រាជធានីភ្នំពេញ ៖ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា “ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK” ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេចនៅវេលាម៉ោង១៣:០០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានជម្រាបជូនដំណឹងដល់សាធារណជន
អោយបានជ្រាបថា រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុងហ្វេសប៊ុកផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ។
ក្រុមការងារបច្ចេកទេសរបស់ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។
ប្រសិនបុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ