1AB-0403 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​។​ ខណៈនោះ​នោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿងម៉ាក LEXUS NX200T ​ព​ណ៌ប្រផេះ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BP-7833 បើកបរ​ដោយ​បុរស​ម្នាក់​មិនដឹង​ប្រញាប់​ទៅ​ណា​ទេ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុ.ក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​រុញ​ផ្ទប់​បង្គោល​ភ្លើង​ពេញទំហឹង​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បែ.កក្បាល​ហូរ​ឈា.ម​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បង្ក​បានរត់គេច​ខ្លួន​បាត់​ស្រមោល​ចោល​រថយន្ត​ដែល​រង​ការ​ខូចខាត​មុខ​១​ចំហៀង ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​រង​ការ​ខូចខាត​ខ្លាំង​ដែរ​ ។

​ក្រោយ​ពេល​កើតហេតុ​ នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ត្រង់​ចំណុច​កើតហេតុ​ធ្វើក​សរ​ស្រាវជ្រាវ​រក​សាច់ញាតិ​​​របស់​ជនរងគ្រោះ​ និង​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​វាស់វែង​និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក រង់​​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ