ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប៖ អ្នកត្រូវចុះឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០២៣ នេះ មានជាង ២៨ម៉ឺននាក់ ហើយលុបឈ្មោះ ជាង ៩ម៉ឺននាក់

1 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំពេញ៖  តារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ចេញផ្សាយដោយគ.ជ.ប បង្ហាញថា នៅប្រទេស​កម្ពុជាយើង ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០.៩៧៨.២៥៨ នាក់…

ភ្នំពេញ៖  តារាងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋ ចេញផ្សាយដោយគ.ជ.ប បង្ហាញថា នៅប្រទេស​កម្ពុជាយើង ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១០.៩៧៨.២៥៨ នាក់ ក្នុងនោះស្រី ចំនួន ៥.៦៨៦.១៥៨ នាក់។ រីឯប្រជាពលរដ្ឋ ទើបគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ មានចំនួន ១២៣.០០២ នាក់។

គ.ជ.ប ក៏បានប្រកាសថា ក្នុងនោះ ក៏មានប្រជាពលរដ្ឋផ្លាស់ចូល ចំនួន ៥៣.៥៩៦ នាក់។ ការប៉ាន់ស្មានប្រជាពលរដ្ឋ ត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២៨០.៥៩៣ នាក់។ ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៩៦.៧១០ នាក់។ រីឯចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចំនួន ៩.៧១០.៦៥៥ នាក់ និងការិយាល័យបោះឆ្នោត ចំនួន ២៤.០៤២ ការិយាល័យ។

សេចក្តីប្រកាសរបស់គ.ជ.ប. ខាងលើនេះ ត្រុវបានបង្ហាញ​ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.ប.។

គ.ជ.ប. គ្រោងនឹង​រៀបចំ​ការពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣​។ ដំណើរការពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ នឹងធ្វើឡើង នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស៕