ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​សាលក្រម​កំបាំង​មុខ ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន ញឹ​ម ខេមរៈ យក​ទៅ​ឃុំខ្លួន​អនុវត្ត​ទោស​២​ឆ្នាំ ពី​បទ​​ឆបោក លក់​ដី​ខ្យល់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ បាន​សហការ​ធ្វើការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន ញឹ​ម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ បាន​សហការ​ធ្វើការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន ញឹ​ម ខេមរៈ រៀល​អ៊ី​ស្នេ​ត ឯ​.​ក ដើម្បី​យក​ទៅ​ឃុំខ្លួន អនុវត្ត​ទោស ២​ឆ្នាំ តាម​អំណាច​សាលក្រម​កំបាំង​មុខ របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនជាប់ចោទ​មានឈ្មោះ ញឹ​ម ខេមរៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អគ្គនាយក​ក្រុមហ៊ុន ញឹ​ម ខេមរៈ រៀល​អ៊ី​ស្នេ​ត ឯ​.​ក មាន​ទីលំនៅ​ផ្ទះ​លេខ​១៦០ ផ្លូវលំ ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​សាលក្រម​កំបាំង​មុខ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ហេតុ​ដូច្នេះ​វិនិច្ឆ័យ​សេចក្តី ១.​ផ្តន្ទាទោស​ឈ្មោះ ញឹ​ម ខេមរៈ ដាក់​ពន្ធនាគារ​កំណត់​០២​ឆ្នាំ ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​២​ឃ ផ្លូវ​សឡា ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ តាម​បញ្ញត្តិ​មាត្រា ៣៧៧ មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។ សាលក្រម​បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ញឹ​ម ខេមរៈ សង​ប្រាក់​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ៖
១.​ឈ្មោះ វង រតនៈ ចំនួន ៧,៤២០ ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត ចំនួន ៦​លាន​រៀល ។
២.​ឈ្មោះ វង កក្កដា ចំនួន ៣,៧៥០ ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត​ចំនួន ៣​លាន​រៀល ។
៣.​ឈ្មោះ ប៊ិ​ន ហោ​វៃ​ឡាក់​គី ចំនួន ២,០០០ ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត ចំនួន ១​លាន​រៀល ។ ការ​ទាមទារ​លើស​ពី​នេះ ត្រូវ​ច្រានចោល ។

សម្រេច​ចេញ​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ញឹ​ម ខេមរៈ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ញឹ​ម ខេមរៈ រៀល​អ៊ី​ស្នេ​ត ឯ​.​ក ដោយ​អនុវត្ត​តាម​មាត្រា ៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

សាលក្រម​ជំនុំជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​កំបាំង​មុខ​ជនជាប់ចោទ​ឈ្មោះ ញឹ​ម ខេមរៈ ចំពោះ​មុខ​ដើមបណ្តឹង​រដ្ឋប្បវេណី ហើយ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ ។

សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ជនជាប់ចោទ មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ហើយ​បើ​តាម​មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ចុះ​ទៅ​អនុវត្ត​តាម​អំណាច​សាលក្រម​នោះ បាន​បញ្ជាក់​ថា ជនជាប់ចោទ​ជា​អគ្គ​នា យក​ក្រុមហ៊ុន ញឹ​ម ខេមរៈ ពាក់​ពន្ធ​ករណី​លក់​ដី​ខ្យល់ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ