ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ក្នុង​រាជធានី​ភ្នំពេញ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ សង្កាត់​ចតុមុខ ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ សង្កាត់​ចតុមុខ ខណ្ឌចំការមន ក្រោយ​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​ម៉ូតូ ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖
១- ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។
២- ឈ្មោះ ហៀ​ង វិសាល ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក ខណ្ឌចំការមន​។
៣- ឈ្មោះ ថេ​ន រ​ដ្ឋា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។

វត្ថុ​តាង​ដកហូត ៖
-​ម៉ូតូ​ម៉ាក SMASH.V ១១៥Fi ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CG-៣៦២៨ (​ដកហូត​ពី​ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី )
-​សោរ អក្សរ​J លេខ​៨ ចំនួន​០១​ដើម
-​ដែក សម្រាប់ កាច់ក​ម៉ូតូ​ចំនួន​០១​ដើម (​ដកហូត​ពី​ឈ្មោះ ហ៊ូ​វ ឬ​ទ្ធី​) ។

ដោយឡែក ជនសង្ស័យ​ចំនួន​០២​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​កន្លែង​ផ្ញើរ​ម៉ូតូ​ក្នុង​ផ្សារ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ក្រោយ​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ ។

ករណី​លួច​ម៉ូតូ​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​សួនច្បារ ខាងក្រោយ​សាលសន្និសិទ​ចតុមុខ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាង ០២​នាក់ ៖
១-​ឈ្មោះ ប៊ិ​ន ឌី​ណាំង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។
២-​ឈ្មោះ ប៊ិ​ន ប្រុស​មឺ​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។

វត្ថុ​តាង​ដកហូត​៖ ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ កំពង់ធំ 1M-3860 ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕