ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​លែង​ចេញ​! ព្រះ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ (​វី​ដេ​អូ​)

7 ខែ មុន
  • បន្ទាយមានជ័យ

អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោយ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោយ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ​។ ហើយ​បើ​តាម​សមត្ថកិច្ច បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​បែប​នេះ​។

លោក យ៉ុ​ង យឺន អភិបាលរង​ស្រុក​ថ្មពួក បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​នោះ គឺ​ម្ចាស់​កំពុង​នៅ​ក្រោមផ្ទះ​ជាមួយ​កូនចៅ លុះ​ពេល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ផ្នែក​ខាង​លើ​យ៉ាង​សន្ធោសន្ធៅ ទើប​ម្ចាស់ផ្ទះ​ដឹងខ្លួន​។ ហើយដោយ​សារ​តែ​ផ្ទះ​កើតហេតុ គឺ​ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ផង ក៏​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង និង​កម្លាំង​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ប៉ុន្តែ​អគ្គិភ័យ​នោះ បាន​ឆាបឆេះ​ផ្ទះ​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ តែ​មិន​បណ្តាល​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឱ្យ​ឆាបឆេះ​ផ្នែក​ខាងលើ រួច​រាលដាល​មក​ដល់​ផ្នែក​ក្រោម​។ ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១​គ្រឿង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដោយ​បូម​ពី​ប្រឡាយ​មុខ​ផ្ទះ​មក​បា​.​ញ់​ពន្លត់ ទើប​រលត់​ទៅ​វិញ​ទាំងស្រុង តែ​មិន​បណ្តាល​ឱ្យ​រាលដាល​ឆេះ​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គ្រាន់តែ​ឆេះ​ផ្ទះ​ជន​រង​គ្រោះ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។

លោក យ៉ុ​ង យឺន បាន​បញ្ជាក់​ទៀត​ថា ផ្ទះ​ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​នេះ មាន​ម្ចាស់​ឈ្មោះ ព្រិល អើយ អាយុ​៦១​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) រស់នៅ​ជាមួយ​កូនចៅ ដោយ​ផ្ទះ​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម មាន​បណ្តោយ​៩​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​។ ហើយ​គ្រោះ​អគ្គិភ័យ​នេះ ជន​រង​គ្រោះ​មិន​អាច​យក​ទ្រព្យសម្បត្តិ​ចេញ​ទាន់​វេលា​នោះ​ទេ គឺ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ