ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​កម្មករ​ជាង​​៤០នាក់ បុ.ក​ជាមួយ​​ឡាន​កាម​រី​ក្រឡា.ប់​ផ្អើល​ម្តុំផ្សារ​វត្តភ្នំ ជិត​ភ្នំត្មាតពង​

10 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល​ ៖​ រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ ដឹក​កម្មករ​ជាង​៤០​នាក់​ពី​តាម​បណ្ដា​ភូមិ​មួយ​ចំនួន​

ខេត្តកណ្ដាល​ ៖​ រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ ដឹក​កម្មករ​ជាង​៤០​នាក់​ពី​តាម​បណ្ដា​ភូមិ​មួយ​ចំនួន​ទៅ​ធ្វើការ​រោងចក្រ ខណៈ​បើក​លឿន​បាន​ជ្រុល​ទៅ​បុ.ក​ជាមួយ​រថយន្ត​កាម​រី​គូទ​ប៉ោង​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ក្រឡា.ប់ចាក់​កម្មករ​ចោល​ពេញផ្លូវ​រង​របួស​ជាង​២០​នាក់​។ ក្នុង​នោះ​ធ្ងន់ធ្ងរ​៣​នាក់​និង​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា​និង​អាច​មាន​អ្នក​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ឬ​អត់​នៅឡើយ​ទេ ។

ឧប្បត្តិ​ហេតុ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥១ ត្រង់​ចំណុច​មុខ​ផ្សារ​វត្ត​ភ្នំ ជិត​ភ្នំ​ត្មាត​ពង ស្ថិត​នៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

រថយន្ត​ដឹក​កម្មករ​ខាងលើ​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​ព​ណ៍​ស បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ដោយឡែក​រថយន្ត​កាម​រី​គូទ​ប៉ោង​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ ​ពោធិ៍សាត់​ 2A-7361 បើកបរ​មិន​ស្គាល់ឈ្មោះ​ដូច​គ្នា ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​បាន​ដឹក​កម្មករ​ជាង​៤០​នាក់​ទៅ​ធ្វើការ​រោងចក្រ​ដោយ​បើកបរ​ធ្វើ​ដំណើរ​លឿន​គួរសម​ដែរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​កាម​រី​គូទ​ប៉ោង​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​កម្មករ​បុ.ក​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​កម្មករ​ក្រឡា.ប់ចាក់​កម្មករ​ចោល​ពេញ​ផ្លូវ​រង​របួស​២២​នាក់ ​ក្នុង​នោះ​របួស​ធ្ងន់ធ្ងរ​៣​នាក់​ ។ ​ខណៈនោះ​រថយន្ត​ដឹក​កម្មក​រ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ចំណែក​រថយន្ត​កាម​រី​ខូចខាត​១​ចំហៀង​ខាងឆ្វេង ហើយ​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

ដោយឡែក​ប្រភព​ព័ត៌មាន​មួយទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​និង​គ្រោះថ្នាក់​នេះ​ដែរ ដោយនៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ដឹក​កម្មករ​និង​រថយន្ត​កាម​រី​បាន​បើកបរ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មិនមែន​រថយន្ត​កាម​រី​ឆ្លងផ្លូវ​ទេ​ ។ ​ប៉ុន្តែ​រថយន្ត​កាម​រី​នោះ​បាន​ព្យាយាម​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​និង​ប៉ះ​ជាមួយ​រថ​ន្ត​ធំ​១​គ្រឿង​ខាងលើ​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​កាម​រី​នេះ​រេ​ចង្កូត​វិល​ទទឹង​ផ្លូវ​ចូល​ពីមុខ​រថយន្ត​ដឹក​កម្មករ ទើប​បុ.ក​គ្នា​ពេ​ញទំហឹង​ បណ្ដាល​ឲ្យ​រ​ច​យន្ត​ដឹក​កម្មករ​ក្រ​ឡប់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកប​រថយន្ត​ដឹក​កម្មករ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ចំណែក​រថយន្ត​ធុន​ធំ​ដដែល​ពាក់ព័ន្ធ​ក្នុង​ឧប្បត្តិ​ហេតុនេះ​បាន​បើក​រត់ ​និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​ឯ​ក្រុង​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។​ បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំងអស់​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ